ព្រែក​ឯង​អស់​សង្ឃឹម​ទាំង ៤ បទ​​​នេះ​ប្រិយមិត្ត​ចូលចិត្ត​មួយ​ណា​ជាង?

បទ​ ព្រែក​ឯង​អស់​សង្ឃឹម គឺ​​ជា​ស្នាដៃ​ដើម​របស់​កវី​និពន្ធ​រៀម​ច្បង លោក​ ពៅ ស៊ី​ផូ ​ ច្រៀង​ដោយ​អធិរាជ​សំឡេង​មាស លោក​ ស៊ិន ស៊ីសាមុត ហើយ​បទ​មួយ​នេះ ក្នុង​ទំរង​មួយ​ទៀត​​ត្រូវ​បាន​ច្រៀង​​ដោយ​តារា​ចម្រៀងជំនាន់​មុន​មួយ​​​រូប​​​ទៀត​​​​ដែល​ស្ថិត​នៅ​ក្នុង​ ​គឺ​ លោក ម៉ុល កាម៉ាច។

បទ​ចម្រៀង​មួយ​​បទ​នេះ​ ​ក្រោយ​មក​ក៏​ត្រូវ​បាន​លើក​យក​មក​ច្រៀង​ឡើង​វិញ​​ម្តង​ទៀត​ដោយ​លោក ណយ វ៉ាន់ណេត នៅ​ក្នុង​ផលិត​កម្ម រស្មីហង្សមាស ដោយ​ប្តូរ​ចំណង​ជើង​ទៅ​ជា​ ព្រែក​ឯង​ដាច់​អាល័យ វិញ។ បន្ទាប់​មក​​ក្នុង​រយៈ​ពេល​ថ្មីៗ​នេះផលិត​កម្ម SUNDAY ​ក៏​បាន​លើក​យក​បទ​ចម្រៀង​ដ៏​ពីរោះ​និង​មាន​អត្ថន័យ​មួយ​បទ​នេះ​ ​ឲ្យ​​លោក នីកូ ច្រៀង​ជា​ថ្មី​ឡើង​វិញ ដែល​វា​បាន​ក្លាយ​ទៅ​ជា​ប្រធាន​បទ​ក្តៅ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ ។

តោះ​ទៅ​ស្ដាប់​បទ​ចម្រៀង​ ព្រែកឯង​អស់​សង្ឃឹម​ទាំង ៤ បទ​នេះ​ទៅ​មើល​ថា​តើ​មួយ​ណា​ដែល​ពីរោះ​ជាង​គេ ៖ ​

ព្រែក​ឯង​អស់​សង្ឃឹម​ ច្រៀង​ដោយ​អធិរាចសំឡេង​មាស លោក ស៊ិន ស៊ីសាមុត

ព្រែក​ឯង​អស់​សង្ឃឹម​ ច្រៀង​ដោយ​ លោក ម៉ុល កាម៉ាច

ព្រែក​ឯង​អស់​សង្ឃឹម​ ឬ ព្រែក​ឯង​ដាច់អាល័យ ច្រៀង​ដោយ​ លោក ណយ វ៉ាន់ណេត

ព្រែក​ឯង​អស់​សង្ឃឹម​ ច្រៀង​ដោយ​ លោក នីកូ

កំរងអនុស្សាវរីយ៏បទចំរៀងដ៏ល្បីល្បាញនាទសវត្សរ៍៦០
សូមរំលឹកដល់ម្ចាស់ស្នាដៃដេីម កវីនិពន្ធរៀមច្បង លេាក ពៅ សីុផូ និងម្ចាស់សំនៀងដេីម ដេាយលេាក ម៉ុលកាម៉ាច និងព្រែកឯងអស់សង្ឃឹមមួយបទទៀតច្រៀងដេាយ អធិរាជសំលេងមាសសិុនសីុសាមុត
យេីងទាំងអស់គ្នាសូមចូលរួមរក្សាមរតកដ៏មានតំលៃនេះ ហេីយសង្ឃឹមថា បទព្រែកឯងអស់សង្ឃឹម នឹងមានកាពេញនិយមម្តងទៀតក្នុងដួងចិត្តកូនខ្មែរជំនាន់ក្រោយ

សូមចុចlikeនិងជួយគាំទ្រទាំងអស់គ្នា!

Posted by on Monday, August 10, 2015

អត្ថបទដោយ ៖ Mr DEE


  • ព្រែក​ឯង​អស់​សង្ឃឹម​ទាំង ៤ បទ​​​នេះ​ប្រិយមិត្ត​ចូលចិត្ត​មួយ​ណា​ជាង?已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/05/12  Category:ជីវិតនិងសង្គម
Tags: