ចៅហ្វាយ​ខេត្ត​ស្រះ​កែវ​ចុះ​ពិនិត្យ​ទំនិញ​ខ្មែរ​ និង​អនុញ្ញាត​ឲ្យ​បើក​តូប​លក់​​វិញ​ដូចដើម​

ចៅហ្វាយ​ខេត្ត​ស្រះ​កែវ​ចុះ​ពិនិត្យ​ទំនិញ​ខ្មែរ​ និង​អនុញ្ញាត​ឲ្យ​បើក​តូប​លក់​​វិញ​ដូចដើម​



ប៉ោយប៉ែត​ ៖ ​លោក​ចៅហ្វាយខេត្ត​ស្រះកែវ​ប្រទេស​ថៃ​លើក​ទ័ព​មក​ពិនិត្យ​ទំនិញ​របស់​អាជីវករ​ខ្មែរ​ក្នុង​ផ្សារ​រុង​ក្លឿ​ប្រទេស​ថៃ​​ពាក់ព័ន្ធ​ទៅ​នឹង​ស្លាក​យីហោ​ លីកាសិត​ ដែល​ខាង​ម្ចាស់​​កម្មសិទ្ធិ​បញ្ញា​​នេះ​​បាន​កំណត់​ឲ្យ​ក្រុម​អាជីវករ​ខ្មែរ​លក់​ឲ្យអស់​ត្រឹម​រយៈពេល​២​ខែ​ បើ​លើស​ពី​នោះ​គឺ​ខាង​ថៃ​ចាត់ការ​តាម​ផ្លូវ​ច្បាប់។

នៅ​ព្រឹក​ថ្ងៃ​ទី​១១ ​ខែ​ឧសភា ​ឆ្នាំ​២០១៦ ​គេ​បាន​សង្កេតឃើញ​លោក​ផាក់​រ៉ា​ក់ថន​ធៀន​ឆៃ​អភិបាលខេត្ត​ស្រះកែវ​បាន​ដឹកនាំ​កម្លាំង​ចម្រុះ​ចុះទៅ​ពិនិត្យ​ទំនិញ​របស់​ក្រុម​អាជីវករ​ខ្មែរ​នៅ​ក្នុង​ផ្សារ​រុង​ក្លឿ​ ប្រទេស​ថៃ ​ដែល​ប្រឈម​ជាមួយ​នឹង​ក្រុង​ប៉ោយប៉ែត ​ខេត្ត​បន្ទាយមានជ័យ។

សូម​បញ្ជាក់​ថា ​ម្ចាស់​ក្រុមហ៊ុន​លីកាសិត​ថៃ​ បាន​ចោទ​មក​លើ​ក្រុម​អាជីវករ​ខ្មែរ​ថា ​បាន​លួច​រំលោភ​លើ​កម្មសិទ្ធិ​បញ្ញា​ ហើយ​បាន​ប្រើ​កម្លាំង​​មក​បង្ក្រាប​អាជីវករ​ជា​បន្តបន្ទាប់​រហូត​មានការ​ផ្ទុះ​បាតុកម្ម​ និង​ចាប់​មនុស្ស​យក​ទៅ​ញាត់​គុក​ផង​ដែរ​ នា​ពេល​កន្លងទៅ។ ក្រោយ​មក​ខាង​អាជ្ញាធរ​​​ទាំងពីរ​បាន​ឯកភាព​គ្នា​សម្រេច​ឲ្យ​ខាង​អាជីវក​បន្ត​លក់​ទំនិញ​ណា​ ដែល​មាន​ស្លាក​យីហោ​លីកាសិត​ឲ្យអស់​ក្នុង​រយៈពេល​២​ខែ​ ​ហើយ​ឥឡូវនេះ​គឺ​ដល់​ពេលវេលា ​ដែល​ត្រូវ​ចុះ​ឆែកឆេរ​ហើយ។

មាន​ការ​លើក​ឡើង​ពី​សំណាក់​ក្រុម​អាជីវករ​​​ខ្មែរ​ខ្លះ​បាន​និយាយ​ថា ​ពួកគាត់​មាន​តូប​លក់​ជាង​៥០០០​តូប​ឯណោះ ​តែ​មាន​អ្នកខ្លះ​លក់ទំនិញ​ជជុះ ​ខ្លះ​ទៀត​លក់ទំនិញ​ថ្មីៗ ​​​ពេលនេះ​គឺ​គ្មាន​ស្លាក​យីហោ​លីកា​សិត​នោះទេ។ ដោយឡែក​ក្រោយពី​មានការ​ចុះ​ពិនិត្យ​ពី​សំណាក់​លោក​អ​ភិបាល​ខេត្ត​ស្រះកែវ​រួចមក​ ខាង​អាជ្ញាធរ​​​បាន​ឯកភាព​ឲ្យ​បើក​តូប​លក់​ជា​ធម្មតា​វិញ​ជា​បណ្តើរៗ​ហើយ​ តែ​ម្ចាស់​ក្រុមហ៊ុន​ខាងលើ​នៅតែ​បន្ត​ស៊ើប​អង្កេត​ត​ទៅទៀត​ក្រែង​​​មាន​បងប្អូន​អាជីវករ​ខ្មែរ​ខ្លះ​នៅ​បន្ត​លួច​យក​ស្លាក​យីហោ​លីកាសិត​មក​បិទ​លើ​ទំនិញ​របស់​ខ្លួន​​ ហើយ​បើ​គេ​រក​ឃើញ​ថា​ មានការ​លួច​ស្លាក​យីហោ​លីកាសិត​តទៅទៀត​នោះ​គឺ​ច្បាស់​ជា​គេ​ចាប់​យក​ទៅ​ផាក​ពិន័យ​ជា​មិន​ខាន​ឡើយ។

លោក​ងោ ​ម៉េង​ជ្រួ​ន​ អភិបាល​ក្រុង​ប៉ោយប៉ែត​បានឲ្យដឹងថា ​នេះ​ជា​លើក​ចុងក្រោយ​ហើយ​ដែល​ខាង​ថៃ​បាន​អនុវត្ត​តាម​ការ​សំណូមពរ​របស់​ខាង​អាជ្ញាធរ​ខ្មែរ​គឺ​សម្រួល​ជូន​បានតែ​ពីរ​ខែ​ប៉ុណ្ណោះ​តែ​បើ​ពលរដ្ឋ​ខ្មែរ​យើង​នៅតែ​ស្តាប់​គ្នា​មិនបាន ​ហើយ​នៅ​មាន​ស្លាក​យីហោ​លីកាសិត​​ ​នៅលើ​ទំនិញ​របស់ខ្លួន​តទៅទៀត​​​នោះ​គឺ​ខាង​ថៃ​គេ​លែង​អនុគ្រោះ​ហើយ។ ដូច្នេះ​សូម​បងប្អូន​រួមគ្នា​អនុវត្ត​ឲ្យបាន​ដើម្បី​​បញ្ចៀស​រាល់​ការ​លំបាក​ណាមួយ​កើត​ឡើង​ដល់​ខ្លួន​នោះ៕

ចៅហ្វាយ​ខេត្ត​ស្រះ​កែវ​ចុះ​ពិនិត្យ​ទំនិញ​ខ្មែរ​ និង​អនុញ្ញាត​ឲ្យ​បើក​តូប​លក់​​វិញ​ដូចដើម​

ចៅហ្វាយ​ខេត្ត​ស្រះ​កែវ​ចុះ​ពិនិត្យ​ទំនិញ​ខ្មែរ​ និង​អនុញ្ញាត​ឲ្យ​បើក​តូប​លក់​​វិញ​ដូចដើម​

ចៅហ្វាយ​ខេត្ត​ស្រះ​កែវ​ចុះ​ពិនិត្យ​ទំនិញ​ខ្មែរ​ និង​អនុញ្ញាត​ឲ្យ​បើក​តូប​លក់​​វិញ​ដូចដើម​