ជនជាតិ​រុ​ស្ស៊ី​ម្នាក់ ត្រូវ​បាន​កម្លាំង​នគរបាល​ព្រំដែន​៤០២ ឃាត់ខ្លួន យក​មក​សួរនាំ បន្ទាប់ពី​ពិនិត្យ​គ្មាន​អត្តសញ្ញាណ​ច្បាស់លាស់​

ជនជាតិ​រុ​ស្ស៊ី​ម្នាក់ ត្រូវ​បាន​កម្លាំង​នគរបាល​ព្រំដែន​៤០២ ឃាត់ខ្លួន យក​មក​សួរនាំ បន្ទាប់ពី​ពិនិត្យ​គ្មាន​អត្តសញ្ញាណ​ច្បាស់លាស់​



ឧ​ត្ត​រ​មានជ័យ ៖ ជនជាតិ​រុ​ស្ស៊ី​ម្នាក់ ឈ្មោះ ដេ​នី​ស កូ​លេស​នី​កូវ ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ត្រូវ​បាន​កម្លាំង​នគរបាល​វរ​ការពារ​ព្រំដែន​គោក​លេខ​៤០២ ឃាត់ខ្លួន​នៅ​វេលា​ម៉ោង​១​និង​១៥​នាទី ថ្ងៃទី១១ ខែឧសភា ឆ្នាំ​២០១៦ នៅ​ចំណុច​ជប់​រំដេង ចម្ងាយ​ពី​បង្គោល​សី​ម៉ា​លេខ​១៩ ប្រហែល​៥០០​ម៉ែត្រ​។

បន្ទាប់ពី​ពិនិត្យ​នៅ​និង​កន្លែង​ឃើញ មាន​សម្ភារៈ​ជាប់​នឹង​ខ្លួន​មាន កាបូប​ដាក់​អាវ​ចំនួន​២​ទូរស័ព្ទ​ដៃ​១​គ្រឿង កាត​កាតព្វកិច្ច​យោធា​១ ប័ណ្ណ​សំគាល់​ជនជាតិ​រុ​ស្ស៊ី​១ លិខិតឆ្លងដែន​ចំនួន​២ ​ប័ណ្ណ​មួយ​ផុត​សុពលភាព​ឆ្នាំ​២០១៤ ប័ណ្ណ​មួយទៀត​ដល់​ឆ្នាំ​២០២៤ តែ​ពុំ​មាន​ប្រថាប់ត្រា​ចេញចូល​និង​គ្មាន​ទិដ្ឋាការ​តាំងពី​ឆ្នាំ​២០១៤​មក​ម្ល៉េះ​។

បន្ទាប់ពី​ពិនិត្យ​ និង ​ធ្វើ​កំណត់ហេតុ​រួចមក ជនជាតិ​រុ​ស្ស៊ី​ខាងលើ​ត្រូវ​បាន​បញ្ជូន​ទៅ​ស្នងការ​នគរបាល​ខេត្ត​សៀមរាប ដើម្បី​សាកសួរ​និង​ស្រាវជ្រាវ​បន្ត​ដើម្បី​ជៀសវាង​នូវ​អសន្តិសុខ​គ្រប់​ប្រភេទ មក​លើ​ប្រជាពលរដ្ឋ​ខ្មែរ​និង​ប្រទេសជាតិ​យើង៕

ជនជាតិ​រុ​ស្ស៊ី​ម្នាក់ ត្រូវ​បាន​កម្លាំង​នគរបាល​ព្រំដែន​៤០២ ឃាត់ខ្លួន យក​មក​សួរនាំ បន្ទាប់ពី​ពិនិត្យ​គ្មាន​អត្តសញ្ញាណ​ច្បាស់លាស់​ ជនជាតិ​រុ​ស្ស៊ី​ម្នាក់ ត្រូវ​បាន​កម្លាំង​នគរបាល​ព្រំដែន​៤០២ ឃាត់ខ្លួន យក​មក​សួរនាំ បន្ទាប់ពី​ពិនិត្យ​គ្មាន​អត្តសញ្ញាណ​ច្បាស់លាស់​