កែ​បញ្ហា​ក​ខ្មៅ​ដោយ​វិធី​ងាយៗ

បញ្ហា​ក​ខ្មៅ​ពិត​ជា​រំខាន​ដល់​ទំនុក​ចិត្ត​របស់​សុភាព​នារី​ទាំងឡាយ​មិន​ថា​ពេល​ស្លៀកពាក់​សិច​ស៊ី ស្លៀកពាក់​ចូល​កម្មវិធី​ឬ​ស្លៀកពាក់​ធម្មតា។ ខាង​ក្រោម​នេះ​គឺ​ជា​វិធី​ងាយៗ​ដែល​អាច​ជួយ​កែ​បញ្ហា​ក​ខ្មៅ​បាន។
១. ដំឡូងបារាំង​: មាន​ប្រយោជន៍​មិន​គួរ​អោយ​ជឿ​ជា​ពិសេស​ក្នុង​ការ​កម្ចាត់​ស្បែក​ខ្មៅ​ធ្វើ​អោយ​ស​ស្អាត​ដូច​ធម្មជាតិ។
វិធី​ប្រើ៖ កិន​ដំឡូង​បារាំង​អោយ​ម៉ដ្ឋ​រួច​យក​មក​លាប​លើ-ក​ទុក​ចោល​ប្រហែល​១៥​នាទី​សឹម​លាង​ចេញ​ដោយ​ទឹក​ត្រជាក់។ វិធី​ម្យ៉ាង​ទៀត​គឺ​កិន​ដំឡូង​បារាំង​លាយ​ជាមួយ​ទឹក​ក្រូចឆ្មារ​រួច​យក​វា​មក​លាប​លើ-ក​ទុក​ចោល​ប្រមាណ​១៥​នាទី​សឹម​លាង​ចេញ​ដោយ​ទឹក​ស្អាត។ ប្រសិន​បើ​ចង់​បាន​ប្រសិទ្ធភាព​ភ្លាមៗ​សូម​អនុវត្ត​អោយ​បាន​រាល់​ថ្ងៃ​នោះ​ស្នាម​ខ្មៅ ស្នាម​មុន និង ​សម្លាក​តិចតួច​នឹង​រលុប​បាត់។
២. បេកឃីងសូដា (Baking Soda): ជា​ជម្រើស​ដ៏​ល្អ​មួយ​សម្រាប់​ការ​ខាត់​ស្បែក​អោយ​ស និង ​ជម្រុះ​កោសិកា​ចាស់​ចោល​បាន​យ៉ាង​ងាយ​ដោយ​បេកឃីងសូដា។
វិធី​ប្រើ៖ លាយ​បេកឃីង​សូដា​១​ភាគ​៣​ជាមួយ​ទឹក​២​ភាគ​៣​អោយ​ទៅ​ជា​ល្បាយ​ខាប់ៗ​សម្រាប់​ខាត់​ស្បែក-ក​ដោយ​ទុក​ចោល​អោយ​ស្ងួត​មុន​នឹង​លាង​ចេញ​ដោយ​ទឹក​ស្អាត។ គួរ​អនុវត្ត​អោយ​បាន​២​ដង​ក្នុង​១​សប្តាហ៏។
៣. ប្រទាល​កន្ទុយ​ក្រពើ: ជា​គ្រឿង​ផ្សំ​ពិសេស​សម្រាប់​កម្ចាត់​ស្នាម​ខ្មៅ​និង​ស្បែក​ស្ងួត​មិន​តែ​ប៉ុណ្ណោះ​វា​ក៏​មាន​ប្រសិទ្ធ​ក្នុង​ការ​ការពារ​មហារីក ជួសជុល​កោសិកា​ខូច​តាម​ធម្មជាតិ។
វិធី​ប្រើ៖ យក​សាច់​អន្ទិលៗ​របស់​ប្រទាល​កន្ទុយ​ក្រពើ​មក​លាប​លើ-ក​រួច​ត្រដុស​ចុះ​ឡើង​ប្រមាណ​២០​នាទី​សឹម​លាង​ទឹក​ចេញ។ គួរ​អនុវត្ត​អោយ​បាន​រាល់​ថ្ងៃ​ដើម្បី​ទទួល​បាន​លទ្ធផល​ខ្ពស់៕
ប្រែ​សម្រួល​ដោយ៖ Ninja
ប្រភព៖ Healthdigezt


  • កែ​បញ្ហា​ក​ខ្មៅ​ដោយ​វិធី​ងាយៗ已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/05/12  Category:វីដេអូ
Tags: