ដឹង​អត់​ថា​តារា​បរទេស​ល្បីៗ​ណា​ខ្លះ​ដែល​នៅ​ហ្ស៊ីន?

ពាក្យ​​ហ្ស៊ីន​នេះ​មិន​មែន​ជា​ពាក្យ​ខ្មែរ​នោះ​ទេ​វា​គ្រាន់​តែ​ជា​ពាក្យ​កំចី​ពី​បរទេស​ដែល​យុវវ័យ​ខ្មែរ​ភាគ​ច្រើន​តែង​សំដៅ​ទៅ​លើ​អ្នក​ដែល​មិន​ទាន់​ឆ្លង​កាត់​ការ​រួម​ភេទ​នៅឡើយ​ដែល​គេ​ហៅ​ម្យ៉ាង​ទៀត​ថា នៅ​ព្រហ្មចារី។ អញ្ចឹង​សរុប​មក​ចំណង​ជើង​នេះ​មាន​ន័យ​ថា​តើ​តារា​បរទេស​ណា​ខ្លះ​ដែល​មិន​ទាន់​ឆ្លង​ការ​ការ​រួមភេទ​ ឬ​នៅ​ព្រហ្មចារី។

ប៉ុន្តែ​ ប្រិយមិត្ត​ដឹង​អត់​ថា​តារា​ណា​ខ្លះ ? បើ​មិន​ទាន់​ដឹង​ទេ​តោះ​ចាំ CAMBOMAG បង្ហាញ​មុខ​តារា​ទាំង​នោះ​​ម្នាក់​ម្តងៗ

Selena Gomez

ថ្វី​ត្បិត​តែ​មាន​ព័ត៌មាន​ជា​ច្រើន​បាន​ចុះ​ផ្សាយ​ពី​ការ​បាត់​បង់​ព្រហ្មចារី​របស់​នាង​ ដោយ​ស្នាដៃ​អតីត​សង្សារ​របស់​នាង Justin Bieber ក៏​ពិត​មែន​។ ប៉ុន្តែ​អ្វី​គ្រប់​យ៉ាង​គ្រាន់​តែ​ជា​ពាក្យ​របស់​អ្នក​កាសែត​ប៉ុណ្ណោះ​ Selena Gomez មិន​ទាន់​អះ​អាង​ថា​នាង​បាត់​បង់​​ព្រហ្មចារី​នោះ​ទេ។ ដូចនេះ​នាង​ក៏​ត្រូវ​បាន​រាប់​ចូល​ជា​តារា​បរទេស​ដែល​នៅ​ហ្ស៊ីន​នៅ​ឡើយ។

Demi Lovato

ម្ខាស់​បទ Let it go កញ្ញា Demi Lovatoទោះ​បី​ជា​ ធ្លាប់​មាន​ប្រវត្តិ​ជា​អ្នក​ប្រើប្រាស់​គ្រឿង​ញៀន​យ៉ាង​ណា​ក្ដី ប៉ុន្តែ​នាង​នៅ​តែ​​ជា​អ្នក​គោរព​ប្រណិប័តន៍​សាសនា​គ្រិស្ត​ ដែល​ជា​ហេតុ​ធ្វើ​នាង​មិន​ប្រព្រឹត្តិ​ការ​រួម​ភេទ​មុន​រៀបការ​នោះ​ទេ ហើយ​គេ​ក៏​សង្កេត​ឃើញ​នាង​មាន​ពាក់​ខ្សែ​ករ​មួយ​ដែល​នៅ​លើ​បន្តោង​សរសេរ​ថា True Love Wait ( រង​ចាំ​ស្នេហ៍​ស្មោះ) ផង​ដែរ។ ប៉ុន្តែ​​នាង​នឹង​ត្រូវ​លុប​ចេញ​ពី​បញ្ជី​តារា​ល្បីៗ​ដែល​នៅ​ហ្ស៊ីន​ក្នុង​ពេល​ឆាប់​នេះ ដោយ​សារ​នាង​បាន​ប្រកាស​រួច​ហើយ​ថា​ នាង​នឹង​រៀបការ​នឹង​មិត្ត​ប្រុស​របស់​នាង​ Wilmer Valderrama ក្នុង​ពេល​​ដ៏​ខ្លី​ខាង​មុខ។​

Angus T. Jones

Angus T. Jones គឺ​ជា​តួ​អង្គ​កូន​ប្រុស​នៅ​ក្នុង​ Show ដ៏​ល្បី​ល្បាញ​មួយ​របស់​ទូរទស្សន៍​អាមេរិក ដែល​មាន​ចំណង​ជើង​ថា Two and A Half Men។ គាត់​ក៏​ត្រូវ​បាន​រាប់​បញ្ចូល​ជា​បុរស​ដែល​នៅ​ហ្ស៊ីន​ផង​ដែរ។ គាត់​ធ្លាប់​បាន​បោះ​បង់​នូវ​​ Show មួយ​ដោយ​សារ​តែ​វា​បញ្ចូល​នៅ​លក្ខណៈ​ដាស់​អារម្មណ៍​ផ្លូវ​ភេទ។ គាត់​គិត​ថាការ​​រួម​ភេទ​មុន​រៀប​ការ​​ជា​រឿង​មិន​ល្អ នេះ​ជា​ហេតុ​ដែល​ធ្វើ​ឲ្យ​គាត់​មិន​ទាន់​បរិច្ចាគ​ព្រហ្មចារី​របស់​គាត់​ទៅ​ឲ្យ​នារី​ណា​​ម្នាក់​នៅ​ឡើយ​ទេ។

Angelica Kenova

Angelica Kenova ដែល​គេ​គ្រប់​គ្នា​ស្គាល់​ថា The Human Barbie គឺ​ជា​មនុស្ស​ស្រី​ម្នាក់​ដែល​ស្ដាប់​ដំបូន្មាន​របស់​ឪពុក​ម្ដាយ​ណាស់។ នាង​បាន​និយាយ​ថា​នាង​នឹង​ណាត់​ជួប​បុរស​ណា​ម្នាក់​លុះ​ត្រា​តែ​មាន​ការ​អនុញ្ញាត​ពី​ឪពុក​ម្ដាយ​របស់​នាង។ ប្រហែល​ជា​បែប​នេះ​បាន​ធ្វើ​ឲ្យ​នាង​នៅ​តែ​ជា​នារី​បរិសុទ្ធ​មិន​ទាន់​ឆ្លង​កាត់​រឿង​ណឹង​នៅ​ឡើយ។

Susan Boyle

អ្នក​ស្រី Susan Boyle គឺជា … អេ​ឈប់​សិន​យើង​មិន​អាច​ហៅ​គាត់​ថា អ្នក​ស្រី​បាន​ទេ​ព្រោះ​គាត់​នៅ​រក្សា​ព្រហ្មចារី​បាន​នៅ​ឡើយ​ទេ ​ដោយ​គាត់​មិន​ធ្លាប់​ឆ្លង​កាត់​​សូម្បី​តែ​ការ​ថើប​តែ​ម្ដង​ ​​គាត់​ក៏​ធ្លាប់​​​​មាន​​មិត្ត​ប្រុស​​ម្នាក់​ដែល​ជា​មិត្ត​ប្រុស​ដំបូង​របស់​គាត់​ប៉ុន្តែ​​មិន​បាន​ធ្វើ​រឿង​ណឹង​​នោះ​ទេ​ដែល​ជា​ហេតុ​​ធ្វើ​ឲ្យ​​​គាត់​នៅ​តែ​អាច​រក្សា​ព្រហ្មចារី​បាន​ដដែល។ កញ្ញា Susan Boyle ធ្លាប់​ជា​បេក្ខ​ភាព​នៃ​កម្មវិធី​ Britain’s Got Talent ដែល​មាន​ទេពកោសល្យ​ក្នុង​ការ​ច្រៀង​ដ៏​អស្ចារ្យ៕

ប្រិយមិត្ត​យល់​យ៉ាង​ណា​ដែរ​ចំពោះ​ពួក​គេ ?

ប្រែសម្រួល​ដោយ ៖ Mr DEE
ប្រភព ៖ 


  • ដឹង​អត់​ថា​តារា​បរទេស​ល្បីៗ​ណា​ខ្លះ​ដែល​នៅ​ហ្ស៊ីន?已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/05/11  Category:ជីវិតនិងសង្គម
Tags: