ឆក់​គេ​ថា​វា​នឹង​គ្រាន់ បែរ​អី​គេ​ទាន់​វា​គ្រាន់បើ​ដែរ​…!

រាជធានី​ភ្នំពេញ ៖ កាលពី​វេលា​ម៉ោង​៨​យប់ ថ្ងៃ​ទី​១១ ខែឧសភា ឆ្នាំ​២០១៥ តាម​បណ្ដោយ​ផ្លូវ​១៥០ ជិត​ភោជនីយដ្ឋាន ទីក្រុង​អាន់​ឆ័​រ ស្ថិត​ក្នុង​សង្កាត់​ទឹកល្អក់​ទី​២ ខណ្ឌ​ទួល​គោ​គ ។ ប្រភព​ពី​កន្លែង​កើតហេតុ បាន​ឲ្យ​ដឹង​ថា  ជន រង​គ្រោះ​ឈ្មោះ សៀ​ក ដុល្លា មុខរបរ​និស្សិត​ស្ន​ក់​នៅ សង្កាត់​ទឹកល្អក់​១ ខណ្ឌទួលគោក ។ មុន​ពេល​កើតហេតុ ជន​រង​គ្រោះ​ទើបតែ​ត្រឡប់​មក​ពី​ជប់លៀង​វិញ នៅ​ភោជនីយដ្ឋាន ហេង មែន ម្ដុំ​ផ្សារ​ដេប៉ូ ហើយ​បាន​ត្រឡប់​មក​ផ្ទះ​វិញ តាម​បណ្ដោយ​ផ្លូវ​១៥០ ។

លុះ​ពេល​ជិត​មក​ដល់​ចំណុច​កើតហេតុ ស្រាប់តែ​លេចមុខ​ជនសង្ស័យ​ពីរ​នាក់ ជិះ​ម៉ូតូ​ហុងដា​ឌ្រី​ម សេ​១២៥ ពណ៌​ខ្មៅ​មួយ​គ្រឿង ពាក់​ស្លាក​លេខ ភ្នំពេញ 1AF-9636 បាន​ធ្វើ​សកម្មភាព​ឆក់​កាបូប បាន​សម្រេច​ធ្វើ​ឲ្យ​នារី​រង​គ្រោះ​ដួល  ភ្លាម​ៗ​នោះ​ជនសង្ស័យ​ទាំង​ពីរ​ធ្វើការ​រត់គេច​ខ្លួន តែ​ត្រូវ​អ្នក​រត់​ម៉ូតូឌុប នៅ​ក្បែរ​ភោជនីយដ្ឋាន ទីក្រុង​អាន់​ឆ័​រ ហក់​ធាក់​បណ្ដាល​ឲ្យ​ដួល រីឯ​ប្រជាពលរដ្ឋ​នៅ​ក្បែរ​ៗ​នោះ​បាន​មក​ស្វាគមន៍​បន្តិច​ម្នាក់​ៗ ឡើង​ទ្រម​ខ្លួន រីឯ​ជនសង្ស័យ​ម្នាក់​ទៀត​រត់គេច​ខ្លួន​បាត់ ។

​ជនសង្ស័យ​ទី​១​ឈ្មោះ ស៊ឹ​ម សំណាង អាយុ​១៧​ឆ្នាំ ជា​អ្នក​រត់​តុ​នៅ​ក្លឹ​ប ប្លូ​ឡាញ ស្នាក់​នៅ​ភូមិ​ទួល​អំពិល សង្កាត់​ផ្សារ​ដើម​គរ ខណ្ឌទួលគោក ចំណែកឯ​ម្នាក់​ទៀត​ឈ្មោះ ប៊ុត បាន​រត់គេច​ខ្លួន​បាត់  ។ ក្រោយ​ពេល​កើតហេតុ​នារី​រង​គ្រោះ​បាន​ទៅ​ដាក់​ពាក្យបណ្ដឹង នៅ​អធិការដ្ឋាន នគរបាល​ខណ្ឌទួលគោក ចំណែកឯ​ជន​រង​គ្រោះ​ក៏​ត្រូវ​នក​របាល​អធិការដ្ឋាន ខណ្ឌទួលគោក​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ ដើម្បី​ដោះស្រាយ​ទៅ​តាម​ផ្លូវច្បាប់ ៕