សារជាតិ​ជីវជាតិប្រឆាំងជំងឺលើសឈាម

ដើម្បី​គ្រប់គ្រង​ជំងឺលើសឈាម ក្រៅពី​ការបន្ថយ​ទទួលទាន​អំបិល នៅមាន​វិធី​ផ្សេងៗ​មួយចំនួនទៀត តាមរយៈ​ការបំពេញបន្ថែម​គ្រប់គ្រាន់​សារជាតិ​ជីវជាតិ​។

​-​ប៉ូ​តា​ស្យូ​មៈ ការស្រាវជ្រាវ​ជាច្រើន​បាន​បង្ហាញថា ទទួលទាន​អាហារ​សម្បូរ​ប៉ូ​តា​ស្យូ​ម​ ជាប្រចាំ អាចជួយ​បន្ថយ និង​គ្រប់គ្រង​សម្ពាធ​ឈាម​។ ប្រភព​សម្បូរ​ប៉ូ​តា​ស្យូ​ម គឺ​ផ្លែឈើ និង​បន្លែ​ដូចជា​ដំឡូងបារាំង​, ប៉េងប៉ោះ​, ចេក​, ក្រូច​…​។

​-​កាល់ស្យូមៈ ចាំបាច់​សម្រាប់​ដំណើរការ​កន្ត្រាក់ និង​យឺត​យារ​របស់​សាច់ដុំ​បេះដូង ហេតុនេះ វា​ក្លាយជា​សារជាតិ​ជីវជាតិ​ចាំបាច់ ដើម្បី​ប្រឆាំង​ជំងឺលើសឈាម​។ ទឹកដោះគោ Low fat, យ៉ា​អួរ​, បន្លែ​បែ​តង​, គ្រាប់​អាល់​ម៉ុ​ន​, គ្រាប់ល្ង និង​តៅហ៊ូ ជា​ប្រភព​អាហារ​សម្បូរ​កាល់ស្យូម​។

​-ជាតិ​សរសៃៈ ទទួលទាន​ជាតិ​សរសៃ​ច្រើន​នឹង​ជួយ​បន្ថយ​សម្ពាធ​ឈាម​។ ជាតិ​សរសៃ​មាន​ច្រើន​នៅក្នុង​ធញ្ញជាតិ និង​ពពួក​សណ្តែក​, ផ្លែឈើ និង​បន្លែ​។

​-ជាតិ​ខ្លាញ់ Omega-3: អាស៊ីត​ខ្លាញ់ Omega-3 ជា​សារជាតិ​ជួយ​កែប្រែ​ឲ្យ​ប្រសើរ​សម្ពាធ​ឈាម​, យោងតាម​ការ​ឲ្យ​ដឹង​របស់​អ្នកជំនាញការ​ជីវជាតិ​ឥណ្ឌា​។ ទទួលទាន​ពពួក​ត្រី​សាល់​ម៉ុ​ន ប្រេង​រ៉ា​ស​ប៊ី​, គ្រាប់ Chesnut, សណ្តែកសៀង​, ស្រូវ​សាឡី​… ជួយ​បំពេញបន្ថែម​អាស៊ីត​ខ្លាញ់ Omega-3 ។

​-ម៉ាញ៉េ​ស្យូ​មៈ ខ្វះ​ម៉ាញ៉េ​ស្យូ​ម បណ្តាល​ឲ្យ​បរិមាណ​កាល់ស្យូម និង​ប៉ូ​តា​ស្យូ​ម​ក្នុង​ឈាម​ទាប ក៏ដូចជា​ការប្រែប្រួល​ទាំងឡាយ​ក្នុង​ប្រព័ន្ធ​សរសៃឈាម​បេះដូង​។ ដូច្នេះ​ម៉ាញ៉េ​ស្យូ​ម​ជា​សារជាតិ​ជីវជាតិ​ដ៏​សំខាន់​ក្នុងការ​ប្រឆាំង​ជំងឺលើសឈាម​។ ធញ្ញជាតិ​នៅ​ទាំង​គ្រាប់​, នំប៉័ង​, ពពួក​គ្រាប់ និង​តៅហ៊ូ ជា​ប្រភព​សម្បូរ​ម៉េ​ញ៉េ​ស្យូ​ម​៕

ប្រភព៖ iknow

អ្នកនឹងចូលចិត្ត

  • សារជាតិ​ជីវជាតិប្រឆាំងជំងឺលើសឈាម已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/05/12  Category:សុខភាព
Tags: