សិស្ស​​អាយុ​១៥​ឆ្នាំ​​​កំពុង​​ល្បី​​ ​ក្រោយ​អះ​អាង​ថា​រក​ឃើញ​ទី​ក្រុង​បុរាណ​

William Gadoury យុវសិស្ស​​​​​វ័យ​១៥​ឆ្នាំ​ម្នាក់​​​មក​ពី​ទី​ក្រុង​កេប៊ិក​​ប្រទេស​កាណាដា បាន​ធ្វើ​ឲ្យ​​សារព័ត៌មាន​​ល្បី​ៗ​​​​លើ​ពិភពលោក​ជា​ច្រើន​​​ចុះ​ផ្សាយ បន្ទាប់​​ពី​​រូប​​គេ​អះអាង​ថា​​បាន​រក​ឃើញ​អ្វី​​​មួយ​ដែល​ជា​ចម្ងល់​​​របស់​​​បុរាណ​វត្ថុ​វិទូ​​ជា​ច្រើន​​សតវត្ស។ អ្វី​ដែល​​រូប​គេ​​អះអាង​នោះ​​គឺ​ជា​ទី​ក្រុង​​​​​អរិយធម៌​​នៃ​​​​ប្រជាជន​ម៉ាយ៉ា (ជន​​ជាតិ​ដើម​នៃ​តំបន់​អាមេរិក​កណ្ដាល​ ) ដែល​បាន​កប់​​យ៉ាង​ជ្រៅ​ក្នុង​​ព្រៃ​Yucatan ភាគ​​អាគ្នេយ៍​នៃ​​ប្រទេស​ម៉ិកស៊ីកូ។

 

សិស្ស​​អាយុ​១៥​ឆ្នាំ​​​កំពុង​​ល្បី​​ ​ក្រោយ​អះ​អាង​ថា​រក​ឃើញ​ទី​ក្រុង​បុរាណ​
 

ប្រភព​ព័ត៌មាន​​ពី​ Telegraph​ ​បាន​ឲ្យ​ដឹង​ថា​​​យុវជន​ William មិន​បាន​ប្រើ​ឧបករណ៍​ទំនើប​ៗ​ដូច​ជា​យន្តហោះ​ ឬ​ឧបករណ៍​ជីក​គាស់​កកាយ​ឲ្យ​​ឃើញ​ពី​ទី​ក្រុង​បុរាណ​​ខាង​លើ​​នោះ​ទេ។ William ​បង្ហាញ​ប្រាប់​ថា​ រូប​គេ​បាន​​​រក​ឃើញ​​វា​ដោយ​​ការ​​​គិត​ឃើញ​ផ្ទាល់​ខ្លួន។

 

​​​​​​​​តាម​ការ​​ចុះ​ផ្សាយ​របស់​​សារព័ត៌មាន Daily Mail យុវជន​William​ជា​សិស្ស​ម្នាក់​ដែល​មាន​​ចំណាប់​អារម្មណ៍​​​​​ខ្លាំង​ក្នុង​​វប្បធម៌​របស់​ប្រជាជន​ម៉ាយ៉ា ចាប់​តាំង​ពី​គេ​បាន​អាន​រឿង​ទាក់​ទង​នឹង​ប្រទិតិន​​ម៉ាយ៉ា​ ដែល​ប្រកាស​ពី​​វិនាសកម្ម​​នៃ​ផែន​ដី​ក្នុង​ឆ្នាំ​២០១២។
​William​ បាន​​ស្វែង​យល់​ឃើញ​ពី​រឿង​​​ក្រុម​ផ្កាយ​ចំនួន​២២ នៃ​សៀវភៅ​​​ប្រជាជន​ម៉ាយ៉ា​ ដែល​​ជា​សញ្ញា​​មួយ​បង្ហាញ​​​ផ្លូវ​ជា​ទិស​ដៅ​​​​​​​ចេញ​ជា​ផែន​ទី​​ប្រាប់​អំពី​អ្វី​មួយ។ យុវសិស្ស​វ័យ​១៥​ឆ្នាំ​បាន​យក​រូប​ភាព​ដែល​រក​ឃើញ​​ទៅ​ប្រៀប​ធៀប​​នឹង​ផែន​ទី​​ផ្កាយ​រណប​របស់ Google Earth ដើម្បី​រក​តម្រុយ​​​ទាក់​ទង​​រវាង​​ក្រុម​ផ្កាយ​ប្រាប់​ផ្លូវ​ទៅ​កាន់​​ទី​ក្រុង​បុរាណ (នៅ​ក្នុង​ជំនឿ​​​វប្បធម៌​ម៉ាយ៉ា ទី​តាំង​ផ្កាយ​ចំនួន​១៤២​ ជា​ទី​តាំង​​​ស្រប​​ជួរ​បន្ទាត់​គ្នា​នៃ​សំណង់​​ទី​ក្រុង​បុរាណ​​ម៉ាយ៉ា ទី​តាំង​កញ្ចុំ​ផ្កាយ​ដែល​ភ្លឺ​ជាង​គេ​គឺ​ជា​​ទី​តាំង​ទី​ក្រុង​ធំ​ជាង​គេ​របស់​ម៉ាយ៉ា)។

 

សិស្ស​​អាយុ​១៥​ឆ្នាំ​​​កំពុង​​ល្បី​​ ​ក្រោយ​អះ​អាង​ថា​រក​ឃើញ​ទី​ក្រុង​បុរាណ​
 

​​បើ​តាម​លោក​បណ្ឌិត​ Armand La Rocque មក​ពី​សកលវិទ្យាល័យ​New Brunswick សហរដ្ឋអាមេរិក​បាន​ឲ្យ​ដឹង​ថា រូប​ភាព​​​ផ្កាយ​ទាំង​នោះ​បាន​បង្ហាញ​ពី​បណ្ដាញ​ផ្លូវ​​ជា​ច្រើន​ចូល​ទៅ​កាន់​ទី​តាំង​រាង​ការ៉េ​​​ធំ​មួយ​ដែល​អាច​ជា​ប្រាសាទ​រាង​ពីរ៉ាមីត​។ លោក​បន្ថែម​ទៀត​ថា ប្រសិន​បើ​​គេ​រក​ឃើញ​តាម​ការ​អះ​អាង​របស់ William​មែន​ នោះ​​វា​គឺ​ជា​​ទី​ក្រុង​បុរាណ​របស់​ប្រជាជន​ម៉ាយ៉ា​​​​ទី​៥ ដែល​កំពុង​ស្ថិត​​ជា​​ចម្ងល់​អាថ៌កំបាំង​របស់​​បុរាណ​វិទូ៕

 

សិស្ស​​អាយុ​១៥​ឆ្នាំ​​​កំពុង​​ល្បី​​ ​ក្រោយ​អះ​អាង​ថា​រក​ឃើញ​ទី​ក្រុង​បុរាណ​
 

សិស្ស​​អាយុ​១៥​ឆ្នាំ​​​កំពុង​​ល្បី​​ ​ក្រោយ​អះ​អាង​ថា​រក​ឃើញ​ទី​ក្រុង​បុរាណ​
សិស្ស​​អាយុ​១៥​ឆ្នាំ​​​កំពុង​​ល្បី​​ ​ក្រោយ​អះ​អាង​ថា​រក​ឃើញ​ទី​ក្រុង​បុរាណ​
 

សិស្ស​​អាយុ​១៥​ឆ្នាំ​​​កំពុង​​ល្បី​​ ​ក្រោយ​អះ​អាង​ថា​រក​ឃើញ​ទី​ក្រុង​បុរាណ​

ប្រាសាទរាងពីរ៉ាមីតមួយ ជាទីក្រុងបុរាណនៃប្រជាជនម៉ាយ៉ា (ក្នុងប្រទេសម៉ិកស៊ីកូ បច្ចុប្បន្ន) 

 

ចុចអាន៖  រក​ឃើញ​ក្បាល​ព្រួញ​​​អាយុ​​៥០០​ឆ្នាំ​មាន​ស្លាក​ស្នាម​​ឈាម​​​បង្ហាញ​ពី​​​ប្រពៃណី​​ឃោរឃៅ​នៃ​ការ​បូជា យញ្ញ

 

ប្រែ​សម្រួល៖ មាន រតនា
ប្រភព៖ dailymail, sciencealert

​​​​​​

​​​​​​