Jose Mourinho ប្រាប់​ប្រពន្ធ​លោក​ Rafa Benitez ឲ្យ​ទៅ​ខ្វល់​ពី​របប​អាហារ​ប្ដី​វិញ​ទៅ

​គ្រូ​បង្វឹក​ Chelsea លោក​ Jose Morinho បាន​វាយ​បក​ពាក្យ​សម្ដី​ទៅ​កាន់​ប្រពន្ធ​របស់​លោក​ Rafa Benitez បន្ទាប់​ពី​នាង​បាន​និយាយ​កាល​ពី​ថ្ងៃ​អង្គារ​ថា​ប្ដី​របស់​នាង​តែងតែ​សម្អាត​ភាព​រញ៉េ​រញ៉ៃ​ក្រោយ​ការ​ដឹកនាំ​របស់​លោក​ Morinho ដូចជា​នៅ​ Chelsea , Inter Milan , ហើយ​នៅ​ពេលនេះ​គឺ​ Real Madrid ។

តប​ទៅ​នឹង​ពាក្យ​សម្ដី​នេះ​លោក​ Morinho បាន​និយាយ​ថា​ ៖

នាង​ប្រហែល​ជា​មាន​ការ​យល់​ច្រឡំ​បន្តិច​ហើយ​ ប្ដីរបស់​​នាង​ដឹក​នាំ​ Chelsea ជំនួស​ Roberto Di Matteo ហើយ​ចូល​ដឹកនាំ​ Real Madrid ជំនួស​លោក​ Carlos Ancelloti មិន​មែន​ខ្ញុំ​ទេ​ តែ​ក្លឹប​ដែល​ប្ដី​នាង​ដឹក​នាំ​ជំនួស​ខ្ញុំ​គឺ​មាន​តែ Inter Milanមួយ​គត់​ ហើយ​ប្ដី​របស់​នាង​បាន​បំផ្លាញ​ក្លឹប​មួយ​ដ៏​អស្ចារ្យ​នៅ​អ៊ឺរ៉ុប​មួយ​នេះ​ត្រឹម​រយៈ​ពេល​៦ខែ​  ។

លោក​ Mourinho បាន​បន្ថែម​​​ប្រាប់​ទៅ​ប្រពន្ធ​លោក​ Rafa Benitez ថា ៖

គួរ​តែ​ចំណាយ​ពេល​ខ្វាយ​ខ្វល់​ពី​របប​អាហារ​របស់​ប្ដី​វិញ​ទៅ​ប្រសើរ​ជាង​  ។

លោក Rafa Benitez និងភរិយា

គួរ​បញ្ជាក់​ថា​អំឡុង​ពេល​លោក​ Morinho ដឹកនាំ​ក្លឹប​ Inter Milan លោក​បាន​ជួយ​ក្លឹប​នេះ​ឲ្យ​ឈ្នះ​ពាន​រង្វាន់​ UEFA Champion League នៅ​ឆ្នាំ​២០១០​មុន​លោក​ចាកចេញ​ទៅ​ដឹក​នាំ​ Real Madrid ហើយ​បន្ទាប់​ពី​ Mourinho ចាក​ចេញ​លោក​ Rafa Benitez បាន​ទៅ​ដឹក​នាំ​ជំនួស​ហើយ​ធ្វើ​ឲ្យ​ Inter Milan ធ្លាក់​ទៅ​ចំណាត់​ថ្នាក់​ទី៧​ក្នុង​ក្រប​ខណ្ឌ​​ Serie A ។

ប្រភព ៖ 
ប្រែសម្រួល ៖ វិចទ័រ


  • Jose Mourinho ប្រាប់​ប្រពន្ធ​លោក​ Rafa Benitez ឲ្យ​ទៅ​ខ្វល់​ពី​របប​អាហារ​ប្ដី​វិញ​ទៅ已关闭评论
  • 1 views
  • Hide Sidebar
    A+
Publish on:2016/05/12  Category:កំសាន្ត
Tags: