Barcelona មាន​សង្ឃឹម​ខ្ពស់​ក្នុង​ការ​ទិញ​យក​ខ្សែ​បម្រើ​ដ៏​ល្អ​របស់​ Leicester City

ក្លឹប​ Barcelona បាន​បង្ហើប​ថា​ពួក​គេ​កំពុង​ត្រៀម​ធ្វើ​ការ​ដេញ​ថ្លៃ​លើ​ខ្សែ​បម្រើ​ដ៏​ល្អ​មួយ​រូប​របស់​ក្លឹប​ Leicester City គឺ​កីឡាករ​ Riyad Mahrez នៅ​រដូវ​ក្ដៅ​ខាង​មុខ​នេះ​ ។ ស្រប​គ្នា​នេះ​​ដែរ​ក្លឹប​ Leicester City ក៏​កំពុង​ព្យាយាម​បញ្ឈប់​ការ​ប៉ុន​ប៉ង​របស់​ក្លឹប​ Barcelona ដោយ​ពួក​គេ​បាន​កំពុង​​ពិភាក្សា​អំពី​ការ​ចុះ​កុងត្រា​ថ្មី​ជាមួយ​ Mahrez ដែល​ពួក​គេ​នឹង​ដំឡើង​ប្រាក់​កម្រៃ​ដល់​៧៥,០០០​ផោន​ក្នុង​មួយ​សប្ដាហ៍​ ខណៈ​កុងត្រា​ចាស់​កីឡាករ​ Mahrez ទទួល​បាន​ប្រមាណ​ជា​៣៥,០០០​ផោន​ក្នុង​មួយ​សប្ដាហ៍​ប៉ុណ្ណោះ​ ។

តែ​យ៉ាង​ណា​គេ​សន្និដ្ឋាន​ថា​សម្រាប់​ការ​ដំឡើង​ប្រាក់​កម្រៃ​នេះ​ប្រហែល​ជា​មិន​អាច​រក្សា​កីឡាករ​ Mahrez ឲ្យ​ស្នាក់​នៅ​ជាមួយ​ Leicester City បាន​ទេ​ ព្រោះ​បើ​យោង​តាម​ប្រភព​ជិត​ស្និទ្ធ​ពី​កីឡាករ​ Mahrez បាន​បញ្ជាក់​ថា​ខ្សែ​បម្រើ​រូប​នេះ​ក៏​កំពុង​ចាប់​អារម្មណ៍​ពី​ការ​ផ្លាស់​ទៅ​លេង​នៅ​ក្រប​ខណ្ឌ​ La Liga ផង​ដែរ​ ។ ដូចនេះ​មាន​ន័យ​ថា​  Barcelona ហាក់​ដូច​ជា​មាន​សង្ឃឹម​ខ្ពស់​ក្នុង​ការ​ទិញ​យក​ខ្សែ​បម្រើ​រូប​នេះ​ទៅ​រួម​ក្រុម​ ។

តាម​ប្រភព​ពី​ បាន​ឲ្យ​ដឹង​ថា​ក្លឹប​ Barcelona អាច​នឹង​ធ្វើ​ការ​ដេញ​ថ្លៃ​ខ្សែ​បម្រើ​រូប​នេះ​ក្នុង​តម្លៃ​ចន្លោះ​ពី​ ២០ទៅ​២៥​លាន​ផោន​ ហើយ​បើ​សិន​ជា​ការ​ដេញ​ថ្លៃ​ជោគជ័យ​នោះ​គេ​ជឿ​ថា​ Mahrez អាច​នឹង​ទទួល​ប្រាក់​កម្រៃ​រហូត​ដល់​៣៩០,០០០ផោន​ក្នុង​មួយ​សប្ដាហ៍​ឯណោះ​ ។

គួរ​បញ្ជាក់​ថា​នៅ​រដូវ​កាល​នេះ​កីឡាករ​ Mahrez បាន​សាង​ភាព​លេច​ធ្លោ​របស់​ខ្លួន​យ៉ាង​ខ្លាំង​ដោយ​គេ​បាន​ស៊ុត​បញ្ចូល​ទី​ចំនួន​១៤​គ្រាប់​នឹង​ Assist ចំនួន​១០​គ្រាប់​ក្នុង​ការ​បង្ហាញ​ខ្លួន​២៥​ប្រកួត​ឲ្យ​ Leicester City ។

ប្រភព ៖ 
ប្រែសម្រួល ៖ វិចទ័រ


  • Barcelona មាន​សង្ឃឹម​ខ្ពស់​ក្នុង​ការ​ទិញ​យក​ខ្សែ​បម្រើ​ដ៏​ល្អ​របស់​ Leicester City已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/05/12  Category:កំសាន្ត
Tags: