ហាង​កាហ្វេ​លំដាប់​ពិភព​លោក Starbucks នឹង​មាន​វត្តមាន​ក្នុង​ប្រទេស​កម្ពុជា​ឆាប់ៗ​នេះ

នៅ​ថ្ងៃ​ទី 27 ខែ​សីហា ឆ្នាំ 2015 នេះ Starbucks បាន​ប្រកាស​ពី​គម្រោង​ក្នុង​ការ​នាំ​យក​ហាង​កាហ្វេ​លំដាប់​ពិភព​លោក​មួយ​នេះ​មក​កាន់​ទីផ្សារ​កម្ពុជា​ នៅ​លើ​វេបសាយ​ផ្លូវ​ការ​របស់​ខ្លួន​​​ដែល​មាន​អាសយដ្ឋាន news.starbucks.com។

តាម​រយះ​វេបសាយ​នេះ​បាន​បញ្ជាក់​ទៀត​ថា បើ​តាម​គម្រោង​ Starbucks នឹង​មាន​វត្តមាន​នៅ​ដំណាច់​ឆ្នាំ 2015 នេះ ដែល​នាំ​មក​កម្ពុជា​ដោយ​ក្រុមហ៊ុន Hong Kong Maxim’s Group។ ​ទីតាំង​ដំបូង​ក្នុង​ការ​ចាប់​ផ្ដើម​គឺ​ស្ថិត​នៅ​ក្នុង​ព្រលាន​យន្ត​ហោះ​ពោធិចិនតុង (Phnom Penh International Airport) ហើយ​នឹង​មាន​សាខា​បន្ត​បន្ទាប់​ទៀត​​នៅ​ក្នុង​រាជធានី​​ភ្នំ​ពេញ​នៅ​ឆ្នាំ 2016។

គួរ​បញ្ជាក់​ឲ្យ​ដឹង​ផង​ដែរ​ថា Starbucks ជា​ហាង​កាហ្វេ​លំដាប់​ពិភព​លោក​មួយ​ដែល​មាន​កេរ្តិ៍​ឈ្មោះ​ល្បី​ល្បាញ​ ហើយ​ត្រូវ​បាន​បង្កើត​តាំង​ពី​ឆ្នាំ 1971 មក​ម្ល៉េះ​ ​មក​ដល់​សព្វ​ថ្ងៃ​នេះ Starbucks ​មាន​សាខា​មិន​តិច​ជាង 21,000 សាខា​ឡើយ​នៅ​ពាស​ពេញ​​ពិភព​លោក៕

ប្រភព ៖ ប្រែសម្រួលដោយ ៖ Mr DEE


  • ហាង​កាហ្វេ​លំដាប់​ពិភព​លោក Starbucks នឹង​មាន​វត្តមាន​ក្នុង​ប្រទេស​កម្ពុជា​ឆាប់ៗ​នេះ已关闭评论
  • 6 views
  • Hide Sidebar
    A+
Publish on:2016/05/11  Category:ចំនេះដឹង
Tags: