​ធ្វើ​ម៉េច​ទើប​ដឹង​ពី​ភាព​បរិសុទ្ធ​របស់​ស្ត្រី​នៅ​វ័យ​ក្រមុំ

ស្ត្រី​នៅ​ក្រមុំ​បរិសុទ្ធ​ ឬ​ព្រហ្មចារី​ ជា​ស្ត្រី​ដែល​មិន​ធ្លាប់​មាន​ការ​រួម​ភេទ​តាម​ទ្វារ​មាស។​ ប្រុសៗ​មិន​អាច​ដឹង​ថា​ ស្ត្រី​ម្នាក់​នៅ​បរិសុទ្ធ​ ក្រៅ​ពី​ចម្លើយ​របស់​សាមីខ្លួន​ឡើយ។​ ការ​មើល​ឱ្យ​ដឹង​ថា​ស្ត្រី​ណា​ម្នាក់​នៅ​ក្រមុំ​ ឬ​អត់​ ពុំ​មែន​ជា​រឿង​ងាយ​ស្រួល​នោះ​ទេ។

​ធ្វើ​ម៉េច​ទើប​ដឹង​ពី​ភាព​បរិសុទ្ធ​របស់​ស្ត្រី​នៅ​វ័យ​ក្រមុំគេ​មិន​អាច​ពិនិត្យ​តែ​សម្បក​ក្រៅ​ ដោយ​គ្រាន់​តែ​ឃើញ​សុដន់​រីក​ធំ​ ឬ​ត្រគាក​រីក​សាយ​ថា​ស្ដ្រី​នោះ​អស់​ភាព​បរិសុទ្ធ​នោះ​ឡើយ​។ រហូត​មក​ដល់​សព្វ​ថ្ងៃ​នេះ​ មិន​ទាន់​មាន​វិធី​ពិនិត្យ​ភាព​បរិសុទ្ធ​របស់​ស្ដ្រី​ ក្រៅ​ពី​ការ​ពិនិត្យ​សន្ទះ​ព្រហ្មចារី​ឡើយ។​

វិធី​ពិនិត្យ​សន្ទះ​ព្រហ្មចារី​នេះ​ មាន​តែ​គ្រូពេទ្យ​ទេ​ដែល​អាច​មើល​ដឹង។​ បើ​ស្ដ្រី​ណា​នៅ​មាន​សន្ទះ​ព្រហ្មចារី​ បញ្ជាក់​ថា​ស្ដ្រី​នោះ​នៅ​ក្រមុំ​បរិសុទ្ធ។​ ប៉ុន្ដែ​ជួន​កាល​សន្ទះ​ព្រហ្មចារី​អាច​ដាច់​រហែក​ដោយ​សកម្មភាព​ផ្សេងៗ​ ក្រៅ​ពី​ការ​រួមភេទ​ ដូច​ជា​អាច​ដាច់​រហែក​ដោយ​ការសេព​កាម​ខ្លួនឯង​ ដោយ​ដៃ​ ឬ​ការ​លូក​ម្រាម​ដៃ​ចូល​ ការ​ជិះ​កង់​ ការ​លេង​កីឡា​ សំឡី​អនាម័យ​ជាដើម៕​

អត្ថ​បទ​ ៖ Mr. Rina

 


  • ​ធ្វើ​ម៉េច​ទើប​ដឹង​ពី​ភាព​បរិសុទ្ធ​របស់​ស្ត្រី​នៅ​វ័យ​ក្រមុំ已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/05/12  Category:ជីវិតនិងសង្គម
Tags: