យន្ដហោះ​អាមេរិក ហោះ​ស្ទាក់​យន្ដហោះ​ទម្លាក់​គ្រាប់​បែក​រុស្សី​ដែល​ហោះ​មក​ជិត​នាវា

សេដតវិមានWhite House របស់​សហរដ្ឋអាមេរិក​បាន​ចេញ​សេចក្ដី​ប្រកាស​កាល​ពីថ្មី​ៗ​នេះ​ថា យន្ដហោះ​ប្រយុទ្ធ​របស់​ពួកគេ​រួម​ជាមួយ​យន្តហោះ​របស់​ប្រទេស​កូរ៉េខាងត្បួង​បាន​ហោះ​ស្ទាក់​យន្ដហោះ​ទម្លាក់​គ្រាប់បែក​របស់​រុស្សី​មួយ​គ្រឿង​ដែល​ព្យាយាម​ហោះ​មក​កៀក​នឹង​នាវា​ចម្បាំង​អាមេរិក​ដែល​មាន​ឈ្មោះ​ថា USS Ronald Reagan ស្ថិត​ក្នុង​ដែនទឹក​របស់​ជប៉ុន។

យន្ដហោះ​រុស្សី​ដែល​ហោះ​ឆ្លង​ដែន​អាកាស​នេះដែរ បាន​ហោះ​ចេញ​វិញ​ភ្លាម បន្ទាប់​ពី​យន្ដ​ហោះចម្បាំង​អាមេរិក​ច្រើន​គ្រឿង​ហោះ​មក​ប្រាប់​ ខណៈ​ដែល​មន្ត្រី​ពាក់ព័ន្ធ​មិនទាន់​បាន​ទាក់ទង​ទៅ​ខាង​ដែន​អាកាស​រុស្សី​ដើម្បី​សួរ​បញ្ជាក់​នៅ​ឡើយ​ទេ។ នេះ​មិនមែន​ជា​លើក​ទីមួយ​ឡើយ ​សម្រាប់​ទ័ព​អាកាស​រុស្សី​ដែល​តែង​តែព្យាយាមហោះ​ឆ្លង​ដែនអាកាស​ប្រទេស​ផ្សេង​ៗ​ បួករួម​ទាំង​អាមេរិក អង់គ្លេស និង​ប្រទេស​ផ្សេងៗ​ទៀត​ជា​ច្រើន​ផងដែរ ។​ខណៈ​ដែល​ប៉ុន្មាន​ថ្ងៃ​មុន​នេះ ទ័ព​របស់​ប្រទេស​ទួគី​បាន​បាញ់​ទម្លាក់​យន្ដហោះ​រុស្សី​មួយ​ទៅ​ហើយ​ ដោយសារ​តែ​ការ​ហោះ​ឆ្លងដែន​អាកាស​ដោយ​គ្មាន​ការ​អនុញ្ញាត​នេះ​៕

 

ប្រែ​សម្រួល៖ បុរសកម្សត់
ប្រភព៖ BBC


  • យន្ដហោះ​អាមេរិក ហោះ​ស្ទាក់​យន្ដហោះ​ទម្លាក់​គ្រាប់​បែក​រុស្សី​ដែល​ហោះ​មក​ជិត​នាវា已关闭评论
  • 8 views
  • Hide Sidebar
    A+
Publish on:2016/05/11  Category:វីដេអូ
Tags: