រន្ទះបាញ់​លោក​យាយ​ពិការ​​ជើង​ម្នាក់​ ឆេះ​ខ្លោច​ក្នុង​ភ្នក់ភ្លើង​គួរ​ឲ្យ​សង្វេគ

រន្ទះបាញ់​លោក​យាយ​ពិការ​​ជើង​ម្នាក់​ ឆេះ​ខ្លោច​ក្នុង​ភ្នក់ភ្លើង​គួរ​ឲ្យ​សង្វេគ



កំពង់ស្ពឺ ​៖ ​លោក​យាយ​ពិការ​ជើង​ម្ខាង​ម្នាក់​បាន​ស្លាប់​បាត់បង់ជីវិត​ក្នុង​ភ្លក់​ភ្លើង​ ដោយសារ​រន្ទះ​បាញ់​ចំ​ផ្ទះ​របស់​គាត់​បណ្ដាល​ឲ្យ​ឆេះ​ខ្ទេច​គ្មាន​សល់ ​​កាលពី​វេលា​ម៉ោង​១៦​និង​៤០​នាទី​ល្ងាច​ថ្ងៃ​ទី​១១ ខែ​ឧសភា ឆ្នាំ​២០១៦ ស្ថិត​ក្នុង​ភូមិ​ឫស្សី ឃុំ​ជាំ​សង្កែ ស្រុក​ភ្នំស្រួច ខេត្ត​កំពង់ស្ពឺ។

លោក​វរសេនីយ៍ទោ​សាយ ប៊ុនថន អធិការ​នគរបាល​ស្រុក​ភ្នំស្រួច​បាន​ប្រាប់​ថា កាលពី​ល្ងាច​មាន​ភ្លៀង​ធ្លាក់​មួយ​ធំ​លាយឡំ​ខ្យល់​កន្ត្រាក់ និង​រន្ទះបាញ់​ទៅ​លើ​លោក​យាយ​ឈ្មោះ មែ​ង ឡុង អាយុ​៦៩​ឆ្នាំ ​នៅ​ភូមិ ព្រៃ​ឫស្សី ឃុំ​ជាំ​សង្កែ ស្រុក​ភ្នំស្រួច បណ្ដាល​ឲ្យ​ស្លាប់ ​​និង​ឆេះ​ផ្ទះ​អស់​១​​ខ្នង ទំហំ​៤​គុណ​នឹង​៥​ម៉ែត្រ​ ធ្វើ​អំពី​ឈើ ប្រក់​​ស័ង្កសី​ ជញ្ជាំង​បាំង​ស្បូវ។

លោក​បន្ត​ថា ខណៈ​កំពុង​​​ធ្លាក់​ភ្លៀង ​មាន​ផ្លេកបន្ទោរ​​​នោះ ​ជនរងគ្រោះ​បាន​នៅ​ក្នុង​ផ្ទះ​ ស្រាប់តែ​មាន​ករណី​រន្ទះ​បាន​បាញ់​ចំ​ផ្ទះ​របស់​គាត់​បណ្ដាល​ឲ្យ​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ​ស្លាប់​ក្នុង​ភ្នក់ភ្លើង​តែ​ម្តង។ បច្ចុប្បន្ន​​​សព​ត្រូវ​បាន​ក្រុម​គ្រួសារ​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី៕
រន្ទះបាញ់​លោក​យាយ​ពិការ​​ជើង​ម្នាក់​ ឆេះ​ខ្លោច​ក្នុង​ភ្នក់ភ្លើង​គួរ​ឲ្យ​សង្វេគ