គន្លឹះ​ទិញ​ទូរសព្ទ Samsung មួយ​ទឹក​​កុំ​ឲ្យ​ប៉ះចំ​ទូរសព្ទ​​​មាន​បញ្ហា

Samsung គឺ​ជា​ប្រភេទ​ទូរស័ព្ទ​ដែល​ដំណើរ​ការ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ​ Android ដ៏​ពេញ​និយម​ទូទាំង​ពិភព​លោក​ ក៏​ដូចជា​កម្ពុជា​ផង​ដែរ។

ចំពោះ​ការ​ទិញ​ Smart Phone ម៉ូដែល​នេះ​​មួយ​ទឹក ​ថ្មី​ត្បិត​តែ​វា​មាន​តម្លៃ​ថោក​ជាង​អា​ថ្មី ប៉ុន្តែ​បើ​សិន​ជា​យើង​មិន​បាន​ត្រួតពិនិត្យ​មើល​ឲ្យ​បាន​ល្អិត​ល្អន់​ទេ​ លោក​អ្នក​អាច​នឹង​ទិញ​ប៉ះ​ចំ​ទូរស័ព្ទ​ដែល​មាន​បញ្ហា​ ធ្វើ​យើង​ខាង​បង់​ថវិកា​ក្នុង​ការ​ជួស​ជុល​ដែល​អាច​ធ្វើ​ឲ្យ​យើង​ចំណាយ​ច្រើន​ជាង​ទិញ​ទូរស័ព្ទ​ថ្មី​​ទៅទៀត។

ដូចនេះ​ថ្ងៃ​នេះ CAMBOMAG សូម​លើក​យក​វិធិ​សាស្ត្រ​ងាយស្រួល​នឹង​រហ័ស​ក្នុង​ត្រួតពិនិត្យ​មើល​ Smart Phone របស់​ក្រុមហ៊ុន​ Samsung មក​បង្ហាញ​ប្រិយមិត្ត

  • មុន​ដំបូង​យើង​គ្រាន់​ចូល​ទៅ​កាន់​ Phone រួច​ធ្វើ​ការ​វា​បញ្ចូល *#0*#
  • បន្ទាប់​មក​វា​នឹង​ចេញ​ផ្ទាំង​មួយ​ដូច​រូប​ខាង​ក្រោម ចុច​លើ​ប៊ូតុង​នៃ​មុខ​ងារ​ណា​មួយ​ដែល​អ្នក​ចង់​ត្រួតពិនិត្យ​មើល​
  • Red, Green, Blue ប្រើ​សម្រាប់​ត្រួតពិនិត្យ​មើល​ថា​តើ​អេក្រង់​របស់​ទូរស័ព្ទ​បាន​បង្ហាញ ពណ៌​ត្រឹមត្រូវ​ដែរ​ឬទេ
  • Receiver ប្រើ​សម្រាប់​ត្រួតពិនិត្យ​មើល​ថា​តើ​ Speaker នៅ​ផ្នែក​ខាងមុខ​នៃ​ជ្រុង​ខាង​លើ​នៃ​ទូរ​សព្ទ​ដែល​ប្រើប្រាស់​ក្នុង​និយាយ​ស្ដាប់​សំឡេង​ពេល​និយាយ​ទូរស័ព្ទ​ ថា តើ​វា​ដំណើរ​ការ​ឬទេ បើសិន​ជា​វា​ដំណើរ​ការ​អ្នក​នឹង​សំឡេង​រំខាន​បន្លឺ​ឡើង​នៅ​ពេល​ចុច​លើ​ប៊ូតុង​នេះ
  • Vibration សម្រាប់​ត្រួតពិនិត្យ​មើល​ថា​តើ​ប្រព័ន្ធ​រំញ័រ​របស់​ទូរស័ព្ទ​ដំណើរការ​ឬ អត់
  • Dimming សម្រាប់​ត្រួតពិនិត្យ​មើល​សេនសឺ​ទម្លាក់​ពន្លឺ
  • Mega cam សម្រាប់​ត្រួតពិនិត្យ​មើល​ កាមេរ៉ា​ខាង​ក្រោយ
  • Sensor សម្រាប់​ត្រួតពិនិត្យ​ប្រព័ន្ធ​សេនសឺ​របស់​ទូរស័ព្ទ
  • Touch សម្រាប់​ត្រួតពិនិត្យ​មើល​ថា​តើ​អេក្រង់ Touch របស់​អ្នក​ខូច​នៅ​ត្រង់​ណា​ដែរ​ឬ អត់
  • Sleep សម្រាប់​ត្រួតពិនិត្យ​មើល​តើ​ប្រព័ន្ធ​ Sleep របស់​ទូរស័ព្ទ​
  • Speaker សម្រាប់​ត្រួតពិនិត្យ​មើល​ Speaker ទូរស័ព្ទ​
  • Sub Key សម្រាប់​ត្រួតពិនិត្យ​មើល​ប៊ូតុង​របស់​ទូរស័ព្ទ
  • Front cam សម្រាប់​ត្រួតពិនិត្យ​កាមេរ៉ា​ខាង​មុខ​របស់​ទូរស័ព្ទ
  • FREQUENCY សម្រាប់​ត្រួតពិនិត្យ​ប្រេកង់​របស់​ទូរស័ព្ទ

បើសិន​ជា​ប្រិយមិត្ត​នៅ​ទាន់​ច្បាស់​អាច​ទស្សនា​វីដេអូ​នៅ​ខាង​ក្រោម

ទស្សនា​វីដេអូ

ប្រភព ៖ Samsung
អត្ថបទដោយ ៖ Mr Dee

 


  • គន្លឹះ​ទិញ​ទូរសព្ទ Samsung មួយ​ទឹក​​កុំ​ឲ្យ​ប៉ះចំ​ទូរសព្ទ​​​មាន​បញ្ហា已关闭评论
  • 7 views
  • Hide Sidebar
    A+
Publish on:2016/05/12  Category:ចំនេះដឹង
Tags: