វិធី​​​​លំហែ​​​ខួរ​ក្បាល​៨​យ៉ាង​មាន​​ប្រសិទ្ធភាព​​​​​ កាត់​អារម្មណ៍ស្រ្តែស​​តប់​ប្រមល់​

អារម្មណ៍​ធុញ​ថប់ តប់​ប្រមល់​ក្នុង​ខួរ​​ក្បាល​តែង​កើត​មាន​ឡើង​​​អំឡុង​ឬ​ក្រោយ​ពេល​អ្នក​បំពេញ​ការងារ​ ឬ​សិក្សា​ពេញ​មួយ​ថ្ងៃ​។ យ៉ាង​ណា​មិញ​ អ្នក​ជំនាញ​ជា​ច្រើន​​បាន​ណែ​នាំ​វិធី​មួយ​ចំនួន​ជួយ​ឲ្យ​​ខួរ​ក្បាល សម្រាក​លំហែ​​​​​​និង​ធ្វើ​ឲ្យ​អារម្មណ៍​ស្រស់​ស្រាយ​បាន​ឡើង​វិញ​ផង​ដែរ។ តាម​រយៈ​​​គេហទំព័រ​ចំណេះ​ដឹង​ List Crux បាន​បង្ហាញ​​​វិធី​​​មាន​ប្រសិទ្ធភាព​​៨​យ៉ាង​ដូច​ខាង​ក្រោម៖

វិធី​​​​លំហែ​​​ខួរ​ក្បាល​៨​យ៉ាង​មាន​​ប្រសិទ្ធភាព​​​​​ កាត់​អារម្មណ៍ស្រ្តែស​​តប់​ប្រមល់​

១. ទស្សនា​​​​ភាព​យន្ត

អ្នក​​នឹង​បាន​​លំហែ​ខួរ​ក្បាល​ពី​អារម្មណ៍​ស្រ្តែស​ ​ ពេល​បាន​​មើល​រឿង​កំប្លែង​ៗ ឬ​​មើល​ខ្សែ​ភាព​យន្ត​ផ្សេងៗ។ រើស​រក​រឿង​​​តាម​ប្រភេទ​​ណា​ដែល​អ្នក​ចូល​ចិត្ត​​​ មក​មើល​កម្សាន្ត​លេង​ មិន​តែ​ប៉ុណ្ណោះ​​វា​ថែម​ទាំង​ជួយ​ឲ្យ​អារម្មណ៍​​អ្នក​នឹង​បាន​ស្រស់​ស្រាយ​ឡើង​វិញ​ផង​​ដែរ។ ​​​​​​​​​​​​​

វិធី​​​​លំហែ​​​ខួរ​ក្បាល​៨​យ៉ាង​មាន​​ប្រសិទ្ធភាព​​​​​ កាត់​អារម្មណ៍ស្រ្តែស​​តប់​ប្រមល់​

២. ជិះ​​លំហែ​នៅ​ខាង​ក្រៅ

ដើរ ឬ​​បញ្ចេញ​កង់​​​​​​ទៅ​ជិះ​​កម្សាន្ត​នៅ​សួន​ច្បារ​ ឬ​​សួន​​​កម្សាន្ត​​​​ដែល​អ្នក​អាច​​​លំហែ​ខួរ​ក្បាល​​​ចេញ​ពី​បន្ទប់​សិក្សា​ ឬ​កន្លែង​ធ្វើ​ការ​នៅ​តែ​មួយ​កន្លែង​បាន។ ដើរ​ឬ​ជិះ​​មួយ​ភ្លែត ត្រលប់​មក​វិញ​​​ញ៉ាំ​ទឹក​ក្រូច ឬ​ភេសជ្ជៈ​​ដែល​អ្នក​ចូល​ចិត្ត​​មួយ​កែវ អារម្មណ៍​ស្រែ្តស​នឹង​ធូរ​ស្រាល និង​អាច​បន្ត​ការងារ​ឡើង​វិញ។

វិធី​​​​លំហែ​​​ខួរ​ក្បាល​៨​យ៉ាង​មាន​​ប្រសិទ្ធភាព​​​​​ កាត់​អារម្មណ៍ស្រ្តែស​​តប់​ប្រមល់​

៣. ជជែក​លេង​ពីរ​បី​ម៉ាត់​

ឆ្លៀត​និយាយ​លេង​​ជា​មួយ​មិត្តភ័ក្ដិ ឬ​អ្នក​រួម​ការងារ​​​​មួយ​​ភ្លែត​​ និយាយ​ពី​នេះ​និយាយ​នោះ​​ ​​​​​​សន្ទនា​ពី​រឿង​សាមញ្ញ​ៗ​ដូច​ជា​​​​ ” យប់​​មិញ​ Liverpool ស៊ុត​ Chelsea ប៉ុន្មាន​គ្រាប់ ?” “ល្ងាច​នេះ​ទៅ​ដើរ​លេង​នៅ​​ណា​?” “ឬ​មើល​រឿង​​​​ថ្មី​​​​នៅ?”…។ ជជែក​លេង​​សើច​ពីរ​បី​ម៉ាត់​​ នោះ​​អ្នក​នឹង​មាន​អារម្មណ៍​ថា​មាន​ថាមពល​ឡើង​វិញ។

៤. គេង​មួយ​ស្របក់​

តាម​​ការ​​សិក្សា​បែប​វិទ្យាសាស្ត្រ​​​ជា​ច្រើន​​បង្ហាញ​ថា​ ចន្លោះ​ពេល​សម្រាក​​ពី​ការងារ​ គេង​មួយ​​​ភ្លែត​​​​អាច​​​ជួយ​ឲ្យ​​ខួរ​ក្បាល​អ្នក​សម្រាក​​មាន​ថាមពល​ឡើង​វិញ​​​​ព្រម​ទាំង​ធ្វើ​ការ​បាន​យ៉ាង​ប្រសើរ​ផង​ដែរ។ ការ​សិក្សា​​​មួយ​នៅ NASA អ្នក​បើក​​យន្តហោះ និង​អ្នក​អវកាស​ជា​ច្រើន​​ដែល​មាន​​សម្រាក​ពី​ការងារ​ ដោយ​គេង​​រយៈ​ពេល​៤០​នាទី ជួយ​បង្កើន​​ស្មារតី​ប្រុង​ប្រយ័ត្ន​​១០០​ភាគ​រយ និង​ផលិត​ភាព​ការងារ​ដល់​ទៅ​៣៤​ភាគ​រយ។

៥. ធ្វើ​អ្វី​ដែល​អ្នក​ចូល​ចិត្ត​

ចំណាយ​ពេល​មួយ​ភ្លែត ត្រឹម​តែ​​១០​ទៅ​១៥​នាទី ​​ធ្វើ​អ្វី​មួយ​​ដែល​ជា​ការ​កម្សាន្ត​​ផ្ទាល់​ខ្លួន​អ្នក។ លេង​ហ្គេម មើល​តុក្កតា កេះ​ហ្គីតា គូរ​រូប​ ទិញ​អ្វី​មក​ញ៉ាំ​​…ដែល​ជា​ការ​កម្សាន្ត​​ពេល​នៅ​តែ​ម្នាក់​ឯង​ នឹង​ជួយ​​ឲ្យ​អារម្មណ៍​អ្នក​ស្រស់​ថ្លា​​​បាន។

វិធី​​​​លំហែ​​​ខួរ​ក្បាល​៨​យ៉ាង​មាន​​ប្រសិទ្ធភាព​​​​​ កាត់​អារម្មណ៍ស្រ្តែស​​តប់​ប្រមល់​

៦. ងូត​ទឹក​

ក្ដៅ​ស្អុះ​ស្អាប់ ដែល​អាច​បង្ក​​​ជា​បរិយាកាស​​ធុញ​ថប់ ការ​ទៅ​ងូត​ទឹក​ជា​វិធី​សាមញ្ញ​​មួយ​​អាច​​ជួយ​បាន។ ងូត​ទឹក​បណ្ដើរ​​​​​​ ​បើក​​បទ​ចម្រៀង​តិច​​ល្មម​ស្ដាប់​បណ្ដើរ នោះ​អារម្មណ៍​​របស់​អ្នក​និង​បាន​​លំហែ​​​​តាម​នោះ​ដែរ​បង្កើត​​ភាព​ស្រស់​ស្រាយ​ឡើង​វិញ។

វិធី​​​​លំហែ​​​ខួរ​ក្បាល​៨​យ៉ាង​មាន​​ប្រសិទ្ធភាព​​​​​ កាត់​អារម្មណ៍ស្រ្តែស​​តប់​ប្រមល់​

៧. ធ្វើ​សមាធិ

នៅ​ស្ងាត់​ម្នាក់​ឯង​រួច​​ស្មិងស្មាធិ៍​ធ្វើ​សមាធិ​​ជា​វិធី​សាស្ត្រ​​ពេញ​និយម​ថ្មី​មួយ​ដែល​មាន​ប្រសិទ្ធភាព​។ អង្គុយ​លើ​កម្រាល​​ បិទ​ភ្នែក​ ដក​ដង្ហើម​វែង​ៗ អ្នក​នឹង​ទទួល​បាន​ខ្យល់​​​​​​អុកហ្ស៊ីសែន​​ និង​​បញ្ចេញ​អារម្មណ៍​តាន​តឹង​​មក​វិញ​បាន។ ធ្វើ​បែប​​នេះ​១០​ទៅ​២០​ដង នោះ​អារម្មណ៍​អ្នក​នឹង​បាន​ប្រសើរ។

៨. ស្ដាប់​ចម្រៀង

បទ​ចម្រៀង​​ដែល​អ្នក​​ចូល​ចិត្ត​មិន​ត្រឹម​តែ​​ជួយ​បង្កើន​​​​អារម្មណ៍​ស្រស់​ស្រាយ​របស់​អ្នក​នា​ព្រឹក​ព្រលឹម​នោះ​ទេ​ ពេល​អ្នក​​ពិបាក​ចិត្ត ស្រ្តែស​តប់​ប្រមល់។ ចង្វាក់​​តន្ត្រី​នៃ​​បទ​ចម្រៀង​​​​​​​​ខ្លះ​​អាច​ជួយ​​រំសាយ​​អារម្មណ៍​​តាន​តឹង​និង​លើក​ទឹក​ចិត្ត​អ្នក​បាន​វិញ​ផង​ដែរ។ តន្ត្រី​​ដែល​មាន​ចង្វាក់​ភ្លេង​យឺត​ៗ គឺ​មាន​ប្រសិទ្ធភាព​ល្អ​បំផុត​សម្រាប់​​​អ្នក​សម្រាក​ពី​​​ធ្វើការ៕

ប្រភព៖ sabay

អ្នកនឹងចូលចិត្ត

  • វិធី​​​​លំហែ​​​ខួរ​ក្បាល​៨​យ៉ាង​មាន​​ប្រសិទ្ធភាព​​​​​ កាត់​អារម្មណ៍ស្រ្តែស​​តប់​ប្រមល់​已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/05/12  Category:ចំនេះដឹង
Tags: