ខណ្ឌ​បរិយោសាន ឬ គោ​មូត្រ (។៚) កូន​ខ្មែរ​មួយ​ចំនួន​មិន​ស្គាល់​ថា​ជា​អ្វី​ផង !

គេ​សង្កេត​ឃើញ​ថា​សញ្ញា ខណ្ឌ​បរិយោសាន ឬ គោ​មូត្រ (។៚) មាន​ការ​ប្រើប្រាស់​មិន​ទូលំ​ទូលាយ​ទេ ​​សម្រាប់​កូន​ខ្មែរ​ជំនាន់​ក្រោយ រហូត​ដល់​កូន​ខ្មែរ​មួយ​ចំនួន​ស្ទើរ​តែ​មិន​ស្គាល់​ថា​វា​ជា​សញ្ញា​អ្វី​ផង។

ខណ្ឌបរិយោសាន ឬ គោ​មូត្រ (។៚) គឺ​ជា​សញ្ញា​យក​តាម​រូប​សណ្ឋាន​ដាន​នោម​គោ ដែល​នោម​ផង​ដើរ​ផង បណ្ដាល​ឲ្យ​មាន​រាង​ក្ងិច​ក្ងក់​បែប​នេះ ហើយ​ខ្មែរ​បុរាណ​ក៏​សន្មត​យក​មក​ធ្វើ​ជា​សញ្ញា​ខណ្ឌ​បញ្ចប់ ដែល​ហៅ​តាម​ពាក្យ​បាលី​ថា “គោ​មូត្រ” គឺ​នោម​គោ​ដូច្នេះ​ទៅ ។ ចាស់​បុរាណ​លោក​ប្រើ​ខណ្ឌ​បរិយោសាន ឬ បរិយាន ឬ​គោ​មូត្រ​នេះ សម្រាប់​បញ្ចប់​​សេចក្ដី​និយាយ​ពី​រឿង​រ៉ាវ​អ្វី​មួយ​ឬ​អត្ថបទ​ បទ​បាទ​បាលី​គាថា​ណា​មួយ ។

សព្វ​ថ្ងៃ​នេះ អ្នក​និពន្ធ​មួយ​ចំនួន បាន​ប្រើ​សញ្ញា​ពីរ​គឺ៖ ឬ​មួយ ។៚ ដើម្បី​បញ្ចប់​សេចក្តី ឬអត្ថបទ​ណា​មួយ ។ ការ​​​​ប្រើ​គោមូត្រ​នេះ គឺ​ចង់​រក្សា​សម្បត្តិ​វប្បធម៌​ពី​បុរាណ​ឲ្យ​នៅ​គង់​វង្ស ។ ហើយ​យើង​ឃើញ​​ថា​អ្នក​កាសែត​មួយ​ចំនួន​នៅ​តែ​ មាន​ប្រើ​សញ្ញា​គោ​មូត្រ​ផង​ដែរ ។

ដូច្នេះ​​ចាប់​ពី​ពេល​នេះ​ទៅ​សង្ឃឹម​ថា​ប្រិយមិត្ត​ទាំង​អស់​នឹង​យល់​ឲ្យ​​កាន់​តែ​ច្បាស់​ពី​សញ្ញា​មួយ​នេះ ហើយ​ក៏​សូម​ចែក​រំលែក​ចំណេះ​ដឹង​មួយ​នេះ​ទៅ​កាន់​កូន​ខ្មែរ​ដទៃ​ទៀត​ដែល​មិន​ទាន់​ស្គាល់​ច្បាស់​ពី​សញ្ញា​មួយ​នេះ​ ។៚

ប្រភព ៖  និង វចនានុក្រមខ្មែរ
ប្រែ​សម្រួល​ដោយ ៖ ឌី
រក្សាសិទ្ធិ​ដោយ​ ©ខេមបូមេក


  • ខណ្ឌ​បរិយោសាន ឬ គោ​មូត្រ (។៚) កូន​ខ្មែរ​មួយ​ចំនួន​មិន​ស្គាល់​ថា​ជា​អ្វី​ផង !已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/05/12  Category:វីដេអូ
Tags: