មូល​ហេតុ​១៤​យ៉ាង​ធ្វើ​ឲ្យ​ស្ត្រី​រួម​រ័ក​មិន​បាន​ស្រួល​ហើយ​ឈឺ​ចាប់​ប្រដាប់​ភេទ

សិច គឺជា​សកម្មភាព​ដ៏​ស្រើប​ស្រាល​បំផុត​ក្នុង​លោក។ ដូច្នេះ​ហើយ​ទើប​ស្ត្រី​មួយ​ចំនួន​តែង​តែង​ភ័យ​ព្រួយ នៅ​ពេល​ដែល​ខ្លួន​មិន​បាន​ឡើង​ដល់​ឋាន​សុខ​ស្រណុក​ស្រួល ហើយ​បែរ ​ជា​រង​នូវ​ការ​ឈឺ​ចាប់​ដោយ​សារ​តែ​ការ​រួម​ភេទ​ទៅ​វិញ។ វេជ្ជបណ្ឌិត ដេបូរ៉ាស ខ័រឌី អ្នក​ជំនាញ​ព្យាបាល​ជំងឺ​ផ្លូវ​ភេទ​បាន​រៀប​រាប់​ពី​កត្តា​ដែល​នាំ​ឲ្យ​ឈឺ​ ចាប់​ខណៈ​ដែល​កំពុង​ឡើង​ឋាន​សួគ៌​ជាមួយ​ដៃ​គូ​។

អាវុធ​ដៃ​គូ​ធំ​ពេក : ជួន​កាល​លិង្គ​របស់​បុរស​ធំ​ពេក រហូត​ដល់​ស្ត្រី​មាន​អារម្មណ៍​ថា​សឹង​រហែក​ទ្វារ​មាស​រាល់​ពេល​ស៊ក​បញ្ចូល​ ម្ដងៗ។ ក្នុង​ករណី​នេះ អ្នក​ទាំង​ពីរ​ទាមទារ​ការ​បបោស​អង្អែល​បញ្ឆេះ​ភ្លើង​តណ្ហា​ឲ្យ​បានយូរ​ បន្តិច ដើម្បី​ឲ្យ​ល្អាង​នារី​ផ្សើម​ដោយ​ទឹក​រំអិល​ជោក​ជាំ និង​បើក​ចំហ​កាន់​តែ​ធំ ស្វាគមន៍​ស្តេច​នាគ​រាជ​។

ស្លៀក​ខោ​រឹប​តឹង : ស្ត្រី​ជា​ច្រើន​និយម​ស្លៀក​ខោ​តឹង​ណែន​ក្ដន់ ដោយ​មិន​ដឹង​ថា​វា​អាច​ត្បៀត​បបូរ​នៅ​ច្រក​ទ្វារ​ល្អាង។ សូម​ទុក​ខោ​រឹបៗ​នោះ​មួយ​អន្លើ​សិន ហើយ​ព្យាបាល​ប្រដាប់​របស់​ខ្លួន​ដោយ​ការ​លាប​ប្រេង​ធម្មជាតិ​មាន​វីតាមីន E ប្រេង​ផ្លែ​អូលីវ ឬ​ប្រេង​ដូង ២​ដង​ក្នុង​មួយ​ថ្ងៃ​។
ទាសករ របស់​កុំព្យូទ័រ : ការ​អង្គុយ​ធ្វើ​ការ​រាប់​ម៉ោង​អាច​ធ្វើ​ឲ្យ​ឈឺ​សាច់​ដុំ​ត្រគាក​កាត់​បន្ថយ ​លំហូរ​ឈាម​ទៅ​កាន់​យោនី និង​ធ្វើ​ឲ្យ​រលាក​សរសៃ​ប្រសាទ​លើ​ថ្ងាស​ក្រោម។ ជា​រៀង​រាល់​២០​នាទី​ម្ដង ស្ត្រី​គួរ​ក្រោក​ឈរ ដើរ ពត់​ខ្លួន​ប្រាណ ដើរ​ទៅ​ញ៉ាំ​ទឹក ឬ​ទៅ​បន្ទប់​ទឹក​ជាដើម។
កូន​រោម​ទើប​នឹង​ដុះ : ស្ត្រី​ភាគ​ច្រើន​ចូល​ចិត្ត​ឲ្យ​បុរស​កោរ​រោម​ជុំវិញ​លិង្គ​ប៉ុន្តែ​ជួន​កាល ​នៅ​ពេល​ដែល​កូន​រោម​ទើប​នឹង​ដុះ​ថ្មីៗ វា​អាច​ធ្វើ​ឲ្យ​ដាច់​រលាត់​សាច់​ខ្ចី​នៅ​មាត់​ល្អាង​របស់​នាង​ពេល​ ប្រតិបត្តិការ​ដោយ​ការ​ត្រដុះ ឬ​ស៊ក​បញ្ចូល។ ស្ត្រី​អាច​សាក​ល្បង​ប្រើ​ប្រេង​ម៉ាស្សា ឬ​ប្រេង​បន្ទន់​រោម​ក្រោយ​កោរ លាប​ឲ្យ​បុរស​ជា​ដៃ​គូ។

ទ្វារ​មាស​ខ្វះ​ប្រេង​អំអិល : នៅ​ពេល​ដែល​យោនី​ស្ងួត ការ​រួម​ភេទ​ច្បាស់​ជា​ឈឺ​ចាប់​មិន​ខាន។ ដូច្នេះ​ដៃ​គូ​គួរ​តែ​បញ្ឆេះ​ភ្លើង​តណ្ហា​ដោយ​ការ​បបោស​អង្អែល​ឲ្យ​យូរ​ បន្តិច ដើម្បី​ឲ្យ​នាង​ចេញ​ទឹក​រំអិល​ច្រើន។ បើ​អ្នក​គ្មាន​ពេល​វេលា​ច្រើន​ទេ ចូរ​កុំ​ភ្លេច​ទិញ​ទឹក​រំអិល​ត្រៀម​ទុក​ផង។

អារម្មណ៍ តាន​តឹង : យោនី​របស់​ស្ត្រី​មាន​រំញោច​ទៅ​តាម​កត្តា​អារម្មណ៍​ណាស់។ ប្រសិន​បើ​ស្ត្រី​មមា​ញឹក​នឹង​ការងារ ឬ​មាន​រោគ​ស្ត្រេស​នោះ ល្អាង​របស់​នាង​ក៏​រួញ ស្ងួត មិន​អនុគ្រោះ​ដល់​ការ​រួម​ភេទ​ឲ្យ​បាន​ស្រណុក​ស្រួល​ដែរ។ ក្នុង​ករណី​នេះ មុន​នឹង​រួម​ភេទ ដៃ​គូ​គួរ​តែ​សម្រាក​បន្តិច ដោយ​ការ​កាន់​ដៃ​គ្នា​ដើរ ម៉ាស្សា​ឲ្យ​គ្នា ឬ​ប្រឡែង​គ្នា​លើ​គ្រែ មុន​នឹង​ចាប់​ផ្ដើម​វាយ​ប្រហារ​សន្សឹមៗ។

ញ៉ាំ​អាហារ​ឆ្អែត : កាល​ណា​ក្រពះ​ពោះវៀន​ញាត់​ណែន​ដោយ​អាហារ វា​នឹង​ធ្វើ​ឲ្យ​ធ្ងន់​ដល់​សាច់​ដុំ​ត្រគាក ដូច្នេះ​ហើយ​ការ​រួម​ភេទ​ក៏​មិន​មាន​អារម្មណ៍​រោល​រាល​ពេញ​លេញ​ដែរ។ អ្នក​គួរ​ទទួល​ទាន​បន្លែ និង​ហាត់​ប្រាណ​ឲ្យ​បាន​ច្រើន​ដើម្បី​សម្រួល​ដល់​ប្រព័ន្ធ​រំលាយ​អាហារ។ញ៉ាំ​គ្រឿង​ស្រវឹង កាហ្វេ ឬ​គ្រឿង​ហឹរ​ច្រើន​ពេក : អាហារ​ប្រភេទ​នេះ​អាច​ធ្វើ​ឲ្យ​អ្នក​មាន​អារម្មណ៍​ចង់​លេច​នោម​ពេល​កំពុង​ បើក​យុទ្ធនាការ​ក្ដៅ​គគុក។ គួរ​ចូល​បន្ទប់​ទឹក​ឲ្យ​ស្រេច​បាច់ ប្រសិន​បើ​ចង់​សម្រេច​កិច្ចការ​លើ​គ្រែ​ឲ្យ​ដល់​ត្រើយ។

អាការៈ​មុន​មក​រដូវ : ស្បូន​របស់​ស្ត្រី​អាច​ហើម​មុន​ពេល​ធ្លាក់​ឈាម​រដូវ ដូច្នេះ​រាល់​ចលនា​ស៊ក​ដក​ចេញ​ដក​ចូល​នៃ​លិង្គ អាច​បង្ក​ការ​ឈឺ​ចាប់​ដល់​ក​ស្បូន។ ក្នុង​អំឡុង​ពេល​នេះ ចូរ​សាក​ល្បង​ក្បាច់​ជិះ​សេះ ឬ​ស្រី​នៅ​ពី​លើ ដើម្បី​ឲ្យ​ស្ត្រី​ងាយ​ស្រួល​ក្នុង​ការ​បញ្ជា​ចលនា និង​ជ្រើស​រើស​មុំ​វាយ​ប្រហារ​ដោយ​ខ្លួន​ឯង។

អាកាស​ធាតុ​ត្រជាក់​ប្រេះ​ស្បែក : ខ្យល់​ត្រជាក់​មិន​ត្រឹម​តែ​ធ្វើ​ឲ្យ​ដៃ និង​ស្បែក​រាង​កាយ​របស់​អ្នក​ប្រេះ​ស្ងួត​នោះ​ទេ សូម្បី​តែ​បរិវេណ​អាថ៌កំបាំង​ក៏​មិន​ខុស​គ្នា​ដែរ។ ចូរ​ប្រើ​ប្រេង​ប្រភេទ​ខាង​លើ​លាប​១​ថ្ងៃ​២​ដង​ដើម្បី​ផ្ដល់​សំណើម​ដល់​ វត្ថុ​មាន​តម្លៃ​កេរ្តិ៍​ម្ដាយ​ចែក​ឲ្យ​របស់​អ្នក។ភាព​បាក់​កម្លាំង : នៅ​ពេល​ដែល​អ្នក​នឿយ​ហត់​ដោយ​សារ​ធ្វើ​ចលនា​រត់ ដើរ ឬ​ប្រតិបត្តិ​កិច្ច​ការ​ធ្ងន់ៗ អ្នក​ប្រាកដ​ជា​មិន​ងាយ​សម្រេច​បំណង​ឡើង​ដល់​ឋានសួគ៌​នោះ​ទេ។ ចូរ​ព្យាបាល​រាង​កាយ​ដោយ​ការ​ពត់​ខ្លួន ម៉ាស្សា ស្អំ​ទឹកកក ឬ​ស្ទីម ដើម្បី​ទទួល​បាន​កម្លាំង​កំហែង​ជា​ថ្មី​។

ការ​ប៉ះ​ពាល់​ជីស្ប៉ត​ខ្លាំង​ពេក : ជា​ការ​ពិត​ណាស់ ជីស្ប៉ត​គឺជា​ចំណុច​ស្រៀវ​ស្រើប​បំផុត​របស់​ស្ត្រី ប៉ុន្តែ​បើ​បុរស​ប៉ះ ឬ​ត្រដុះ​វា​ខ្លាំង​ពេក​នាង​មិន​ស្រណុក​ស្រួល ទេ តែ​បែរ​ជា​ចង់​លេច​នោម​ទៅ​វិញ។

ការ​រាន​ព្រៃ​តំបន់​ត្រី​កោណ : ស្ត្រី​ខ្លះ​និយម​បក ឬ​កោរ​រោម​នៅ​ម្ដុំ​អាថ៌កំបាំង ដែល​ជួន​កាល​ក្រែម​សម្រាប់​ជម្រុះ​រោម​ទាំង​នោះ អាច​ធ្វើ​ឲ្យ​ស្បែក​រមាស់​កន្តួល។ បើ​ច្រក​ទ្វារ​មាន​បញ្ហា​ហើយ កុំ​ថា​អាវុធ​ល្អ ឬ​ក្បាច់​ពិសេស​ប៉ុន​ណា ក៏​មិន​អាច​ជួយ​ឲ្យ​នាង​ឡើង​ដល់​ឋានសួគ៌​ដែរ។

ប្រតិកម្ម​អាហារ ឬ​វត្ថុ​ផ្សេង : ប្រដាប់​ភេទ​របស់​អ្នក​ក៏​អាច​រង​ឥទ្ធិពល​ពី​ការ​ញ៉ាំ​អាហារ​ឬ​ការ​ប៉ះពាល់​ របស់​កខ្វក់​ផ្ដេស​ផ្ដាស​ដែរ។ បើ​អ្នក​មាន​អាការៈ​ក្រហាយ ហើម ឬ​រមាស់​ទ្រាំ​មិន​បាន សូម​ប្រញាប់​ទៅ​រក​គ្រូ​ពេទ្យ​ជំនាញ​ភ្លាម៕

ប្រភព៖ iknow

អ្នកនឹងចូលចិត្ត

  • មូល​ហេតុ​១៤​យ៉ាង​ធ្វើ​ឲ្យ​ស្ត្រី​រួម​រ័ក​មិន​បាន​ស្រួល​ហើយ​ឈឺ​ចាប់​ប្រដាប់​ភេទ已关闭评论
  • 7 views
  • Hide Sidebar
    A+
Publish on:2016/05/12  Category:ចំនេះដឹង
Tags: