Arsenal នឹង​ Liverpool បាញ់​អត់​ចូល​ទី​មួយ​គ្រាប់​សោះ​យប់​មិញ

ក្នុង​ការ​ប្រកួត​ Premier League កាល​ពី​យប់​មិញ​ក្លឹប​កាំភ្លើង​ Arsenal បាន​បញ្ចប់​ត្រឹម​លទ្ធផល​ស្មើ​គ្នា​០ទល់​នឹង​០​ជាមួយ​ Liverpool ប៉ុនោះ​ ។

ដោយ​ក្នុង​ការ​ប្រកួត​នេះ​ក្លឹប​ Arsenal ហាក់​មាន​ប្រៀប​ជាង​ដោយ​មាន​ឱកាស​គ្រប់​គ្រង​បាល់​រហូត​ដល់​៦៦%​ចំណែក​ Liverpool មាន​តែ​៣៤%​ប៉ុនោះ​ ដោយ​ឡែក​ឱកាស​នៃ​ការ​ស៊ុត​សំដៅ​ទី​ Arsenal មាន​១៩​ដង​ហើយ​ចំ​គោល​ដៅ​៥​ដង​ ចំពោះ​ Liverpool វិញ​មាន​ឱកាស​ស៊ុត​សំដៅ​១៥​ហើយ​ចំ​គោល​ដៅ​រហូត​ដល់​៨​ដង​ តែ​ទោះ​យ៉ាង​ណា​ក្រុម​ទាំង​ពីរ​នៅ​តែ​មិន​អាច​រក​គ្រាប់​បាល់​បញ្ចូល​សំណាញ់​ទី​បាន​សម្រេច​ ។

ដោយ​ចុង​ក្រោយ​ក្រុម​ទាំង​ពីរ​បាន​ត្រឹម​ចែក​គ្នា​ម្នាក់​មួយ​ពិន្ទុ​ ។ ដូចនេះ​នៅ​ក្នុង​សប្ដាហ៍​ទី​៣​នៃ​ Premier League នេះ​ Arsenal មាន​៤​ពិន្ទុ​ដោយ​ឈ្នះ​១​ស្មើ​១​និង​ចាញ់​១​ ទៅ​ឈរ​នៅ​ចំណាត់​ថ្នាក់​ទី​៩​ ស្រប​ពេល​ដែល​ Liverpool មាន​៧​ពិន្ទុ​ដោយ​ឈ្នះ​២​និង​ស្មើ​១​ឡើង​ទៅ​ឈរ​នៅ​ចំណាត់​ថ្នាក់​ទី​៣​ ។

ចង់​ដឹង​ចំណាត់​ថ្នាក់​ក្រុម​ដទៃ​ទៀត​នៅ​ Premier League សប្ដាហ៍​ទី​៣​សូម​មើល​ខាង​ក្រោម​ ៖

អត្ថបទ ៖ វិចទ័រ


  • Arsenal នឹង​ Liverpool បាញ់​អត់​ចូល​ទី​មួយ​គ្រាប់​សោះ​យប់​មិញ已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/05/12  Category:កំសាន្ត
Tags: