សម្បុក​ជនជាតិ​យួន​ប្រុស​-​ស្រី​ជិត​២០​នាក់​ស្នាក់​នៅ​ជិត​ផ្សារ​ដើម​គ​ ជ្រក​ក្រោម​ស្លាក​ហាង​កាហ្វេ​”​សៃ​ហ្ក​ន​”​ ត្រូវ​បាន​បង្ក្រាប​

​នៅ​រសៀល​ថ្ងៃ​ទី​១១​ ខែឧសភា​ ឆ្នាំ​២០១៦​នេះ​ សមត្ថកិច្ច​នគរបាល​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ក្រសួងមហាផ្ទៃ​ បាន​បើក​ប្រតិបត្តិការ​ចុះ​ត្រួតពិនិត្យ​ និង​បង្ក្រាប​សម្បុក​ជនជាតិ​យួន​ជិត​ផ្សារ​ដើម​គ​ តាម​បណ្តោយ​ផ្លូវ​លេខ​២២៣​ និង​លេខ​៣៣៦​ សង្កាត់​ផ្សារ​ដើម​គ​ ខណ្ឌទួលគោក​ រាជធានី​ភ្នំពេញ​ ស្នាក់​នៅ​ជ្រក​ក្រោម​ស្លាក​ហាង​កាហ្វេ​ "​សៃ​ហ្ក​ន​"​ ចំនួន​ពីរ​កន្លែង​ ។​

​លទ្ធផល​នៃ​កិច្ច​ប្រតិបត្តិការ​ គឺ​សមត្ថកិច្ច​រក​ឃើញ​ និង​បង្ក្រាប​បាន​ជនជាតិ​យួន​ចំនួន​១៨​នាក់​ ក្នុង​នោះ​មាន​ប្រុស​ចំនួន​០៦​នាក់​ស្នាក់​នៅ​គ្មាន​ច្បាប់​អនុញ្ញាត​លើ​ទឹកដី​កម្ពុជា​ ខណៈ​ស្រី​យួន​សាច់​សខ្ចី​ជាង​១០​នាក់​ត្រូវ​បាន​គេ​វាយតម្លៃ​ថា​ ធ្វើ​ជា​ធ្នាក់​សម្រាប់​ទាក់​ម៉ូយ​ឲ្យ​ចូល​ផឹក​កាហ្វេ​ និង​ទំនាក់ទំនង​ផ្លូវភេទ​ ។​

​បច្ចុប្បន្ន​ សមត្ថកិច្ច​កំពុងធ្វើការ​សួរនាំ​ និង​ពិនិត្យ​លើ​រាល់​ឯកសារ​នានា​ពាក់ព័ន្ធ​នឹង​ការ​ស្នាក់​នៅ​ជាក់ស្តែង​របស់​ជនជាតិ​យួន​ជិត​២០​នាក់​ ដែល​បើក​របរ​រកស៊ី​លើ​ដី​ខ្មែរ​យ៉ាង​ហ៊ឺហា​ទាំងនោះ​ ៕​

Related