Samsung បញ្ចេញ​TabPro S ប្រជែង​​​​ជាមួយ​ iPad Pro របស់​Apple

បន្ទាប់​ពី​បាត់​មុខ​មួយ​រយះ​ក្នុង​ការ​បញ្ចេញ​Tabletថ្មី​របស់​ខ្លួន​នោះ​ពេល​នេះ​Samsung បាន​ត្រលប់​មក​វិញ​ហើយ​ជា​មួយ​Tablet ថ្មី​របស់​ខ្លួន​។

Samsung Galaxy TabPro S ដំណើរ​ការ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការWindows 10​ដែល​ខុស​ប្លែក​ពី​ជំនាន់​មុន​ៗ​របស់​ខ្លួន​ដែល​Tabletរបស់​Samsungប្រើ​ប្រព័ន្ធ​Android។​​TabPro S វា​ស្រដៀង​គ្នា​ទៅ​នឹងSurface Pro របស់​Microsoft ដែរ​តែ​វា​មាន​រូប​រាង​ស្តើង​និង​ស្រាល​ជាង​Microsoft​ Surface Pro 4។
​​​​​​
អ្វី​ដែល​គ្រប់​គ្នា​ចាប់​អារម្មណ៏​នោះ​គឺ​ថា​Samsung​ផលិត​TabPro មិន​មែន​ដើម្បី​ប្រជែង​ជាមួយ​Surfaceទេ​តែ​ប្រហែល​ជា​ចង់​ប្រជែង​ជា​មួយ​iPad Pro របស់​Appleច្រើន​ជាង។​ពី​ព្រោះ​ថា​បើ​សិន​ជា​ចង់​ប្រជែង​ជាមួយ​Microsoftនោះ​Samsung ប្រហែល​ជា​ផលិតTabletដើរ​ដោយ​​Windows​យូរហើយ​មិន​មែន​រង់ចាំ​ដល់​ពេល​ដែល​Apple បញ្ចេញ​iPad Pro នោះទេ។​គួរ​បញ្ជាក់​ផង​ដែរ​ថាApple​បាន​បញ្ចេញ​iPad Pro​របស់​ខ្លួន​ដោយ​ផ្ដោត​សំខាន់​សម្រាប់​​ធ្វើ​ការ​ងារ​ជា​ជាង​ការ​កម្សាន្ត​ហេតុនេះទើបប្រហែលជាSamsung​ក៏​ជ្រើស​រើស​យក​Window​មក​បំពាក់​លើ​Tablet របស់​ខ្លួន​ដោយ​សារ​តែ​Windows​មាន​សមត្ថភាព​បំពេញ​មុខ​ងារ​បាន​ច្រើន​និង​ខ្លាំង​ក្លា​ជាង​iOS។

​​​​​TabPro S​បំពាក់​មក​ជា​មួយ​អេក្រង់​12 អ៊ីញ​Super AMOLED​​ រ៉េម​ទំហំ4 GB​ អង្គ​ផ្ទុក​ទិន្នន័យ128 GB​
Intel Core Mនិងថាមពលថ្ម​១០ម៉ោង។ TabPro S មាន​ពីរ​ម៉ូដែល​គឺ​Wi-fi និង​LTE និង​ត្រៀម​លក់​ខែ​កុម្ភៈ​នេះ​តែ​មិន​ទាន់​ដឹង​តម្លៃ​ច្បាស់​នៅ​ឡើយ​៕

1 of 10

​​​​​​​​​​​​ប្រភព ៖ ប្រែសម្រួល ៖ Leng Kim


  • Samsung បញ្ចេញ​TabPro S ប្រជែង​​​​ជាមួយ​ iPad Pro របស់​Apple已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/05/11  Category:ចំនេះដឹង
Tags: