អ្នក​ឧកញ៉ា​សៀង​ណាំ​នាំ​យក​អំណោយ​មនុស្ស​ធម៌ ​និង ​ថវិកា​ទៅ​ប្រគល់​ជូន​ក្រុមគ្រួសារ​ដែល​បាន​ស្លាប់​និង​របួស​ដោយ​ខ្យល់ក​ន្ត្រា​ក់

អ្នក​ឧកញ៉ា​សៀង​ណាំ​នាំ​យក​អំណោយ​មនុស្ស​ធម៌ ​និង ​ថវិកា​ទៅ​ប្រគល់​ជូន​ក្រុមគ្រួសារ​ដែល​បាន​ស្លាប់​និង​របួស​ដោយ​ខ្យល់ក​ន្ត្រា​ក់



សៀមរាប ៖ ថ្ងៃ​ទី​១១ ខែឧសភា ឆ្នាំ​២០១៦​នេះ លោក ឧកញ៉ា​សៀង ណាំ ប្រធាន​កិត្តិយស​សាខា​កាកបាទ​ក្រហមកម្ពុជា​ខេត្ត​សៀមរាប តំណាង​សម្តេច​កិត្តិព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន​ប្រធាន​កាកបាទ​ក្រហមកម្ពុជា លោក​ទៀ បាញ់​ប្រធាន​ក្រុមការងារ​ចុះ​ជួយ​ខេត្តសៀមរាប លោក ឃឹម ប៊ុន​សុង ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទ​ក្រហមកម្ពុជា​ខេត្ត​សៀម​រាម រួម​ជា​មួយ​ក្រុម​ការងារ​សាខា​កាកបាទក្រហម​ខេត្ត​បាន​នាំ​យក​អំណោយ​មនុស្ស​ធម៌​ និង ​ថវិកា​មួយ​ចំនួន​ជូន​ដល់​គ្រួសារ​សព ដែល​រងគ្រោះ​ខ្យល់ព្យុះ ខ្យល់​កន្ត្រាក់​ និង​រន្ទះ​បាញ់​កាលពី​ល្ងាច​ថ្ងៃ​ទី​១០ ខែឧសភា ឆ្នាំ២០១៦ នៅ​ពេល​កំពុង​ធ្វើ​ចំការ​ក្នុង​ឃុំ​វ៉ារិន ស្រុក​វ៉ារិន។

លោក ឧកញ៉ា​សៀង ណាំ​ និង ​ប្រតិភូ​រួម​ដំណើរ​បាន​ចុះទៅ​ដល់​ផ្ទះ​សព​នៅ​ភូមិ​គោក​ថ្មី ឃុំក្រួច​គរ ស្រុក​ក្រឡាញ់ ខេត្តសៀមរាប​។ ក្នុង​ឱកាស​នោះ​តាំង​នាម​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប្រធាន​កាកបាទ​ក្រហមកម្ពុជា លោក ឧកញ៉ា សៀង ណាំ​បាន​សម្តែង​នូវ​ការចូលរួម​មរណទុក្ខ​ក្រៀម​ក្រំ​បំផុត​ជាមួយ​គ្រួសារ​សព​ក្មួយប្រុស សួង រ៉ា​ណុ​ច អាយុ​១៨​ឆ្នាំ​បាន​ស្លាប់​ដោយ​រន្ទះ​បាញ់​ស្លាប់ និង​គ្រួសារ​រងគ្រោះ​ពីរ​នាក់​ប្តី​ប្រពន្ធ​ទៀត​ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ក្នុង​ខេត្តសៀមរាប។ គឺ​ប្តី​ឈ្មោះ ឈួ​ង ឆ​ង អាយុ ៤៥​ឆ្នាំ​របួសធ្ងន់​និង​ប្រពន្ធ​ឈ្មោះ សឿ ផល អាយុ​៤០​ឆ្នាំ​របួសស្រាល​។ អំណោយ​មនុស្ស​ធម៌​ដែល​បាន​ផ្តល់​ជូន​គ្រួសារ​សព​ និង ​អ្នក​រងរបួស​ប្តី​ប្រពន្ធ​ពីរ​នាក់​ទៀត​នា​ពេល​នេះ​ក្នុង​ម្នាក់ៗ​ទទួល​បាន​ម៉ុង​០១ ភួយ​០១ ក្រ​ម៉ា​០១ កន្ទេល​០១ អង្ករ​២៥​គ​.​ក​សា​រ៉ុង​០១ និង​ទឹក​សុទ្ធ​១០​យួរ​។

គ្រួសារ​អ្នក​ស្លាប់​ថវិកា​៨០​ម៉ឺន​រៀល ​និង​៣០០ដុល្លារ ចំពោះ​អ្នករបួស​២​នាក់​ប្តី​ប្រពន្ធ​ទទួល​បាន​ថវិកា​រួម​៥០​ម៉ឺន​រៀល​និង​២០០ដុល្លារ​។ ចំពោះ​អ្នកចូលរួម​ក្នុង​ពិធី​បុណ្យ​សព ខ្ញុំ​បាន​ឧបត្ថម្ភ​ថវិកា​របស់ខ្ញុំ​ផ្ទាល់​ជូន​ម្នាក់ៗ​ពីរ​ម៉ឺន​រៀល​សរុប​អស់​ថវិកា​១៣០០ដុល្លារ៕

អ្នក​ឧកញ៉ា​សៀង​ណាំ​នាំ​យក​អំណោយ​មនុស្ស​ធម៌ ​និង ​ថវិកា​ទៅ​ប្រគល់​ជូន​ក្រុមគ្រួសារ​ដែល​បាន​ស្លាប់​និង​របួស​ដោយ​ខ្យល់ក​ន្ត្រា​ក់ អ្នក​ឧកញ៉ា​សៀង​ណាំ​នាំ​យក​អំណោយ​មនុស្ស​ធម៌ ​និង ​ថវិកា​ទៅ​ប្រគល់​ជូន​ក្រុមគ្រួសារ​ដែល​បាន​ស្លាប់​និង​របួស​ដោយ​ខ្យល់ក​ន្ត្រា​ក់