Zidane ទំនង​ជា​ចង់​លក់​ Bale ឲ្យ​ Man Utd ដើម្បី​យក​លុយ​ទិញ​កីឡាករ​មួយ​រូប​ពី​អង់គ្លេស​មក​វិញ​

គ្រូ​បង្វឹក​ថ្មី​របស់​ Real Madrid គឺ​ Zinedine Zidane ត្រូវ​បាន​គេ​រាយការណ៍​ថា​មាន​បំណង​ក្នុង​នាំ​យក​ខ្សែ​បម្រើ​ស្លាប​មួយ​រូប​នោះ​ដែល​កំពុង​លេង​នៅ​ក្រប​ខណ្ឌ​ English Premier League នៅ​ពេល​រដូវ​ក្ដៅ​ខាង​មុខ ។

ខណៈ​យោង​តាម​ The Sun បាន​ឲ្យ​ដឹង​ថា​គោល​ដៅ​ដែល​ Zidane ចង់​បាន​នោះ​គឺ​គ្មាន​អ្នក​ណា​ក្រៅ​ពី​ខ្សែ​បម្រើ​ស្លាប​របស់​ក្លឹប​ Chelsea គឺ​កីឡាករ​ Eden Hazard នោះ​ទេ​ ព្រោះ​ Zidane ធ្លាប់​បាន​និយាយ​ថា​ ហើយ​គេ​គឺ​ជា​កីឡាករ​ដ៏​ល្អ​ក្នុង​ចិត្ត​គាត់​បន្ទាប់​ពី​ Ronaldo និង​ Messi ។

តែ​យ៉ាង​ Eden Hazard ទំនង​ជា​អាច​មាន​តម្លៃ​រហូត​ដល់​តម្លៃ​១០០​លាន​ផោន​ ដូចនេះ​ Zidane ទំនង​ជា​ចង់​លក់​កីឡាករ​ដែល​ក្លឹប​ Real Madrid ទិញ​ចូល​ក្នុង​តម្លៃ​ថ្លៃ​បំផុត​គឺ​ Gareth Bale ទៅ​ឲ្យ​ក្លឹប​ Man Utd ដើម្បី​យក​លុយ​ដើម្បី​មក​ដេញ​ថ្លៃ​យក​កីឡាករ​ Hazard ខណៈ​បច្ចុប្បន្ន​ Man Utd កំពុង​ដេញ​ថ្លៃ​ក្នុង​តម្លៃ​ប្រមាណ​ជា​៧៥​លាន​ផោន​ដើម្បី​នាំ​យក​ Gareth Bale ទៅ​កាន់​ក្រប​ខណ្ឌ​ Premier League វិញ​ផង​នោះ​ ។

តើ​ប្រិយមិត្ត​យល់​យ៉ាង​ណា​ដែរ​ចំពោះ​គម្រោង​នៃ​ការ​ដោះ​ដូរ​នេះ​ល្អ​ឬ​មិន​ល្អ​ ?

ប្រភព ៖ 
ប្រែសម្រួល ៖ វិចទ័រ


  • Zidane ទំនង​ជា​ចង់​លក់​ Bale ឲ្យ​ Man Utd ដើម្បី​យក​លុយ​ទិញ​កីឡាករ​មួយ​រូប​ពី​អង់គ្លេស​មក​វិញ​已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/05/12  Category:កំសាន្ត
Tags: