បំណុល​លុយ​ម្ចាស់​បេះដូង (ភាគ​ទី​៣)​

ភាគ​ទី​៣

​ជំហាន​បោះ​មួយៗ​មើល​ពី​ក្រោយ​ហាក់​បង្ហាញ​ថា ​ម្ចាស់​ដំណើរ​មិន​បាន​យក​ចិត្ត​ទុកដាក់​ពី​​គោលដៅ​ដែល​ខ្លួន​កំពុង​ឆ្ពោះ​ទៅ។ បុរស​ខ្ពស់​សង្ហា​​​មាឌ​មាំ​ក្នុង​ឈុត​ការិយាល័យ​ដ៏​ស័ក្ដិសម​បាន​ជ្រុល​ដំណើរ​ហួស​ទ្វារ​បន្ទប់​ធ្វើ​ការ​បន្តិច​ ​ទើប​បក​ក្រោយ​វិញ​ទាំង​ស្រងេះស្រងោច។ គ្មាន​នរណា​ម្នាក់​បាន​ឃើញ​សកម្មភាព​ដ៏​គួរ​ឱ្យ​ហួស​ចិត្ត​របស់​ប្រធាន​ផ្នែក​លក់​សុបុត្ត​នៅ​ពេល​នេះ​ទេ។ ប៉ុន្តែ​បើ​ជន​ណា​ម្នាក់​នៅ​ក្នុង​ចំណោម​សមាជិក​ក្រុម​ទាំង​៥​នាក់​របស់​គេ​ឃើញ​នោះ ​គឺ​ជា​រឿង​ច្បាស់​ហើយ​ដែល​បុរស​​សង្ហា​​ពោរពេញ​ដោយ​សមត្ថភាព​ក្នុង​ការងារ និង​ភក្ដីភាព​ចំពោះ​ស្នេហា​រូប​នេះ​កំពុង​ច្របូកច្របល់​ក្នុង​ចិត្ត​ ខណៈ​ដែល​ម្ចាស់​បេះដូង​ច្រើន​ឆ្នាំ​របស់​នាយ​បាន​ផ្ដល់​ដំណឹង​មួយ​ដែល​ពិបាក​នឹង​ទទួល​យក។

 

ត្បិត​មិន​មាន​ការ​ជួបជុំ​ក្នុង​រយៈ​ពេល​នេះ ប៉ុន្តែ​គ្រប់​គ្នា​សុទ្ធ​តែ​ទទួល​បាន​ដំណឹង​ពី​ការ​រើ​ចេញ​​របស់​ កល្យាណី ហើយ​ការ​រើ​ចេញ​នោះ​ទៀត​សោត ​រឹត​តែ​ធ្វើ​ឱ្យ​ពួក​គេ​ស្រងាក​ចិត្ត ​នឹក​ស្មាន​មិន​ដល់​ ដោយ​ស្រស់​ស្រី​ផ្លាស់​ទៅ​នៅ​​ខុនដូ​ដែល​តម្លៃ​ជួល​មួយ​ខែ​ៗ​ថ្លៃ​ជាង​ប្រាក់​ខែ​របស់​នាង​ច្រើន​ដង។ នារី​ម្នាក់​ទន់ភ្លន់​សុភាព​រាបសា​​​ជាមួយ​នឹង​ជីវភាព​ដែល​គ្រប់​គ្នា​ដឹង​ច្បាស់​ហើយ​ថា មិន​អាច​មាន​លទ្ធភាព​រៀបចំ​​ការ​រស់​នៅ​ដ៏​ឆើតឆាយ​បែប​នេះ​បាន បែរ​ជា​ធ្វើ​ទៅ​រួច​ដោយ​មិន​បាន​និយាយ​ប្រាប់​ហេតុ​ផល​សូម្បី​តែ​បុរស​ម្នាក់​ដែល​ត្រៀម​នឹង​ចូល​ស្ដី​ដណ្ដឹង​កំណត់​ថ្ងៃ​រៀបការ​នោះ តើ​អាច​មាន​មូលហេតុ​អ្វី​នៅ​ពី​ក្រោយ​ទៅ?

 

សុបុត្ត​ដ៏​កម្សត់​ដែល​ធ្លាប់​តែ​ស្វាហាប់​ក្នុង​ការិយាល័យ​ ពេល​នេះ​កំពុង​អង្គុយ​សម្លឹង​អេក្រង់​កុំព្យូទ័រ​យួរ​ដៃ​គាំង​ស្ដូក ​មិន​ធ្វើ​អ្វី​សោះ​អស់​ជា​ច្រើន​នាទី។ ពី​ដើម​មក ​នាយ​មិន​ទម្លាប់​ដេញដោល​រឿង​ផ្ទាល់​ខ្លួន​របស់​កល្យាណី​ច្រើន​ ព្រោះ​នាយ​ចេះ​តែ​យក​ពាក្យ​មួយ​ឃ្លា​ដាក់​ក្នុង​ចិត្ត​ថា «ស្រលាញ់​ស្រី​ម្នាក់​ កុំ​ចង់​ដឹង​រឿង​នាង​ច្រើន» ប៉ុន្តែ​ពេល​នេះ​ពេល​នាយ​ដេញដោល​ ចម្លើយ​យ៉ាង​ខ្លី​ដែល​នាយ​ទទួល​បាន​គឺ «បើ​ស្រលាញ់​អូន​ បង​ត្រូវ​ទុក​ចិត្ត​​​អូន! អូន​មិន​បាន​ធ្វើ​អ្វី​ខុស​ឆ្គង​លើ​ទំនាក់ទំនង​របស់​ពួក​យើង​ទេ! ប៉ុន្តែ​អូន​ពិត​ជា​ចាំ​បាច់​ត្រូវ​តែ​ធ្វើ​បែប​នេះ! សូម​បង​ទុក​ពេល​វេលា​ឱ្យ​អូន​ផង!» វិលវល់។ ពិត​ជា​វិលវល់​សម្រាប់​បុរស​ស្មោះ​ស្នេហ៍​ម្នាក់​នេះ។…

 

ចុច​អាន​ភាគ​ទី​៣​ទាំង​ស្រុង

 

បំណុល​លុយ​ម្ចាស់​បេះដូង (ភាគ​ទី​៣)​

 

ចុច Like Page ប្រលោមលោក Sabay ដើម្បី​ទទួល​បាន​រឿង​ថ្មីៗ