ព្រះសង្ឃ​៤​អង្គ​ប្រើប្រាស់​គ្រឿងញៀន​ក្នុង​វត្ត ​ត្រូវ​សមត្ថកិច្ច​ឃាត់​ខ្លួន

ព្រះសង្ឃ​៤​អង្គ​ប្រើប្រាស់​គ្រឿងញៀន​ក្នុង​វត្ត ​ត្រូវ​សមត្ថកិច្ច​ឃាត់​ខ្លួន

ស្វាយរៀង ​៖​ ជន​សង្ស័យ ​ជា​ព្រះសង្ឃ​ចំនួន​៤​អង្គ និង​បក្ខពួក​ម្នាក់​ទៀត ត្រូវ​បាន​កម្លាំង​ជំនាញ​នគរបាល​ខេត្ត​ស្វាយរៀង សហការ​ជាមួយ​អធិការ​ស្រុក​ស្វាយទាប និង​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​សំបួរ ធ្វើ​ការ​ឃាត់ខ្លួន​ពាក់ព័ន្ធ​ករណី​ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន​នៅ​ក្នុង​វត្ត។

ការ​ឃាត់​ខ្លួន​ជនសង្ស័យ​ជា​លោកសង្ឃ និង​បក្ខ​ពួក​នេះ ធ្វើឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​១១ ខែ​ឧសភា ឆ្នាំ​២០១៦ នៅ​ក្នុង​វត្ត ​សាមគ្គី​រង្សី ស្ថិត​ក្នុង​ភូមិ​ព្រៃ​សម្ព័រ ឃុំ​សំបួរ ស្រុក​ស្វាយទាប ខេត្ត​ស្វាយរៀង។

សេចក្ដីរាយការណ៍​បាន​ឲ្យ​ដឹង​ថា ដំបូង​ឡើយ​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ឈ្មោះ រ៉ាត់ ទូច ​ភេទ​ប្រុស ​អាយុ​៣១​ឆ្នាំ រស់នៅ​រាជធានី​ភ្នំពេញ ដោយ​ដកហូត​សម្ភារៈ​រួមមាន ម្សៅ​ក្រាម​ពណ៌​​​ស​ថ្លា សង្ស័យ​ជា​ថ្នាំញៀន​ចំនួន​៤​កញ្ចប់​តូច និង​សម្ភារៈ​ប្រើប្រាស់​គ្រឿងញៀន​មួយ​ចំនួន។

សេចក្ដីរាយការណ៍​បន្ត​ថា ក្រោយ​ឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ រ៉ាត់ ទូច បាន​សារភាព​ថា​ ខ្លួន​ប្រើ​ថ្នាំញៀន​ជាមួយ​លោកសង្ឃ​ចំនួន​៤​អង្គ​ ទី​១-​ព្រះនាម ខឹម ឌី ព្រះជន្ម ១៧ ព្រះវស្សា​។ ទី​២- ព្រះនាម នូ សា​វិ ព្រះជន្ម ១៧ ព្រះវស្សា។ ទី​៣- ព្រះនាម អ៊ុំ ភា​រំ ព្រះជន្ម ១៥ ព្រះវស្សា​។ ទី​៤-​ព្រះនាម ពៅ ស្វាយ ព្រះជន្ម ១៤ ព្រះវស្សា។ ក្រោយមក​សមត្ថកិច្ច​ក៏​បន្ត​ឃាត់ខ្លួន​ព្រះសង្ឃ​ទាំង​៤​អង្គ​នោះ ហើយ​ធ្វើតេស្ត​ទឹក​ម៉ូត​ឃើញ​ថា មាន​សារជាតិ​ញៀន​ទាំងអស់៕