រឿង​១០​យ៉ាង​ ដែល​ខ្ញុំ​ប្រាថ្នា​ថា​មាន​នរណា​ម្នាក់​បាន​ប្រាប់​ខ្ញុំ​ កាល​ពី​ខ្ញុំ​អាយុ​២០ ឆ្នាំ

អត្ថបទ​នេះ​គឺ​ចុះ​បាន​ផ្សាយ​នៅ​ក្នុង​គេហទំព័រ​ Quora ដោយ​​ផ្អែក​តាម​​ចម្លើយ​របស់​លោក​ Nelson Wang សហគ្រិន​វ័យ​ក្មេង​ ដែល​គាត់​ត្រូវ​បាន​គេ​ចោទ​សួរ​ថា​ ៖ ​ក្នុង​កំឡុង​ជីវិត​ជា​យុវវ័យ តើ​អ្នក​មាន​រឿង​អ្វី​ខ្លះ​ដែល​មិន​បាន​ដឹង​កាល​នោះ​ ?

​​​​គាត់​បាន​ឆ្លើយ​ថា​ “បន្ទាប់​ពី​រស់​នៅ​ក្នុង​ពិភពលោក​នេះ​បាន​៣១​ឆ្នាំ​មក​​ ខ្ញុំ​ពិត​ជា​ចង់​ឲ្យ​មាន​នរណា​​ម្នាក់​​បាន​ប្រាប់​ខ្ញុំ​ពី​រឿង​សំខាន់​ៗ​ទាំង​នោះ​​​ ពេល​ដែល​ខ្ញុំ​ទើប​​ចាប់​ផ្ដើម​ធំ​ពេញ​វ័យ​”

គាត់​បាន​ឆ្លើយ​បន្ថែម​ទៀត​ថា​ ៖ វា​ពិត​ជា​រឿង​ដែល​មាន​តម្លៃ​ហើយ​យុវជន​ ឬ​ យុវនារី​ គួរ​ដឹង​ពី​មេរៀន​ជីវិត​ទាំង​នេះ​ ៖

1របស់​ដែល​មាន​តម្លៃ​ជាង​គេ​ គឺ​ ពេល​វេលា​ ៖

លុយ​ពិត​ជា​សំខាន់​ តែ​របស់​កាន់​តែ​សំខាន់​នោះ​គឺ​ពេល​វេលា​ ។ រាល់​ពេល​ដែល​អ្នក​ចំណាយ​ពេល​លើ​អ្វី​មួយ​ កន្លង​ផុត​ហើយ​នោះ​​ អ្នក​នឹង​មិន​អាច​បក​ត្រឡប់​ក្រោយ​មក​វិញ​បាន​នោះ​ទេ​ ដូច្នោះ​អ្នក​គួរ​ចំណាយ​ពេល​ដែល​ដ៏​មាន​តម្លៃ​របស់​អ្នក​ជាមួយ​​​ជាមួយ​គ្រួសារ​ ឬ មិត្តភ័ក្ដិ​ដែល​នាំ​មក​នូវ​សុភមង្គល​ ។
​​​

2ពេល​ខ្លះ​មាន​តែ​អ្នក​ប៉ុណ្ណោះ​ដែល​អាច​ជួយ​ខ្លួន​ឯង​បាន​ ៖

ការ​ដែល​មាន​មិត្តភ័ក្ដិ​ចាំ​ជួយ​ពិត​ជា​ល្អ​ប្រពៃ​ណាស់​ ដើម្បី​អោយ​អ្នក​ឈាន​ទៅ​រក​ភាព​ជោគជ័យ​​ តែ​​អ្នក​ក៏​ត្រូវ​ដឹង​ផង​ដែរ​ ពេល​ខ្លះ​មាន​តែ​អ្នក​ម្នាក់​ប៉ុណ្ណោះ​ដែល​អាច​ទាញ​ខ្លួន​ឯង​ពី​ភាព​អាប់​អួ​ដ៏​ខ្មៅ​ងងឹត​ទាំង​នោះ ។

ពេល​ដែល​ខ្ញុំ​( Nelson Wang) បាន​បើក​អាជីវកម្ម​ទី​២​​ដំបូង​ ហើយ​ក្រោយ​មក​បរាជ័យ​ ខ្ញុំ​ពិត​ជា​មាន​អារម្មណ៍​យ៉ាប់​ខ្លាំង​ណាស់​ វា​ពិត​ជា​អាក្រក់​មែន​ ។​ យប់​នោះ​ខ្ញុំ​ដេក​នៅ​ផ្ទះ​ដូច​ជា​មនុស្ស​បរាជ័យ​ម្នាក់​អឺចឹង​ គឺ​បាន​ត្រឹម​មើល​ជញ្ជឹង​ពី​ដាន​​បន្ទប់​ប៉ុណ្ណោះ ក្រោយ​មក​ទើប​ខ្ញុំ​ដឹង​ថា​ ខ្ញុំ​គួរ​តែ​ឈប់​នៅ​ស្ងៀម​ ហើយ​ចុះ​ពី​គ្រែ​ ទៅ​រត់​ហាត់​ប្រាណ​ និង​ ចាប់​ផ្ដើម​អាន​សៀវភៅ​ដើម្បី​អោយ​កាត់​បន្ថយ​បញ្ហា​ក្នុង​ចិត្ត​របស់​ខ្ញុំ​ ។ ក្រោយ​មក​ទៀត​ ខ្ញុំ​អាច​ប្រាប់​ខ្លួន​ឯង​ថា​ ខ្ញុំ​ចង់​សាក​ល្បង​វា(អាជីវកម្ម)​ម្ដង​ទៀត​ ។​

អ្នក​សាក​ទាយ​​ទៅ​មើល​ ? អាជីវកម្ម​នោះ​បាន​ដំណើរ​ការ​ ហើយ​មាន​អ្នក​ចុះ​ឈ្មោះ​យក​ជា​ប្រចាំ​ដល់​ទៅ​ ១៥០០នាក់​ ក្នុង​ពេល​ត្រឹម​តែ​៣ខែ​ប៉ុណ្ណោះ​​។

3ការ​យល់​ចិត្ត​ជា​កូន​សោ​ក្នុង​ទំនាក់​ទំនង​ជាមួយ​មនុស្ស​ ៖

មាន​ពេល​មួយ​ បង​ស្រី​ខ្ញុំ​បាន​ទូរស័ព្ទ​មក​រក​ខ្ញុំ​និយាយ​ពី​បញ្ហា​ដ៏​ពិបាក​ដែល​គាត់​បាន​ជួប​ ។ ខ្ញុំ​ពិត​ជា​មិន​មាន​ចម្លើយ​តប​នឹង​គាត់​ទេ​ ក្រៅ​ពី​សួរ​ថា​ ៖ ចឹង​បង​ចង់​អោយ​ខ្ញុំ​ធ្វើ​អ្វី​ចំពោះ​រឿង​នេះ ?​

គាត់​បាន​តប​មក​វិញ​ថា​ ៖ គ្មាន​អី​ទេ បង​គ្រាន់​តែ​ចង់​អោយ​ឯង​បាន​ស្ដាប់​រឿង​នេះ​ប៉ុណ្ណោះ ។

វា​ពិត​ជា​ដំបូន្មាន​ដែល​គាត់​បាន​ផ្ដល់​អោយ​ខ្ញុំ​ ។​ ជួន​កាល​ យើង​ពិត​ជា​មិន​មាន​ចម្លើយ​ដ៏​ត្រឹមត្រូវ​ពេញ​ចិត្ត​ដល់​ពួក​គេ​ទេ​ តែ​វា​នឹង​មិន​​មែន​ជា​បញ្ហា​នោះ​ទេ​ បើ​សិន​ជា​យើង​យល់​ពី​អារម្មណ៍​របស់​ពួក​គេ​នោះ​ ទាំង​នេះ​ហើយ​ជា​របៀប​ដែល​មនុស្ស​ភ្ជាប់​ទំនាក់​ទំនង​គ្នា​ ។​

4អ្នក​នឹង​មិន​ត្រូវ​ការ​ញុំា​ Pizza នៅ​ម៉ោង​២យប់​នោះ​ទេ​ ៖

បើ​អ្នក​ឃ្លាន​មែន​ក៏​ដោយ​ តែ​អ្នក​គួរ​ដាក់​វា​ចុះ​ទៅ​ ៥​ឆ្នាំ​ក្រោយ​ខ្លួន​ប្រាណ​រាង​កាយ​របស់​អ្នក​នឹង​អរគុណ​អ្នក​ដែល​មិន​បាន​ញុំា​ទាំង​យប់​អាធ្រាត្រ​ ។

5ស៊ី​ផឹក​ច្រើន​ពេក​ ៖

កាល​ពី​ខ្ញុំ​នៅ​ក្មេង ខ្ញុំ​ពិត​ជា​រំភើប​ត្រេក​អរ​រីករាយ​ណាស់​ពេល​ដែល​បាន​ជួប​ជុំ​មិត្តភ័ក្ដិ​ស៊ី​ផឹក​នៅ​ចុង​សប្ដាហ៍ ។

ការ​ងារ​យប់​ហើយ​ វា​ដល់​ម៉ោង​ត្រូវ​សប្បាយ​រីករាយ​ម្ដង​ ។

តែ​ក្រោយ​មក​ទើប​ខ្ញុំ​ដឹង​ថា​ វា​មិន​សប្បាយ​ដូច​ដែល​ខ្ញុំ​គិត​នោះ​ទេ​ ពេល​ដែល​ខ្ញុំ​ស្រវឹង​ម្តង​ ខ្ញុំ​ប្រាកដ​ជា​មិន​បាន​ចាំ​អ្វី​ដែល​ខ្ញុំ​បាន​និយាយ​ឡើយ ហើយ​ខ្ញុំ​មិន​ដឹង​ថា​អ្នក​ចូល​រួម​នោះ​ជិត​ដិត​នឹង​យើង​ប៉ុន​ណា​អោយ​ប្រាកដ​នោះ​ទេ​​ ដែល​ចុង​ក្រោយ​គឺ​មាន​តែ​ការ​ខក​ចិត្ត​ប៉ុណ្ណោះ​ ។​

តើ​សព្វ​ថ្ងៃ​ខ្ញុំ​នៅ​តែ​ចូល​ចិត្ត​ស៊ី​ផឹក​ក្នុង​កម្មវិធី​សង្គម​​ដូច​មុន​ដែរ​ឬទេ​ ? ខ្ញុំ​នៅ​តែ​ផឹក​ដដែល​តែ​មិន​ញឹក​ញាប់​ដូច​ពី​មុន​នោះ​ទេ​ ។

6​តម្លៃ​ដែល​អ្នក​បាន​ផ្ដល់​ទៅ​អោយ​អាជីព​របស់​អ្នក​ប៉ុណ្ណា​ អ្នក​ក៏​​ជោគជ័យ​ស្មើ​នឹង​តម្លៃ​នោះ​ផង​ដែរ​ ៖

ក្នុង​ក្រដាស​សម្ភាស​ការ​ងារ​ផ្សេង​ៗ​ មនុស្ស​ជា​ច្រើន​តែង​ដាក់​ពី​ទំនួល​ខុស​ត្រូវ​និង​បទ​ពិសោធន៍​ដែល​គេ​មាន​ តែ​មាន​តែ​បន្តិច​ប៉ុណ្ណោះ​ដែល​បាន​ដាក់​នូវ​លទ្ធផល​នៃ​ការងារ​ទាំង​នោះ​​។

ចឹង​ច្បាស់​ណាស់​ គេ​ត្រូវ​ការ​​​ក្រុម​មនុស្ស​ដែល​អាច​​បង្កើត​​លទ្ធផល​អោយ​ក្រុមហ៊ុន​គេ​ ចឹង​អ្នក​ត្រូវ​តែ​បង្ហាញ​ពី​តម្លៃ​និង​លទ្ធផល​នៃ​ការងារ​អ្នក​ ។
ខាង​ក្រោម​នេះ​ជា​ឧទាហរណ​ ៖

#១. បង្កើត​កម្មវិធី​ទូរស័ព្ទ​មួយ​ សម្រាប់​ក្រុមហ៊ុន​ XYZ ។
#២. បង្កើត​កម្មវិធី​ទូរស័ព្ទ​មួយ​ ដែល​អាច​អោយ​មាន​អ្នក​ចាប់​អារម្មណ៍​កើន​ឡើង​៣​ដង​ ហើយ​អោយ​មាន​អតិជន​គ្រាំ​ទ្រ​វា​យ៉ាង​ហោច​ណាស់​ក៏​៧៥%​ សម្រាប់​ក្រុមហ៊ុន​ XYZ​ដែរ​ ។

អ្នក​នឹង​ពេញចិត្ត​មួយ​ណា​ជាង​ ?

7សេចក្ដី​ស្រលាញ់​គឺ​ជា​ការ​​យោគ​យល់​គ្នា​ដល់​ទូលំ​ទូលាយ​ ៖

វា​ជា​ការ​ប្ដេជ្ញា​ចិត្ត​មួយ សេចក្ដី​ស្រលាញ់​នេះ​គឺ​មាន​ន័យ​ពេល​ដែល​យើង​ចេះ​លៃ​លក​កែ​តម្រូវ​និង​ផ្តល់​អោយ​គ្នា​ទៅវិញ​ទៅ​មក​ ។ វា​មិន​មែន​ការ​ស្រលាញ់​ដែល​ធ្វើ​ឡើង​ដើម្បី​តែ​ចិត្ត​អ្នក​ម្នាក់​នោះ​ទេ​ វា​ជា​ការ​អោយ​គ្នា​ទៅ​វិញ​ទៅ​មក​ ទើប​យើង​អាច​រក​ឃើញ​នូវ​សុភមង្គល​ ។​​​​​​​
​​​​​​​​​

8អ្នក​អាច​ដឹក​នាំ​គេ​បាន​ដោយ​មិន​ចាំ​បាច់​មាន​តំណែង​ ឬ ឋានៈ​អ្វី​នោះ​ទេ​ ៖

ក្រុមហ៊ុន​ដាក់​តំណែង​អោយ​នរណា​ម្នាក់​ដើម្បី​អោយ​ពួក​គេ​មាន​អារម្មណ៍​ថា​ពួក​គេ​មាន​ការ​វិវត្ត​ទៅ​មុខ​ក្នុង​មុខ​អាជីព​របស់​ខ្លួន​ ដែល​អាច​ដឹក​នាំ​មនុស្ស​ដទៃ​បាន​ ។ តែ​មនុស្ស​ភាគ​ច្រើន​មិន​បាន​គិត​នោះ​ទេ​ថា​ ភាព​ជា​អ្នក​ដឹក​នាំ​ អាច​មាន​បើ​ទោះ​បី​អ្នក​មាន​តំណែង​ ឬ គ្មាន​តំណែង​ក៏​ដោយ​ ។

ឃ្លា​ដែល​ខ្ញុំ​បាន​លឺ​ពី​មនុស្ស​ភាគ​ច្រើន ៖ ខ្ញុំ​មាន​គំនិត​ល្អ​មួយ​ តែ​ខ្ញុំ​មិន​មាន​តំណែង​ ដូច្នោះ​ខ្ញុំ​មិន​អាច​ធ្វើ​អោយ​វា​កើត​ឡើង​បាន​ទេ ​។

ចូរ​អ្នក​រៀន​ភ្ជាប់​ទំនាក់​ទំនង​ , រៀន​ក្នុង​ការ​ចរចា​ ,រៀន​ក្នុង​ការ​លក់​គំនិត​ល្អ​របស់​អ្នក​ រៀន​មួយ​​​ជំហាន​ម្ដងៗ​ ឈប់​គិត​ថា​ទាល់​តែ​មាន​តំណែង​ទើប​អ្នក​អាច​ធ្វើ​អោយ​រឿង​នោះ​ឲ្យ​កើត​ឡើង​បាន ចាប់​ផ្ដើម​ភាព​ជា​អ្នក​ដឹក​នាំ​របស់​អ្នក​ តំណែង​នឹង​រត់​មក​អ្នក​​តាម​ក្រោយ​ដោយ​ឯកឯង​ ។

9ផ្លូវ​ជីវិត​មនុស្ស​ម្នាក់​ពិត​ជា​មិន​ដូច​គ្នា​ទេ​ ៖

មាន​អ្នក​ខ្លះ​ធ្វើ​ការ​អោយ​អ្នក​​ដទៃ​ ហើយ​អ្នក​ខ្លះ​ធ្វើ​ការ​ដើម្បី​ខ្លួន​ឯង​ មនុស្ស​យើង​ម្នាក់​ៗ​ពិត​ជា​មិន​ដូច​គ្នា​នោះ​ទេ​ ។

ពេល​​ដែល​ខ្ញុំ​នៅ​វិទ្យាល័យ​ ខ្ញុំ​ឃើញ​មិត្ត​របស់​ខ្ញុំ​ជា​ច្រើន​ទៅ​រៀន​ខាង​ហិរញ្ញវត្ថុ​ វា​មើល​ទៅ​ពិត​ជា​អស្ចារ្យ​ណាស់ ។ មើល​ទៅ​ប្រាកដ​ជា​អាច​រក​ប្រាក់​បាន​ច្រើន​ហើយ​​ ដោយ​មាន​ការងារ​សុវត្ថិភាព​ និង​ រស់​នៅ​អាមេរិក​ដោយ​សប្បាយ​ ។

តែ​មាន​បញ្ហា​មួយ​កើត​ឡើង​ចំពោះ​ខ្ញុំ​ ដោយ​ខ្ញុំ​មិន​ពូកែ​ជាមួយ​ហិរញ្ញវត្ថុ​ទល់​តែ​សោះ​ រហូត​ដល់​ប្រលង​ធ្លាក់​មុខវិជ្ជា​ ណែនាំ​សេដ្ឋកិច្ច​ទៀត​ផង​ ។

ដូច្នោះ​ហើយ​ ខ្ញុំ​បែរ​មក​គិត​ពី​ជំនាញ​អ្វី​ដែល​ខ្ញុំ​មាន​ ។​ ខ្ញុំ​មាន​ចំណូល​ចិត្ត​ចង់​ជួយ​អ្នក​ដទៃ​ ខ្ញុំ​ចូលចិត្ត​និយាយ​ទៅ​កាន់​ពួក​គេ​ ដូច​ Tony Robbins ដែរ​ ។ ចឹង​ខ្ញុំ​ក៏​ទៅ​ផ្នែក​លក់​ ខ្ញុំ​នៅ​តែ​មិន​ដឹង​វា​នឹង​ទៅ​ជា​យ៉ាង​ណា​ ដែល​ខណៈ​នោះ​មិត្តភ័ក្ដិ​ខ្ញុំ​ខ្លះ​គេ​បាន​ក្លាយ​ជា​គ្រូ​ពេទ្យ​,មេធាវី​ ឬ ក៏​អ្នក​វិភាគ​ហិរញ្ញវត្ថុ​អស់​ទៅ​ហើយ​ ។

តែ​វា​ជា​រឿង​ធម្មតា​ ព្រោះ​យើង​ម្នាក់​ៗ​ គឺ​ ខុស​ៗ​​គ្នា​ ចូរ​អ្នក​រៀន​ទទួល​ស្គាល់​ការ​ពិត​ ពួក​គេ​មាន​ផ្លូវ​​ដើរ​សម្រាប់​ពួក​គេ​ ហើយ​ខ្ញុំ​ក៏​មាន​ផ្លូវ​ផ្ទាល់​ខ្លួន​សម្រាប់​ដើរ​​ផង​ដែរ​ ។ ​

10អ្នក​ជា​អ្នក​កំណត់​ជីវិត​របស់​អ្នក​

អ្នក​មិន​ចង់​ធ្វើ​ការ​ពេញ​ម៉ោង​មែន​ឬ​ទេ​ ? ចឹង​សិក្សា​ពី​មនុស្ស​ដែល​មាន​ធុរកិច្ច​ហើយ​ចាប់​ផ្ដើម​ខ្លួន​ឯង​មួយ​ទៅ​ ។

បើ​អ្នក​មិន​ចង់​ខូច​រូប​រាង​អ្នក​ ! ចឹង​អ្នក​ចូល​ហាត់​ប្រាណ​ក្នុង​កម្មវីធី​ P90x ឬ ញុំា​ NutriBullet ដើម្បី​ថែ​រាង​របស់​អ្នក​ទៅ ។

អ្នក​ជា​ CEO នៃ​ជីវិត​របស់​អ្នក​, រៀន​សម្រេច​ចិត្ត​ដែល​វា​នឹង​នាំ​អ្នក​ទៅ​កាន់​ក្តី​សប្ដិ​របស់​អ្នក​ដែល​បាន​ប៉ង​ប្រាថ្នា​ ។ ​

ចាប់​ផ្ដើម​ ,ឥឡូវ​នេះ​ ពីព្រោះ​វា​មិន​យឺត​យ៉ាវ​នោះ​ទេ​ ដើម្បី​ធ្វើ​អោយ​ជីវិត​អ្នក​ ក្លាយ​ជា​ជីវិត​ដ៏​អស្ចារ្យ​មួយ​ ។​​​​

​​ប្រែ​សម្រួល​ដោយ​ ៖ Limbique
ប្រភព​ ៖

  • រឿង​១០​យ៉ាង​ ដែល​ខ្ញុំ​ប្រាថ្នា​ថា​មាន​នរណា​ម្នាក់​បាន​ប្រាប់​ខ្ញុំ​ កាល​ពី​ខ្ញុំ​អាយុ​២០ ឆ្នាំ已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/05/12  Category:កំសាន្ត
Tags: