តុលាការ​ចេញ​ដីកា​កោះហៅ​ជនសង្ស័យ​ប្រើ​អាវុធ​ខ្លី​ភ្ជង់​វាយ​គំរាម​អ្នកលក់​សំបុត្រ​រថយន្តក្រុង

តុលាការ​ចេញ​ដីកា​កោះហៅ​ជនសង្ស័យ​ប្រើ​អាវុធ​ខ្លី​ភ្ជង់​វាយ​គំរាម​អ្នកលក់​សំបុត្រ​រថយន្តក្រុង



បន្ទាយមានជ័យ ៖ ជនសង្ស័យ​ម្នាក់​ឈ្មោះ ជា សាវឿន ភេទ​ប្រុស អាយុ​៤៩​ឆ្នាំ ត្រូវបាន​អយ្យការ​អប​សាលាដំបូង​ខេត្ត​បន្ទាយមានជ័យ ចេញ​ដីកា​កោះហៅ កាលពី​ថ្ងៃទី​១០ ខែឧសភា ឆ្នាំ២០១៦ ក្នុង​ដោយ​ចោទប្រកាន់​ពីបទ​ហិង្សា​ដោយ​ចេតនា។

យោង​តាម​ដីកា​កោះ របស់​តំណាង​អយ្យការ​អប​សាលាដំបូង​ខេត្ត​បន្ទាយមានជ័យ លោក តេង សា​ម៉ៃ ក្នុង​សំណុំ​រឿង​ព្រហ្មទណ្ឌ​លេខ​៨១៦ ចុះ​ថ្ងៃ​ទី​១០ ខែវិច្ឆិកា ឆ្នាំ​២០១៥ បាន​អញ្ជើញ​ឈ្មោះ ជា សាវឿន ភេទ​ប្រុស អាយុ​៤៩​ឆ្នាំ ជា​ជនសង្ស័យ មាន​ទីលំនៅ​បច្ចុប្បន្ន​ភូមិ​ផ្សារ​កណ្តាល សង្កាត់​ផ្សារកណ្តាល ក្រុង​ប៉ោយប៉ែត ឲ្យ​ចូល​ទៅ​អយ្យការ​អប​សាលាដំបូង​ខេត្តបន្ទាយមានជ័យ នៅ​ថ្ងៃទី​២៥ ខែឧសភា ឆ្នាំ​២០១៦ វេលា​ម៉ោង​១០​ព្រឹក ដើម្បី​ឆ្លើយ​បំភ្លឺ​ពី​ដំណើររឿង ឈ្មោះ អៀក អុន ដោយមាន​រូប​វីដេអូ​ពី​កាំ​មេ​រ៉ា​សុវត្ថិភាព​ពី​សកម្មភាព​ប្រព្រឹត្ត​របស់​ជនសង្ស័យ បាន​ប្តឹង​ពី​បទ​ហិង្សា​ដោយ​ចេតនា (​ស្ថាន​ទម្ងន់ទោស​)។

ទាក់ទង​នឹង​ការ​ចេញ​ដីកា​កោះហៅ​នេះ លោក អៀក អុន ជា​ដើម​បណ្តឹង និង​ជា​ជនរងគ្រោះ​ក្នុង​រឿងនេះ មាន​មុខរបរ​ជា​អ្នក​លក់​សំបុត្រ​ដ​រថយន្ត រស់នៅ​ក្រុង​ប៉ោយប៉ែត បាន​ឲ្យ​ដឹង​ថា មូលហេតុ​ដែល​ខ្លួន​បាន​ដាក់​ពាក្យ​បណ្តឹង​លើ​ឈ្មោះ ជា សាវឿន ដោយសារតែ​បុគ្គល​រូប​នេះ បាន​ប្រើ​កាំភ្លើងខ្លី ភ្ជង់​គំរាម និង​វាយ​ក្បាល​ខ្លួន​នឹង​ស្វាយ​កាំភ្លើង កាលពី​ថ្ងៃ​ទី​២៦ ខែកញ្ញា ឆ្នាំ​២០១៥ ហើយ​ជន​នេះ​បាន​គេច​ខ្លួន​បន្ទាប់ពី​លោក​បាន​ប្តឹង​ទៅ​អធិការ​នគរបាល​ក្រុង​ប៉ោយប៉ែត។ តាម​ដែល​លោក​បាន​ដឹង ជន​នេះ​ជា​សមត្ថកិច្ច​នៅ​ក្រុង​ប៉ោយប៉ែត ហើយក៏​ជា​មេខ្យល់​នាំ​មនុស្ស​ទៅ​ថៃ។ ជនរងគ្រោះ​បាន​ឲ្យ​ដឹង​ទៀត​ថា កាលពី​ថ្ងៃ​កើតហេតុ​ខ្លួន​មិន​ដឹង​ថា ជន​នេះ​ខឹង​មួម៉ៅ​ពី​ណា​មក​ទេ បាន​ទូរស័ព្ទ​មក​រក​ខ្លួន​សួរ​ពី​ទំនិញ​ដែល​ផ្ញើ​ពី​ថៃ​តាម​រទេះ លុះ​មកដល់​កន្លែង​លក់​សំបុត្រ​របស់​ខ្លួន ក៏បាន​សំឡុត​ជេរ​ប្រមាថ ហើយ​យក​កាំភ្លើង​ភ្ជង់​វាយ​ក្បាល​តែម្តង។

ជនសង្ស័យ​នេះ​ត្រូវ​បាន​ប៉ូលិស​ប៉ុស្តិ៍​ផ្សារកណ្តាល​កោះហៅ​មក​សាកសួរ​ម្តង​កាលពី​ព្រល​ប​ថ្ងៃទី​០១ ខែឧសភា ឆ្នាំ​២០១៥ តែ​ដោយ​គ្មាន​ដីកា​នាំខ្លួន ជននេះ​ត្រូវ​បាន​ប៉ូលិស​អនុញ្ញាត​ឲ្យ​ត្រឡប់​ទៅវិញ។

ជនរងគ្រោះ សូម​ឲ្យ​សមត្ថ​ច​កិច្ច​ប៉ូលិស និង​តុលាការ​ធ្វើ​យ៉ាង​ណា​អនុវត្ត​ច្បាប់​ឲ្យ​តឹងរ៉ឹង​ ឲ្យ​បុគ្គល​រូប​នេះ ជៀសវាង​ថ្ងៃក្រោយ​អាង​តែ​ខ្លួន​មាន​កាំភ្លើងគម្រា​ម​​ និង ​វាយ​គេ​ដទៃ​ទៀត៕

តុលាការ​ចេញ​ដីកា​កោះហៅ​ជនសង្ស័យ​ប្រើ​អាវុធ​ខ្លី​ភ្ជង់​វាយ​គំរាម​អ្នកលក់​សំបុត្រ​រថយន្តក្រុង តុលាការ​ចេញ​ដីកា​កោះហៅ​ជនសង្ស័យ​ប្រើ​អាវុធ​ខ្លី​ភ្ជង់​វាយ​គំរាម​អ្នកលក់​សំបុត្រ​រថយន្តក្រុង តុលាការ​ចេញ​ដីកា​កោះហៅ​ជនសង្ស័យ​ប្រើ​អាវុធ​ខ្លី​ភ្ជង់​វាយ​គំរាម​អ្នកលក់​សំបុត្រ​រថយន្តក្រុង