អំណោយ​ទាំង​៩​ ដែល​បុរស​គួរ​ឲ្យ​ស្ត្រី​​ដែល​ខ្លួន​ស្រលាញ់​នា​បុណ្យ​នៃ​ក្ដី​ស្រលាញ់​ខាង​មុខ​នេះ​

ថ្ងៃ​បុណ្យ​នៃ​សេចក្ដី​ស្រលាញ់​បាន​កាន់​តែ​កៀក​ចូល​មក​ដល់​ រាល់​បុរស​ដែល​មាន​មនុស្ស​ស្រី​ជា​ទី​ស្រលាញ់​របស់​ខ្លួន​ មិន​ថា​ អ្នក​ម្ដាយ​ ប្រពន្ធ​ ឬ សង្សារ​​នោះ​ទេ​ តែង​ចង់​បង្ហាញ​នូវ​សេចក្ដី​ស្រលាញ់​របស់​ខ្លួន​ទៅ​ដល់​ពួក​គេ​ក្នុង​ថ្ងៃ​បុណ្យ​នេះ​ បន្ថែម​ពី​លើ​ក្តី​ស្រលាញ់​ដែល​ពួក​គេ​តែង​មាន​ជា​​រៀង​រាល់​ថ្ងៃ ។​ ដូចនេះ​បើ​សិន​ជា​អ្នក​មិន​ដឹង​ថា​គួរ​ជូន​​​អំណោយ​​អោយ​មនុស្ស​ស្រី​ដែល​អ្នក​ស្រលាញ់​នោះ​ ខាង​ក្រោម​នេះ​ ជា​អំណោយ​ទាំង​៩​ដ៏​សាក​សម​បំផុត​ ៖

9ស្ករ​គ្រាប់​

បើ​សិន​ជា​អ្នក​បាន​លួច​ស្រលាញ់​នរណា​ម្នាក់​, ស្ករគ្រាប់​ទាំង​នេះ​ប្រាកដ​ជា​អាច​បង្ហាញ​សេចក្ដី​ស្រលាញ់​របស់​អ្នក​បាន​ ។​ ហើយ​យើង​សូម​ណែ​នាំ​អ្នក​ឲ្យ​យក​ស្ករ​ដែល​មាន​រូប​បេះដូង​ដូច​ខាង​ក្រោម​

8កាត​ធ្វើ​ដោយ​ខ្លួន​ឯង​

ការ​ដែល​អ្នក​ធ្វើ​កាត​ដោយ​ខ្លួន​ឯង​ ហើយ​ជូន​នរណា​ម្នាក់​វា​ពិត​ជា​មាន​ន័យ​ ។ អ្នក​អាច​ដាក់​បន្ថែម​នូវ​សារ​ដែល​អ្នក​ចង់​អោយ​​ពួក​គេ​ទៅ​ក្នុង​កាត​នោះ​​ ដែល​វា​មើល​ទៅ​មាន​លក្ខណៈ​ប្លែក​ខុស​ពី​អំណោយ​ទូ​ទៅ​ផ្សេង​ៗ​ ។

7សៀវភៅ​

មនុស្ស​ស្រី​ជា​ច្រើន​តែង​ចូល​ចិត្ត​អាន​សៀវភៅ​មិន​ថា​ សៀវភៅ​បង្រៀន​តុប​តែង​មុខ​ ឬ សៀវភៅ​ប្រលោម​លោក​នោះ​ទេ​ ពួក​វា​សុទ្ធ​តែ​អាច​ជា​អំណោយ​ដ៏​ល្អ​មួយ​ដែល​អ្នក​មិន​គួរ​រំលង​ ។

6គ្រឿង​ថែ​សម្រស់​

អាច​ជា​ឡេ​ ឬ គ្រឿង​សម្អាង​នានា​ ដែល​ការ​ជូន​អំណោយ​បែប​នេះ​ គឺ មាន​ន័យ​ថា​អ្នក​ពិត​ជា​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ពួក​គេ​ ។

5ទឹក​អប់

បើ​សិន​ជា​អ្នក​មិន​ដឹង​ថា​គួរ​ទិញ​អ្វី​ជូន​មនុស្ស​ស្រី​ជា​ទី​ស្រលាញ់​របស់​អ្នក​នោះ​ ទឹកអប់​ជា​វត្ថុ​ដែល​សាមញ្ញ​តែ​មាន​ន័យ​ជ្រៅ ។

4គ្រឿង​អលង្ការ

នារី​ភាគ​ច្រើន​ប្រាកដ​ជា​សប្បាយ​ចិត្ត​ពេល​បាន​ទទួល​អំណោយ​ជា​គ្រឿង​អហង្ការ​ ក្នុង​ថ្ងៃ​ពិសេស​នានា​ មិន​ថា​ក្នុង​ថ្ងៃ​បុណ្យ​នៃ​ក្តី​ស្រលាញ់ ឬ ពិធី​ផ្សេង​ៗ​នោះ​ទេ​ ។

3តុក្កតា​ខ្លា​ឃ្មុំ

អំណោយ​តុក្កតា​មួយ​នេះ​ នឹង​ក្លាយ​ជា​របស់​ដែល​សង្សារ​អ្នក​នឹង​គេង​អោប​វា​រៀង​រាល់​យប់​ ហើយ​ពួក​គេ​នឹង​នឹក​ដល់​ម្ចាស់​អំណោយ​ដូច​គ្នា​ ។

2សូកូឡា

សូកូឡា​ជា​អំណោយ​ដែល​គេ​ចាត់​ទុក​ជា​អំណោយ​នៃ​ភាព​រ៉ូមែនទិក​ក្នុង​ថ្ងៃ​បុណ្យ​នៃ​ក្តី​ស្រលាញ់​នេះ​ ចឹង​អ្នក​គួរ​ស្វែង​រក​សូកូឡា​ទាំង​នេះ​ទុក​ជូន​មនុស្ស​ស្រី​ដែល​អ្នក​ស្រលាញ់​ទៅ​ ។

1ផ្កា​កុលាប​

ជា​អំណោយ​ដែល​សំខាន់​ជ្រាល​ជ្រៅ​ជាង​គេ​ ដែល​ផ្កា​កុលាប​ក្រហម​​នេះ​បញ្ជាក់​ន័យ​ថា​ ខ្ញុំ​ស្រលាញ់​អ្នក​ ។ លើស​ពី​នេះ​ទៅ​ទៀត​ ចំនួន​ទង​វា​ក៏​កាន់​តែ​ពិសេស​ ដែល​មាន​អត្ថន័យ​ផ្សេង​ៗ ស៊ី​ជម្រៅ​ខុស​ៗ​គ្នា​ផង​ដែរ​ ។ កុំ​បង្អង់​អី​ រើស​យក​ផ្កា​កុលាប​នេះ​ ឬ​ អំណោយ​ខាង​លើ​ណា​មួយ​ ជូន​មនុស្ស​ស្រី​ដែល​អ្នក​ស្រលាញ់​មួយ​ទៅ​ ។

ប្រែ​សម្រួល​ដោយ​ ៖ Limbique
ប្រភព​ ៖

  • អំណោយ​ទាំង​៩​ ដែល​បុរស​គួរ​ឲ្យ​ស្ត្រី​​ដែល​ខ្លួន​ស្រលាញ់​នា​បុណ្យ​នៃ​ក្ដី​ស្រលាញ់​ខាង​មុខ​នេះ​已关闭评论
  • 8 views
  • Hide Sidebar
    A+
Publish on:2016/05/12  Category:កំសាន្ត
Tags: