បុរស​ម្នាក់​យក​ច្រវាក់​សោ​ចាក់​ម៉ូតូ​ចង.ក សម្លាប់​ខ្លួន

បុរស​ម្នាក់​យក​ច្រវាក់​សោ​ចាក់​ម៉ូតូ​ចង.ក សម្លាប់​ខ្លួន



កំពង់ឆ្នាំង ​៖​ បុរស​ម្នាក់ ​គំនិត​ខ្លី​បាន​យក​​ច្រវាក់​សម្រាប់​ចាក់សោ​ម៉ូតូ​មក​ចង.ក​សម្លាប់​ខ្លួន ​​បង្ក​ឲ្យ​មាន​ភាព​ភ្ញាក់ផ្អើល​នៅ​វេលា​ម៉ោង​៧​និង​៣០​នាទី​យប់​ថ្ងៃ​ទី​០៩ ខែ​ឧសភា ឆ្នាំ​២០១៦ នៅ​ក្នុង​ភូមិ​អណ្តូង​ស្នាយ ឃុំ ​អណ្តូង​ស្នាយ ស្រុក​រលាប្អៀរ។

សមត្ថកិច្ច​នគរបាល​មូលដ្ឋាន​បានឲ្យដឹងថាៈ បុរស​ខាងលើ​មានឈ្មោះ គង់ ប៊ុនធឿន ហៅ សុខ ពៅ ​អាយុ​៥៧​ឆ្នាំ រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ។

ស្ត្រី​ឈ្មោះ ប៊ូ ម៉ឺន ដែល​ត្រូវជា​បងស្រី​បុរស​ធ្វើ​អត្តឃាត បាន​និយាយ​ឲ្យ​ដឹងថាៈ មុនពេល​កើតហេតុ គាត់​មិនបាន​នៅផ្ទះ​ទេ ពេល​មកវិញ​ស្រាប់ តែ​ឃើញ​ប្អូនប្រុស​គាត់​ឈ្មោះ​គង់ ប៊ុនធឿន ហៅ​សុខ ពៅ បាន​ចងក ស្លាប់​បាត់ទៅហើយ ដោយ​យក​ច្រវាក់​សម្រាប់​ចាក់សោ​ម៉ូតូ ទៅ​ចង.​ក​​​នឹង​ធ្នឹម​ផ្ទះ។ ឃើញ​ដូច្នេះ​ខ្លួន​ក៏​ស្រែកហៅ​អ្នកជិតខាង​មកជួយ និង​បាន​រាយ​ការណ៍​​​ប្រាប់​សមត្ថកិច្ច​នគរបាល។

ប្រភព​ដដែល បាន​បន្ត​ថាៈ មូលហេតុ​ដែល​នាំ​ឲ្យ​ប្អូន​គាត់​ចងក​ គឺ​មកពី​មាន​ជំងឺ​សរសៃ​ប្រាសាទ ​កន្លងមក​ធ្លាប់​ព្យាយាម​ចង.ក​ជាច្រើន​ដង​ហើយ តែ​មិនបាន​សម្រេច ព្រោះ​គាត់​និង​អ្នកជិតខាង​ចេះតែ​ជួយ​ទាន់​ពេលវេលា។

សមត្ថកិច្ច​ជំនាញ​បាន​ចុះ​ពិនិត្យ​សព​បុរស​ខាង​លើ​នៅ​ក្នុង​លំនៅឋាន ហើយ​សន្និដ្ឋាន​ថាៈ បុរស​រូប​នេះ​ពិតជា​ចង.ក​សម្លាប់​ខ្លួនឯង​ពិតប្រាកដ​មែន ហើយ​បាន​ប្រគល់​សព​បុរស​រូប​នោះ​ ទៅ​ក្រុមគ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃណី៕