តើ​រវាង​ Man Utd និង​ Chelsea មួយ​ណា​ដែល​ប្រិយមិត្ត​គិត​ថា​ឈ្នះ​នៅ​យប់​នេះ​ ?

នៅ​យប់​នេះ​ក្លឹប​បិសាច​ក្រហម​ Manchester United និង​បើក​ទ្វារ​ទឹក​ដី​ Old Trafford របស់​ខ្លួន​ស្វាគមន៍​ក្រុម​ភ្ញៀវ​តោ​ខៀវ​ Chelsea ដែល​ការ​ប្រកួត​នឹង​ចាប់​ផ្ដើម​នៅ​ម៉ោង​១២:៣០​នាទី​រំលង​អាធ្រាត្រ​ (ម៉ោង​នៅ​កម្ពុជា​) ។

បច្ចុប្បន្ន​ក្លឹប​ Man Utd កំពុង​ឈរ​នៅ​ចំណាត់​ថ្នាក់​លេខ​៦​ក្នុង​តារាង​ Premier League តែ​យ៉ាង​ណា​៥​ប្រកួត​ចុង​ក្រោយ​របស់​ Man Utd មិន​ស្គាល់​ពាក្យ​ថា​ឈ្នះ​សោះ​គឺ​ស្មើ​២​និង​ចាញ់​៣​ប្រកួត​ ។ ដោយ​ឡែក​ក្លឹប​ Chelsea បច្ចុប្បន្ន​ឈរ​នៅ​ចំណាត់​ថ្នាក់​លេខ​១៥​ ដោយ​៥​ប្រកួត​ចុង​ក្រោយ​ឈ្នះ​១​ស្មើ២​និង​ចាញ់​២​ប្រកួត​ ។

ព័ត៌មាន​ទាក់​ទង​និង​កីឡាករ​

ក្លឹប​ Man Utd នៅ​តែ​អវត្តមាន​កីឡាករ​ Marco Rojo ( របួស​ស្មា​ ) Jesse Ligard (របួស​សរសៃ​ពួរ​ ) និង​ Valencia (របួស​កជើង​ ) ខណៈ​កីឡាករ​ Darmain ទំនង​ជា​អាច​ចូល​លេង​វិញ​បាន​ ។

កីឡាករ​ដែល​អាច​ជាប់​ជា​ជម្រើស​១១​នាក់​របស់​ Man Utd ៖ De Gea , Smalling, Jones, Blind,Young ,Carrick, Herrera, Depay ,Mata, Martial, Rooney.

ក្លឹប​ Chelsea នឹង​អវត្តមាន​ខ្សែ​ប្រយុទ្ធ​ដ៏​សំខាន់​ Diego Costa ដោយ​សារ​ជាប់​បម្រាម​ ខណៈ​កីឡាករ​ Falcao ឬ​ Remy ប្រហែល​ជា​អាច​ចូល​ជំនួស​ ដោយ​ឡែក​ Hazard ​ទំនង​ជា​អាច​ចូល​លេង​វិញ​បាន​ដែរ​ក្នុង​ការ​ប្រកួត​នេះ​ ។

កីឡាករ​ដែល​អាច​ជាប់​ជម្រើស​១១​នាក់​របស់​ Chelsea ៖ Courtois, Ivanovic, Cahill , Terry , Azpillicueta , Mikel , Matic , Willian , Oscar , Hazard , Remy

ប្រភព ៖​ 
ប្រែសម្រួល ៖ វិចទ័រ


  • តើ​រវាង​ Man Utd និង​ Chelsea មួយ​ណា​ដែល​ប្រិយមិត្ត​គិត​ថា​ឈ្នះ​នៅ​យប់​នេះ​ ?已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/05/11  Category:ជីវិតនិងសង្គម
Tags: