បទវិភាគ៖ រឿងពិត បុរស​ ៣ នាក់​មើល​ងាយ​មនុស្ស​ស្រី អាន​ហើយ​ឈឺ​ចាប់

ជាតិជាបុរស:
កាលពីព្រឹកម៉ិញ ខ្ញុំបានអង្គុយញ៉ាំគុយទាវនៅហាងមួយ ហើយបានលឺបុរសមួយក្រុមកំពុងជជែកគ្នា។ ពួក​គាត់​បាន​អួត​គ្នា​ពីការទាក់ទងមនុស្សស្រី។

បុរសទី១: អញហា!!!អាសម្លាញ់! តាំងពីដឹងក្តីមក និយាយពីរឿងញ៉ែស្រីវិញ គ្នារាប់មិនអស់ទេ។ ថ្មីៗនេះគ្នា​កំពុង​ទាក់ទង​មនុស្សស្រីម្នាក់តាមហ្វេសប៊ុកហា។ ឯងដឹងហេ!! នាងស្អាតណាស់ ទោះបីនាងមានសង្សារក៏ដោយ ត្រូវ​តែ​ញ៉ែ​អោយ​ទាល់​តា​បាន ព្រោះពេលគ្នាឆាតទៅ គ្នាហៅសុទ្ធតែ Bebe ហាហា! បើនាងស្រលាញ់សង្សារនាងមែន គេ​មិន​មក​ហិហិ​ហើយ ឆាតជាមួយគ្នាទេ។ មិនយូរទេ ធើស៊ីទាល់តាបាន!!!

ចំណែកឯបុរសទីពីរវិញ: ស្អីហា!! គ្នាវិញបាច់អីច្រើនទេ នែមើលរូបរាងគ្នា ម៉ូតូអាធំគ្នា លុយគ្នា មានទៅអន់អីហា។ គ្នា​ទើបស៊ីម្នាក់មួយនោះហើយហា…ទៅសូរិនជាមួយលើកទីមួយ ទុកធ្វើអីប្រុសហើយហ្នឹងស្រី ឆីគ្រឹបទៅ។ ស្រួល​សឹង​អីហ្នឹងស្រីៗឥឡូវ គ្រាន់តែធ្វើដូចគ្នាទៅបានហើយ ចាំបាច់អូក្រឡាអីយូហា។

បុរសទីបី: វាត្រូវហើយហា!! ឥឡូវបើឯងគ្មានលុយអាណាគេស្រលាញ់ ហើយបើមិនចេះស៊ីវិល័យ ចូលក្លឹប ផឹកស៊ី ហឺហាទេចប់ហើយយើង។ មកពីស្រីៗទាំងនោះមិនអោយតម្លៃខ្លួនឯងផង ចុះតើមានអាប្រុសណាទៅអោយតម្លៃ។ និយាយអោយស្រួលស្តាប់បើពួកនាងៗនោះធ្វើខ្លួនឯងដូចសំរាមហើយ ដឹងម៉េចទេឥឡូវដូចស្រួលពេកហើយហា។ ដល់ចឹងទៅគ្នាដូចចង់ខ្លាចរឿងរកប្រពន្ធណាស់វ៉ី!!! អាងតាជាតិជាបុរសហា ស៊ីចោលៗ គ្មានខ្វល់អី…ដក​​ស្រង់​ពី​សម្តី​សន្ទនារបស់បុរសមួយក្រុម ត្រង់ចំណុចនិយាយពីស្រីៗ
____________
គំនិតចែករំលែក:
1- ចេះអោយតម្លៃគ្នាទៅវិញទៅមក ទោះបីជាខ្លួនជាបុរសក៏ដោយ ក៏មិនត្រូវនិយាយមើលងាយស្រីចឹងដែរ
2- ចេះគិតថាប្អូនគេ បងយើង ជាស្រ្តីងាយរងគ្រោះណាស់ ត្រូវអោយតម្លៃពួកគាត់ផង ទោះ​បី​គាត់​មិន​អោយ​តម្លៃ​ខ្លួន​ឯងម៉ិចក៏ដោយ
3- ទ្រព្យសម្បត្តិមិនអាចទិញអ្វីៗគ្រប់យ៉ាងបានទេ ហើយការកំសាន្តសប្បាយ​ក៏មិនត្រូវ​យក​អណាគត​របស់​អ្នក​ណា​ម្នាក់មកលេងសើចឡើយ
ប្រសិនបើមិត្តអ្នកអានមានមតិយោបល់ អាចផ្ញើចូប្រអប់សំបុត្រ រឺក៏សរសេខាងក្រោមបាន អោយក្តីរីករាយ! អរគុណសម្រាប់ការអាន!!!!


  • បទវិភាគ៖ រឿងពិត បុរស​ ៣ នាក់​មើល​ងាយ​មនុស្ស​ស្រី អាន​ហើយ​ឈឺ​ចាប់已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/05/12  Category:ជីវិតនិងសង្គម
Tags: