ឧបករណ៍សិប្បនិម្មិត អាចឱ្យ​ស្ត្រី​​ឆ្លងមហារីក​មាត់ស្បូនទេ? ​

ជំងឺមហារីក​មាត់ស្បូន ជា​ជំងឺ​កាច​សាហាវ​​​មួយ​ប្រភេទ ឆ្លង​តាម​ការ​រួមភេទ ការ​មាន​កូន​ច្រើន ការ​មាន​ដៃគូ​រួមភេទ​ច្រើន និងការ​​ខ្វះ​អនាម័យមុន​ និង​ក្រោយ​រួមភេទ។ ចុះ​បើ​​​ស្ត្រី​ប្រើ​ឧបករណ៍​សិប្បនិម្មិត ដើម្បី​សម្រេច​កាម តើ​ពួកគេ​អាច​ឆ្លង​ជំងឺ​នេះ​ដែរ​​ឬ​ទេ?

 

ឧបករណ៍សិប្បនិម្មិត អាចឱ្យ​ស្ត្រី​​ឆ្លងមហារីក​មាត់ស្បូនទេ? ​

 

ក្នុង​​បទ​សម្ភាសន៍​ជាមួយ Sabay ​ថ្មីៗ​នេះ សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត ប៉ិច សុធី ថ្លែង​ថា ថ្វី​បើ​ជំងឺ​មហារីក​មាត់ស្បូន ឆ្លង​តាម​ការ​រួមភេទ​មែន​ពិត ប៉ុន្តែ​មេរោគនៃ​​ជំងឺ​នេះ ក៏​មាន​នៅ​ក្នុង​បរិយាកាសដូច​មេរោគ​ដទៃ​ដែរ។

 

ប្រធាន​គ្លីនិក​សម្ភព​សោភា​បន្ត​ថា៖ “បើ​គាត់​អនុវត្ត (ឧបករណ៍​សិប្បនិម្មិត) ដែល​ផ្ទុក​ជំងឺ គាត់​អាច​កើត​ជំងឺ​មហារីក​មាត់ស្បូន​ដូចគ្នា”។

 

បើ​​តាម​ក្រុម​គ្រូពេទ្យ​ជំនាញ ស្ត្រី​​ដែលបាន​​រួមភេទ​ចាប់ពី ២ ឆ្នាំ​ឡើង​ទៅ ត្រូវ​ទៅ​​ជួប​ពិគ្រោះ និង​ពិនិត្យមាត់ស្បូន​ ​​ជាមួយ​គ្រូពេទ្យជំនាញ ឱ្យ​បាន​ទៀងទាត់ ដោយ​មិន​ត្រូវ​មាន​ការ​ខ្មាសអៀន​ឡើយ។

 

ក្នុង​ចំណោម​ជំងឺ​មហារីក នៅ​លើ​ពិភពលោក មហារីក​មាត់ស្បូន ជា​ជំងឺ​កាច​សាហាវ​​លំដាប់​លេខ ២  បន្ទាប់​ពី​​មហារីក​សុដន់ ហើយ​​រាល់ ​២នាទី​ម្ដង ស្ត្រី​ម្នាក់​បាន​ស្លាប់។ មិន​តែ​ប៉ុណ្ណោះ ស្ត្រី​ប្រមាណ ២៣០ ០០០នាក់ បាន​កើត​ជំងឺ​នេះ និង​ស្ត្រី ២៦៦ ០០០នាក់​ បាន​ស្លាប់​ជា​រៀងរាល់ឆ្នាំ៕

 

កម្ពុជា មាន​ស្ត្រីកើត​​ជំងឺ​មហារីក​ស្បូន​ច្រើន​ជាងគេ​នៅ​អាស៊ីអាគ្នេយ៍

 

អត្ថបទ៖ អ៊ុំ សុភក្តិ ​