ផ្លែ​ម៉ាក់​ប្រា​ង​ខេត្ត​ស្ទឹងត្រែង​មាន​រស់​ជាតិ​ផ្អែម​ជាង​ខេត្ត​ដទៃ​

ផ្លែ​ម៉ាក់​ប្រា​ង​ខេត្ត​ស្ទឹងត្រែង​មាន​រស់​ជាតិ​ផ្អែម​ជាង​ខេត្ត​ដទៃ​



ស្ទឹងត្រែង ៖ ផ្លែ​ម៉ាក់​ប្រា​ង​មាន​ដូចជា​នៅ​ខេត្តកំពត តាំងពី​សង្គមចាស់​មក​ធ្លាប់​តែមាន​រសជាតិ​ជូរ​ខ្លាំង ជា​ទម្លាប់​ដែល​អ្នកស្រុក​បាន​ភ្លក់​មានតែ​ម៉ាក់​ប្រេង​ទេ​ទើប​មាន​រសជាតិ​ផ្អែម​នោះ ។ ផ្ទុយ​មកវិញ​ផ្លែ ម៉ាក់​ប្រា​ង​ដែល​កសិករ​យើង​ដាំ​ក្នុង​ទឹកដី​ខេត្តស្ទឹងត្រែង បែ​រជាមាន​រសជាតិ​ផ្អែម​ក៏​អាច​ចាត់ទុក​ចូល ថា​ជា​ផលិតផល​ភូមិ​១ ផលិតផល​១​បាន​ដែរ។

អ្នក​ដាំ​ផ្លែ​ម៉ាក់​ប្រា​ង​ក្នុង​ខេត្តស្ទឹងត្រែង​មាន​ប្រមាណ​ជា​រយ​ដើម​ប៉ុណ្ណោះ ពុំមាន​ច្រើន​នោះ​ទេ ដូចជា​លោក ចាយ លីម មន្ត្រីរាជការ​ចូលនិវត្តន៍ រស់នៅក្នុង​ភូមិ​ព្រែក សង្កាត់​ស្ទឹងត្រែង ខេត្តស្ទឹងត្រែង បាន​ដាំ​ម៉ាក់​ប្រា​ង​យូរ​ឆ្នាំ​មកហើយ ដោយ​ដាំ​ម៉ាក់​ប្រា​ង​ចំនួន​៦០​ដើម​សរុប​ទាំង​ដើម​ចាស់ និង​ដើម​ថ្មី​ដែល​មិនទាន់​ទទួលបាន​ផល​នៅ ឡើយ​ផង។ លោក លីម បាន​រៀបរាប់​ប្រវត្តិ​ដើម​ម៉ាក់​ប្រា​ង​ឲ្យ​ដឹងថា ដើម​រុក្ខជាតិ​ម៉ាក​ប្រា​ង​ជា​ប្រភេទ​ដំណាំ​ព្រៃ ត្រូវបាន​ប្រជាពលរដ្ឋ​ឃើញ​នៅក្នុង​ព្រៃស្រោង ក្នុង​ទឹកដី ខេត្តស្ទឹងត្រែង។

តាម​ការ​អះអាង​របស់​ប្រជាពលរដ្ឋ​បាន​បញ្ជាក់​ថា ដំណាំ​នេះ​ត្រូវបាន​អ្នកស្រុក​នាំ​យក​មក​ដាំ​ជា​ដំណាំ​ស្រុក ប្រហែល​ក្នុង​ឆ្នាំ ១៩៦០។ លុះ​ក្រោយមក ក្នុងអំឡុង​ឆ្នាំ​១៩៨៥ មាន​ប្រជាជន​ច្រើន​គ្រួសារ​បាននាំគ្នា​ដាំ​ដំណាំ​ប្រភេទ​នេះ​ក្នុងភូមិ​របស់ខ្លួន។ លោក​បន្ត​ថា លក្ខណៈពិសេស​របស់​ផ្លែ​ម៉ាក់​ប្រា​ង​ខេត្តស្ទឹងត្រែង​មាន​ទំហំ​ផ្លែ​ធំ​សំបក​ស្តើង គ្រាប់​តូច និង​មាន​រសជាតិ​ជូរអែម។ ផ្លែ​ម៉ាក់​ប្រា​ង​ក្នុង​ខេត្តស្ទឹងត្រែង​មិន​មាន​ច្រើន​និង​កម្រ​ឃើញ​ដាក់​លក់​លើ​ទីផ្សារ​ណាស់ មូលហេតុ​ដោយសារ​កសិករ​ធ្វើ​ការដាំដុះ​តាម​លក្ខណៈ​គ្រួសារ និង​សម្រាប់​បរិភោគ​ផ្ទាល់ខ្លួន។

តម្លៃ​បោះ​ដុំ​នៅ​ទីផ្សារ​ផ្លែ​ម៉ាក​ប្រា​ង​បាន​ថ្លៃ​៨០០០​រៀល​ក្នុង​១​គីឡូ ហើយ​រដូវ​ប្រមូល​ផល​ផ្លែឈើ​នេះ គឺ​ក្នុង​កំឡុង​ខែកុម្ភៈ នា​រដូវ​ចូលឆ្នាំ​ចិន។ លោក ចាយ លឹម មាន​ចំណាប់អារម្មណ៍​ថា ការ​ដាំ​ផ្លែ​ម៉ាក់​ប្រា​ង​ដោយ​ការ​បង្កាត់​ពូជ​មែក​ក្នុង​រយៈពេល​៣​ឆ្នាំ​ជា​រយៈពេល​ខ្លី តែបើ​ដាំ​ដុះ​លក្ខណៈ កូន​គឺ​ប្រើ​រយៈពេល​១២​ឆ្នាំ​ទើបបាន​ទទួលផល​ល្អ ហើយ​ក្នុង​រយៈពេល​៣​ឆ្នាំ​នៃ​ឆ្នាំ​ដំបូង​ដើម​ម៉ាក់​ប្រា​ង​អាច​ទទួលផល​បាន​រហូតដល់​១០០​គីឡូក្រាម​ក្នុង​១​ដើម។

លោក​បន្ត​ថា ផ្លែ​ម៉ាក់​ប្រា​ងរ​បស់​ខេត្ត​ស្ទឹង​ត្រែង​មាន​ទំហំ​ធំ​ល្មម រសជាតិ​ផ្អែម​ឆ្ងាញ់ និង ពុំ មានប្រើ​ប្រាស់​ជាតិគីមី។ ផលិតផល​ប្រភេទ​នេះ​គួរ​រៀបចំ​ឲ្យ​មាន​ដាក់លក់​ក្នុង​ទីផ្សារ​ទំនើប​នានា ឬ ប្រើប្រាស់​ក្នុង​ប្រទេស​កម្ពុជា ដើម្បី​ជំរុញអោយមាន​វត្តមាន​លើ​ទីផ្សារ ដើម្បី​លើកស្ទួយ​កម្រិតជីវភាព​របស់​ប្រជាជន​ជា​អ្នក​ដាំ​ដុះ ហើយ​ម្យ៉ាង​ទីតាំង​ភូមិសាស្ត្រ​ដែល​ដាំ​គួរតែ ចាត់បញ្ចូល​ភូមិ​១​ផលិតផល​១​ផងដែរ៕