អ្នកវិទ្យាសាស្ត្ររកឃើញវិធីបញ្ចូលចំណេះដឹងទៅក្នុងខួរក្បាលមនុស្សហើយ

អ្នក​ធ្លាប់​តែ​និយាយ​លេង​សើច​ ឬ ក៏​ស្រមើ​ស្រមៃ​គិត​ថា បើ​សិន​ជា​មិន​បាច់​រៀន​ហើយ​មាន​វិធី​អាច​បញ្ចូល​មេរៀន​ទាំង​អស់​ចូល​ខួរ​ក្បាល​មិន​ដឹង​ជា​ល្អ​យ៉ាង​ណា​នោះ​ទេ។ ប៉ុន្តែ​នៅ​ពេល​នេះ​រឿង​ទាំង​នោះ​វា​បាន​ក្លាយ​ជា​ការ​ពិត​ហើយ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​កាសែត​អន្តរជាតិ​​ដ៏​ល្បី​មួយ​ដែល​មាន​ឈ្មោះ​ថា ។

យោង​ទៅ​តាម​ប្រភព​ដដែល​បាន​ឲ្យ​ដឹង​ថា អ្នក​វិទ្យាសាស្ត្រ​មួយ​ក្រុម​បាន​សម្រេច​ជោគ​ជ័យ​ដំណាក់​កាល​ទី​មួយ​ ​នូវ​វិធី​សាស្ត្រ​បញ្ចូល​ចំណេះ​ទៅ​ក្នុង​ខួរក្បាល​មនុស្ស ហើយ​ក៏​បាន​ធ្វើ​ការ​បង្ហាញ​នូវ​សមិទ្ធផល​របស់​ខ្លួន​ផង​ដែរ។

នៅ​ក្នុង​ការ​ពិសោធន៍​នោះ​អ្នក​វិទ្យាសាស្ត្រ​បាន​បាន​ធ្វើ​ការ​បញ្ចូល​នូវ​ចំណេះដឹង​ស្តី​អំពី​ក្បាច់​គុណ​កុងហ្វូ​របស់​ចិន ចូល​ទៅ​ក្នុង​ខួរ​ក្បាល​របស់​​មនុស្ស​ម្នាក់​ដែល​មិន​ដែល​ស្គាល់​ពី​ក្បាច់​គុណ​កុងហ្វូ​នោះ​ទេ។ បន្ទាប់​ពី​បញ្ចូល​នូវ​ចំណេះ​ដឹង​រួច​ មនុស្ស​ម្នាក់​នោះ​ត្រូវ​បាន​គេ​ពន្យល់​បន្ថែម​ក្នុង​រយៈ​ពេល​ខ្លី​មួយ​ ក្រោយ​មក​គេ​សង្កេត​ឃើញ​ថា​មនុស្ស​ម្នាក់​នេះ​​អាច​ចង់​ចាំ​ និង​ស្វែង​យល់​បាន​យ៉ាង​ច្បាស់​ពី​ក្បាច់​កុងហ្វូ​ ហាក់​បី​ដូចជា​មនុស្ស​ម្នាក់​ដែល​ធ្លាប់​ឆ្លង​កាត់​ការ​រៀន​រយៈ​ពេល​យូរ​ខែ​ យូរ​ឆ្នាំ​អញ្ចឹង​។

លោក​វេជ្ជបណ្ឌិត Matthew Phillips បាន​មាន​ប្រសាសន៍​​ថា​ ​”វា​ជា​ប្រព័ន្ធ​ ឬ​អាច​ថា​ជា​វិធីសាស្ត្រ​ដំបូង​មួយ​ក៏​បាន​​ដែល​​ទាក់​ទង​ជាមួយ​ខួរ​ក្បាល​មនុស្ស ដែល​យើង​អាច​ធ្វើ​ការ​បញ្ចូល​ចំណេះ​ដឹង​​ចូល​ទៅ​ក្នុង​ខួរក្បាល​ បើ​ស្ដាប់​ទៅវា​ដូចជា​រឿង​វិទ្យាសាស្ត្រ​បែប​ច្នៃ​​ប្រឌិត​​អីញ្ចឹង ប៉ុន្តែ​នេះ​ជា​ការ​វិវត្តន៍​ដ៏​ធំ​សម្បើម​មួយ​​របស់​​​វិទ្យាសាស្ត្រ​ ហើយ​យើង​​​ត្រូវ​ធ្វើ​ការ​បន្ត​ទៀត​ដើម្បី​ឲ្យ​វា​ដំណើរ​ការ​បាន​ល្អ​ដោយ​គ្មាន​បញ្ហា“។ លោក​បាន​បន្ត​ថា លោក​ជឿជាក់​ថា ប្រព័ន្ធ​នេះ​នឹង​ដំណើរ​ការ​បាន​យ៉ាង​ល្អ​នៅ​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ ហើយ​​វា​អាច​នឹង​​ជួយ​ដល់​មនុស្ស​ឲ្យ​​រៀន​ឆាប់​ចេះ និង​ចង់ចាំ​បាន​យ៉ាង​ល្អ​ ក្នុង​ការ​រៀន​ពី​ចំណេះ​ដឹង​សំខាន​់ៗ​ ​ដូចជា​​ការ​រៀន​ភាសា​ផ្សេង​ៗ​ជាដើម ៕

ប្រែសម្រួល ៖ ជលស័យ

 


  • អ្នកវិទ្យាសាស្ត្ររកឃើញវិធីបញ្ចូលចំណេះដឹងទៅក្នុងខួរក្បាលមនុស្សហើយ已关闭评论
  • 7 views
  • Hide Sidebar
    A+
Publish on:2016/05/11  Category:បច្ចេកវិទ្យា
Tags: