អត្ថប្រយោជន៍​ហួស​ស្មាន​នៃ​ផ្លែ​ទៀប កំលោះក្រមុំគួរយល់ដឹង

ទៀប ជាផ្លែឈើមួយប្រភេទដែលសម្បូរខ្លាំងនៅក្នុងប្រទេសកម្ពុជា ហើយផ្លែឈើប្រភេទនេះ គឺមានអត្ថប្រយោជន៍យ៉ាងច្រើនចំពោះសុខភាព។ ចង់ដឹងថាវាអាចជួយអ្វីបានខ្លះនោះ សូមអានអត្ថបទខាងក្រោមនេះ៖

.ស្បែក និងសក់មានសុខភាពល្អ
ផ្លែ​ទៀប មានកម្រិតវីតាមីន A ខ្ពស់។ ដូចនេះវាគឺល្អសម្រាប់សុខភាពស្បែក និងសក់ល្អប្រសើរជាងមុន។ វាដើរតួនាទីក្នុងការផ្ដល់សំណើមសក់ និងប្រឆាំងភាពចាស់ជ្រីវជ្រួញ។

.ជួយឲ្យស្រកទម្ងន់
ផ្លែឈើនេះគឺជាជម្រើសល្អបំផុតសម្រាប់មនុស្សដែលកំពុងតែមានផែនការសម្រកទម្ងន់។

.ធ្វើឲ្យទារកក្នុងផ្ទៃលូតលាស់បានល្អ


ការទទួលទានផ្លែទាបអំឡុងពេលមានផ្ទៃពោះគឺអាចជួយក្នុងការអភិវឌ្ឍខួរក្បាល ប្រព័ន្ធប្រសាទនិងប្រព័ន្ធភាពស៊ាំរបស់ទារកឲ្យមានសុខភាពល្អ។

. ការពារជំងឺហឺត

ផ្លែឈើប្រភេទនេះគឺសម្បូរទៅដោយវីតាមីន B6 ដែលអាចជួយក្នុងការកាត់បន្ថយការរលាក ទងសួត ហើយវាការពារអ្នកពីជំងឺហឺតបានផងដែរ។នេះគឺជាអត្ថប្រយោជន៍សុខភាពដ៏ល្អដែលទទួលទានទាបក្នុងមួយថ្ងៃមួយផ្លែ។

.ការពារការគាំងបេះដូង

មិនត្រឹមតែសម្បូរទៅដោយវីតាមីន B6 វាក៏មានផ្ទុកជាតិម៉ាញ៉េស្យូម ដែលជួយក្នុងការការពារបេះដូងនិងជួយសម្រួលសាច់ដុំផងដែរ។ ជាពិសេសវីតាមីន B6 ជួយការពារពីការប្រមូល homocysteine ដែលជួយកាត់បន្ថយហានិភ័យនៃជំងឺគាំងបេះដូង។

.ជំនួយការរំលាយអាហារ

ផ្លែទាបគឺសំបូរទៅដោយជាតិសរសៃ ដែលអាចជួយក្នុងការរំលាយអាហារបានយ៉ាងល្អ។ ទទួលទានវាញឹកញាប់អាចជួយក្នុងការបន្ធូរបន្ថយចលនារបស់ពោះវៀន និងផ្ដល់នូវការសង្គ្រោះពីការទល់លាមក។

SONY DSC

ប្រែសម្រួល៖បុរសកម្សត់

ប្រភព៖boldsky


  • អត្ថប្រយោជន៍​ហួស​ស្មាន​នៃ​ផ្លែ​ទៀប កំលោះក្រមុំគួរយល់ដឹង已关闭评论
  • 12 views
  • Hide Sidebar
    A+
Publish on:2016/05/12  Category:វីដេអូ
Tags: