Ronaldo បាន​តេ​ប្រាប់ Sergio Ramos កុំ​ឲ្យ​ចាក​ចេញ​ពី Real Madrid

ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​ព័រទុយហ្គាល់​កីឡាករ Cristiano Ronaldo បាន​និយាយ​ថា​ខ្លួន​ចង់​អោយ​ក្លឹប Real Madrid រក្សា​កីឡាករ Sergio Ramos អោយ​នៅ​ជាមួយ​ក្លឹប​បន្ត ​ខណៈ​ដែល​ខ្សែការពារ​រូប​នេះ​កំពុង​ត្រូវ​បាន​ទាក់​ទង​ពី​ក្លឹប Manchester United ។

កីឡាករ Ronaldo បាន​តេ​ទៅ​កីឡាករ Ramos ពី​ទីក្រុង Miami ដោយ​រូប​គេ​បាន​និយាយ​ទៅ​កាន់ ​Ramos ថា​អ្នក​គួរ​តែ​រំលឹក​អំពី​អ្វីៗ​ដែល​បាន​កើត​ចំពោះ​អ្នក​ហើយ​ និង​ក្លឹប នេះ​បើ​យោង​តាម​សារព័ត៌មាន Cadena Cope ។

ទោះ​យ៉ាង​ណា​ក៏​ដោយ​កីឡាករ Ronaldo បាន​បន្ថែម​ថា​រូប​គេ​និង​គាំទ្រ​នូវ​រាល់​ការ​សម្រេច​ចិត្ត Ramos ​ទោះ​រូប​គេ​នៅ​តែ​ចង់​ចាក​ចេញ​ពី​ក្លឹប​ក៏​ដោយ ៕

ប្រភព ៖ ​​
ប្រែ​សម្រួល​ដោយ ៖ វិចទ័រ


  • Ronaldo បាន​តេ​ប្រាប់ Sergio Ramos កុំ​ឲ្យ​ចាក​ចេញ​ពី Real Madrid已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/05/12  Category:កំសាន្ត
Tags: