អាហារ៥យ៉ាងដែលគួរចៀសវាងដើម្បីសម្រកទំងន់ដ៏ជោគជ័យ

អាហារ៥យ៉ាងដែលមនុស្សរាល់គ្នាតែងតែយល់ច្រលំថាអាចធ្វើអោយស្រកទំងន់បាន ប៉ុន្តែការគិតទាំងនោះបែរជាមិនមែន អញ្ចឹងតាមដានទាំងអស់គ្នាដើម្បីអោយកាន់តែយល់ច្បាស់៖
1. ស្ករសសិប្បនិម្មិត៖ យើងតែតែងគិតថាស្ករធ្វើអោយធាត់ដោយតែងតែប្រើស្ករសិប្បនិម្មិត មកជំនួសវិញដោយប្រើជាមួយកាហ្វេជាដើម។ ប៉ុន្តែយើងមិនដែលដឹងទេថាស្ករសិប្បនិម្មិតនេះគឺមានជាតិគីមីដែលយើងមិនអាចរំលាយបាន។ អញ្ចឹងហើយសារធាតុគីមីទាំងនេះនឹងនៅផ្តុំក្នុងខ្លួនអ្នកជាខ្លាញ់ហើយធ្វើអោយកាន់តែធាត់។

2. ទឹកសណ្តែក៖ នៅតាមហាងលក់ទំនិញ មានទឹកសណ្តែកលក់យ៉ាងច្រើន មានពណ៍ស និង បៃតង។ ប៉ុន្តែជាទូទៅ ទឹកសណ្តែកដែលចរាចរណ៏នៅលើទីផ្សារយើងរាល់ថ្ងៃនេះតែងតែមានបន្ថែមនូវ ក្លិន ពណ៍ រសជាតិ ដែលសុទ្ធសឹងតែផ្ទុកនូវសារធាតុគីមី អញ្ចឹងហើយសូមទទួលទានដោយប្រុងប្រយ័ត្ន។

3. ប៊័រ៖ យើងតែងតែគិតថាប៊័រធ្វើពីរុក្ខជាតិ ប៉ុន្តែជាការពិតណាស់វាពោរពេញទៅដោយសារធាតុគីមីដែលធ្វើអោយយើងមិនអាចសម្រករាងទៅតាមសេចក្តីប្រាថ្នាបាន។

4. ទឹកក្រូចស្រស់៖ ជាធម្មតាទឹកក្រូចស្រស់យើងអាចរក្សាទុកបានតែ១ ទៅ ២ ថ្ងៃប៉ុណ្ណោះ ប៉ុន្តែទឹកក្រូចស្រស់ដែលច្រកក្នុងដបប្លាស្ទិចដោយមិនដាក់ក្នុងទូទឹកកក ហើយទុកបានរាប់ខែដោយមិនខូចគុណភាព។ វាអាចរក្សាទុកបានលុះត្រាតែមានដាក់សារធាតុគីមី និង ពណ៍។

5. នំបុ័ងស្រូវសាលី៖ វាផ្ទុកទៅដោយសារធាតុគីមីដែលធ្វើអោយធាត់ដែលធ្វើអោយវារក្សានូវរូបរាង ពណ៍សំបុរ រសជាតិ និង រក្សាទុកបានយូរ។

ប្រភព៖​ Americannature


  • អាហារ៥យ៉ាងដែលគួរចៀសវាងដើម្បីសម្រកទំងន់ដ៏ជោគជ័យ已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/05/12  Category:បច្ចេកវិទ្យា
Tags: