៥​​ចំណុច​ដែល​ធ្វើ​ឲ្យ​​ស្ត្រី​មាន​ចំណង់​​ផ្លូវភេទ​ខ្លាំង​​ជាង​បុរស​

​យើង​ដឹង​ ទេ​ចំពោះ​បុរស​គឺ​តែងតែ​និយាយនិង​គិត​ណាស់​ច្រើន​អំពី​រឿង​ភេទ​សម្ពន្ធ ចំណែក​ស្ត្រី​វិញ​មាន​ចំណង់​រួមរ័ក​ជា​ញឹកញាប់​។បុរស​ជា​អ្នក​គិត ឬ​ស្ត្រី​ជា​អ្នកមាន​ចំណង់? ​តាំងពីដើម​រៀងមក​គេ​ឃើញ​បុរស​មាន​ចំណង់​រួមរ័ក​ខ្លាំង​ជាង​ស្ត្រី ប៉ុន្តែ​ដោយឡែក​ពេលបច្ចុប្បន្ន​នេះ ស្ត្រី​បែរជា​មាន​ចំណង់​រួមរ័ក​ច្រើនជាង​បុរស​ទៅវិញ។ដូចនេះ​អ្នកជំនាញ បាន​សិក្សា​ស្វែងយល់​ពី​ហេតុផល​ដែលថា ស្ត្រី​គិតពី​រឿង​រួមរ័ក​ញឹកញាប់​ខ្លាំង​ដូចតទៅ​៖

១.​ រួមរ័ក​ធ្វើឱ្យ​សុខ​ស្រួល​ក្រៃលែង​​ក្នុងចំណោម​ហេតុផល​ទាំងអស់​ទាក់ទង​នឹង​សិចមានតែ​ភាពស្រណុកសុខស្រួល​ទេ ដែល​សំខាន់​ជាងគេ​លើ​អ្វីៗ​ទាំង អស់។ការរួមរ័ក​ដ៏​ត្រឹមត្រូវ គឺជា​ការបំពេញ​តម្រូវកា​រ​ផ្នែក​រូប​កាយ នេះ​ជា​រឿង​ធម្មតា​ទេ​សម្រាប់​អ្នក​ធ្លាប់​រួមរ័ក។ សិច​ជា​តម្រូវការ​សំខាន់បំផុត សម្រាប់​មនុស្ស​ម្នាក់ៗ។ អ្នកជំនាញ​នៅតែ​ទទួល​បានការ​ត្អូញត្អែរ​ជាច្រើន​ពី​ស្ដ្រី​មួយចំនួន​ថា ដៃគូ​ខ្លួន​មិនអាច​បំពេញ​ចំណង់​កាមគុណ​ដល់​ខ្លួន​បាន​គ្រប់គ្រាន់​ឡើយ។​

២. រួមរ័ក​ធ្វើឱ្យមាន​អារម្មណ៍​វិជ្ជមាន​ជាការ​ពិតការរួមរ័ក​ដ៏​ត្រឹមត្រូវ​មានន័យថា អ្នក​កំពុង​រីករាយ​នឹង​ការរួមរ័ក​ដោយ​ទទួលបាន​ភាពស្រណុកសុខស្រួល​រៀងៗ​ ខ្លួន។ការរួមរ័ក​ធ្វើឱ្យ​ស្ដ្រី​មាន​អារម្មណ៍ល្អ​ចំពោះ​ខ្លួនឯង ថែមទាំង​បន្ថែម​ការឱ្យ​តម្លៃ​ចំពោះ​ខ្លួនឯង​ទៀតផង។ លើសពីនេះ​សិច​មាន​អានុភាព​អាច​ព្យាបាល​អាការរោគ​មួយចំនួន​បាន​ផងដែរ។ ការរួមរ័ក​ធ្វើឱ្យមាន​អារម្មណ៍​វិជ្ជមាន និង​ធ្វើឱ្យ​កាន់​តែមាន​ទំនុក​ចិ​ត្ដ​បន្ថែមទៀត​សម្រាប់​ស្ដ្រី។ នៅពេល​ស្ដ្រី​ឃើញ​ដៃគូ​បុរស ងប់​ង​ល់​នឹង​ការរួម​រ័ក្ស​ជាមួយ​ខ្លួន សរសើរ​រូប​កាយ​នាងនិង​ទង្វើ​សកម្មភាព​រឿង​គ្រែ​ខ្នើយ​វា​ធ្វើឱ្យ​នាង​មាន​អារម្មណ៍ល្អ​ច្រើន​ ចំពោះ​ខ្លួនឯង។​

៣. រួមរ័ក​ធ្វើឱ្យមាន​ភាពស្និទ្ធស្នាល​​រាងកាយ​ដែល​ក្ដៅ​រោលរាល​ខ្លាំងបញ្ចេញ​សារធាតុ​អ័រម៉ូន Oxytocin ដែល​គេ​ស្គាល់​ថាជា​អ័រម៉ូន​បញ្ចេញ​មក​ក្នុង​រួម​កាយ តាមរយៈ​ការរួម​រ័ក្ស។ ការរួម​ភេទ​ជា​គ្រឿងផ្សំ​ដ៏​សំខាន់សម្រាប់​ធ្វើឱ្យ​ទំនាក់ទំនង​ស្នេហាមាន​ភាពជា​ប់លាប់ហើយ​វា​ក៏​ជួយ​ធ្វើឱ្យ​ដៃគូ​ស្នេហាអាច​រក្សាបាន​ទំនាក់ទំនង​នឹង​គ្នារឹងមាំ​ទៀតផង។ ហេតុដូច្នេះ គេ​អាច​និយាយបានថាស្ដ្រី​រួម​រ័ក្ស​ជាមួយ​ដៃគូ​បុរស​កាន់តែ​ច្រើនដង មានន័យថា កាន់តែ​កាត់បន្ថយ​អំពើ​ផិតក្បត់ទៅ​មាន​ស្រី​ថ្មី​របស់​ភាគី​បុរស បាន​កាន់តែច្រើន។​

៤. ការរួមរ័ក​ជួយ​បន្ធូរបន្ថយ​អារម្មណ៍​តប់ប្រមល់​​សិច​មិនមែន​ត្រឹមតែ​ធ្វើឱ្យ​សុខ​ស្រួល​ប៉ុណ្ណោះ​ទេ ប៉ុន្ដែ​ថែមទាំង​ធ្វើឱ្យ​ធូរស្បើយ​ស្ងប់​ក្នុង​អារម្មណ៍។ជា​ឧទាហរណ៍ នៅពេល​ស្ដ្រី​មាន​អារម្មណ៍​តប់ប្រមល់​ពេញ​មួយថ្ងៃនៅ​កន្លែងធ្វើការ ការរួម​រ័ក្ស​ធ្វើឱ្យ​នាង​ធូរស្បើយ​ក្នុង​អារម្មណ៍ និង​បន្ធូរបន្ថយ​អារម្មណ៍ ឱ្យ​ស្រស់ស្រាយ​ឡើងវិញ។ដូចគ្នានេះដែរ សិច​ក៏​ជួយ​បន្ធូរបន្ថយ​ផ្លូវ​អារម្មណ៍តាមរយៈ​ការដក​ដង្ហើមវែងៗ​ញឹកញាប់ និង​ការ​បបោសអង្អែលហើយ​អ័រម៉ូន​ដែល​បញ្ចេញ អំឡុងពេល​ដល់​ចំណុចកំពូល ធ្វើឱ្យ​ស្ដ្រី​មាន​អារម្មណ៍​ស្ងប់​សុខ​ស្រួល​ជាខ្លាំង។​

៥. ការ​រួមភេទ​ធ្វើឱ្យ​នឹកឃើញ​កាម​តម្រេក​​ពេល​ស្ដ្រី​មាន​អារម្មណ៍​ចម្លែក​ដូចជាមនុស្ស​ចង់​រួមភេទ ពីព្រោះ​នាង​តែងតែ​គិតពី​ដៃគូ​បុរស ដែល​ខ្លួន​បាន​រួមរ័ក​ជាមួយ​កាលពី​ពេលមុន។ការ​មាន​អារម្មណ៍​បែបនេះ ធ្វើឱ្យ​នាង​ចងចាំ​នឹកឃើញ​ចង់​រួម​រ័ក្ស​ទៀត។ ការ​រវើរវាយ​ចង់​រួមរ័ក​បែបនេះ​គឺជា​រឿង​ធម្មតា ប៉ុន្ដែ​វា​ហាក់បីដូចជា​រឿង​ចម្លែក​សម្រាប់​បុរស​ក្នុង​ការទទួល​យកគំនិត​ ដែលថា ស្ដ្រី​មាន​អារម្មណ៍​ចង់​រួមរ័ក​ច្រើនជាង​ខ្លួន​ទៅវិញ​៕

ប្រភព៖ iknow

  • ៥​​ចំណុច​ដែល​ធ្វើ​ឲ្យ​​ស្ត្រី​មាន​ចំណង់​​ផ្លូវភេទ​ខ្លាំង​​ជាង​បុរស​已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/05/11  Category:សុខភាព
Tags: