ចិនប្រកាសជាផ្លូវការបញ្ចប់ច្បាប់យកកូនមួយ

រដ្ឋាភិបាលចិន បានចេញសេចក្ដីប្រកាសប្រាប់ដល់ប្រជាជនទាំងអស់ក្នុងប្រទេសថា ច្បាប់ដែលបានចែងមិនឱ្យគូស្នេហ៍ថ្មីថ្មោងយកកូន២នាក់នោះ ត្រូវបានរំសាយចូលហើយ។

ចិនប្រកាសជាផ្លូវការបញ្ចប់ច្បាប់យកកូនមួយ

ការរំសាយនេះដែរគឺមានន័យថារដ្ឋាភិបាលប្រទេសមហាយក្សមួយនេះព្រមអនុញ្ញាតិឱ្យគូស្នេហ៍ទាំងអស់យកកូនជាធម្មតាវិញហើយ។ ចំពោះច្បាប់ដែលចែងមិនឱ្យយកកូនច្រើនជាង១នាក់នេះដែរ ត្រូវបានដាក់ដំណើរការតាំងពីឆ្នាំ១៩៨០ ដោយគិតចាប់ពីពេលនោះមកដល់បច្ចុប្បន្ន ប្រជាជនចិនបង្កើតកូនបានតែ៤០០លាននាក់ប៉ុណ្ណោះ។

កាលពីឆ្នាំ២០១៤កន្លងទៅ មានគូស្នេហ៍ចំនួន១លានគូ បានដាក់ស្នើដល់រដ្ឋាភិបាលដើម្បីយកកូនបាន២នាក់ ហើយរហូតដល់ខែឧសភាកន្លងទៅនេះ ទើបភ្នាក់ងារសិក្សាស្រាវជ្រាវចំពោះកំណើនប្រជាជន បានចេញរបាយការណ៍របស់ខ្លួន ដែលបានសិក្សាថាប្រជាជនចិន អាចយកកូនបានដល់២នាក់វិញ តែមានសុពលភាពចន្លោះឆ្នាំ២០១៦ ដល់ ២០២០ ប៉ុណ្ណោះ។ ក្រោយពីនោះ ច្បាប់យកកូន១នឹងចាប់ដំណើរការវិញ។

ប្រែសម្រួល៖ បុរសកម្សត់
ប្រភព៖China


  • ចិនប្រកាសជាផ្លូវការបញ្ចប់ច្បាប់យកកូនមួយ已关闭评论
  • 8 views
  • Hide Sidebar
    A+
Publish on:2016/05/12  Category:ចំនេះដឹង
Tags: