ស្ត្រី​អាច​​កើត​​កូន​តាម​ធម្មជាតិ​​បាន​វិញ​ទេ បើធ្លាប់​​​វះកាត់​​​កូន​លើក​ទី១?

តើ​ស្ត្រី​​អាច​សម្រាល​កូន តាម​បែប​ធម្មជាតិ​​បានវិញ​​​ទេ បើសិន​ជា​ពួកគាត់ ធ្លាប់​សម្រាល​កូន​លើក​ទី១ ​ដោយ​វះ​កាត់? ​

សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត ឯក ម៉េងលី បាន​​ឱ្យ Sabay ​ដឹង​ថា បើ​ស្ត្រី​​គ្មាន​បញ្ហា​ឆ្អឹង​ត្រគាក​រួម​តូច​ទេ លើស ៥០% ពួកគាត់​អាច​សម្រាល​កូន តាម​បែប​ធម្មជាតិ​បាន ប៉ុន្តែ​ត្រូវ​រង់ចាំរយៈពេល​ ២ ឆ្នាំ​សិន។

នេះ​ជា​សម្ដី​ផ្ទាល់​របស់វេជ្ជបណ្ឌិត ឯក ម៉េងលី ៖ “… ​បើ​គាត់​វះកាត់​សម្រាល​កូន​លើក​ទី១ គាត់​​ចង់​សម្រាល​កូន​លើកទី២ តាម​ក្រោម(តាម​បែប​ធម្មជាតិ) គាត់​​ត្រូវ​រង់ចាំ ២ ឆ្នាំ​ ទើប​គាត់​អាចចាប់​ផ្ដើម​មាន​ផ្ទៃពោះ…គាត់​នឹង​អាច​មាន​ឱកាស​សម្រាល​កូន​តាម​ក្រោម​បាន”។

ដោយឡែក ​បើ​ពួកគាត់​ចង់​បាន​កូន​ក្រោយៗ ដោយ​មិន​ចង់​ឆ្លងទន្លេ​​​តាម​​បែប​ធម្មជាតិ​ ពួកគាត់​ត្រូវ​រង់ចាំតែ​១ ឆ្នាំ​ប៉ុណ្ណោះ។ ​បាន​ន័យ​ថា ពួកគាត់​អាច​មាន​ផ្ទៃពោះបាន​​។

ប្រធាន​ផ្នែក សម្ភព និង​រោគ​ស្ត្រី នៃ​មន្ទីរ​សម្រាក​ព្យាបាល​ លុច្ស បាន​បញ្ជាក់​បែប​នេះ​​ថា បើ​​ស្ត្រី​មាន​​បញ្ហា​ត្រគាក​រួម​តូច ​ពួកគាត់​នឹង​ត្រូវ​​​សម្រាល​កូន​ដោយ​វះកាត់​រហូត ដោយ​មិន​អាចកើតតាមបែប​​ធម្មជាតិ​បាន​ឡើយ៕

ប្រភព៖ sabay

អ្នកនឹងចូលចិត្ត

  • ស្ត្រី​អាច​​កើត​​កូន​តាម​ធម្មជាតិ​​បាន​វិញ​ទេ បើធ្លាប់​​​វះកាត់​​​កូន​លើក​ទី១?已关闭评论
  • 8 views
  • Hide Sidebar
    A+
Publish on:2016/05/11  Category:សុខភាព
Tags: