ការ​ប្រកួត​យប់​មិញ​ Real Madrid បញ្ចប់​ត្រឹម​លទ្ធផល​ស្មើ​គ្នា​ជាមួយ​ PSG ប៉ុណ្ណោះ

ក្នុង​ការ​ប្រកួត​ដ៏​ស្វិតស្វាញ​កាល​ពី​យប់​មិញ​រវាង​ក្លឹប​ Real Madrid នឹង​ Paris Saint Germain បាន​បញ្ចប់​ត្រឹម​លទ្ធផល​ស្មើ​គ្នា​០​ទល់​នឹង​០​ប៉ុណ្ណោះ​ ។

ដោយ​ក្នុង​ការ​ប្រកួត​នេះ​ឱកាស​នៃ​ការ​ស៊ុត​សំដៅ​ទី​របស់​ក្លឹប​ទាំង​ពីរ​គឺ​មាន​រហូត​ដល់​២៩​លើក​តែ​ក្នុង​នោះ​ Real Madrid អាច​ស៊ុត​ចំ​គោល​ដៅ​បាន​ចំនួន​៤​លើក​ តែ​ដោយ​ឡែក​ PSG វិញ​មាន​ឱកាស​ស៊ុត​ចំ​គោល​ដៅ​ត្រឹម​តែ​មួយ​លើក​ប៉ុណ្ណោះ​ ។

ចប់​ការ​ប្រកួត​នេះ​ក្លឹប​ទាំង​ពីរ​ចែក​គ្នា​ម្នាក់​១​ពិន្ទុ​ដូចនេះ​ធ្វើ​ឲ្យ​ពួក​គេ​មាន​៧​ពិន្ទុ​ដូចគ្នា​ដោយ​កាល​ពីរ​ប្រកួត​កន្លង​ទៅ​ពួក​គេ​សុទ្ធ​តែ​ឈ្នះ​ ប៉ុន្តែ​ទោះ​យ៉ាង​ណា​ Real Madrid នៅ​តែ​បន្ត​ឈរ​កំពូល​តារាង​នៃ​ពូល​ A ដោយ​សារ​តែ​មាន​ចំនួន​គ្រាប់​បាល់​លើស​ PSG ។

អត្ថបទ ៖ វិចទ័រ


  • ការ​ប្រកួត​យប់​មិញ​ Real Madrid បញ្ចប់​ត្រឹម​លទ្ធផល​ស្មើ​គ្នា​ជាមួយ​ PSG ប៉ុណ្ណោះ已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/05/12  Category:កីឡា
Tags: