ថោកទាប​ណាស់ រំលោភ​ទាំង​សន្លប់

ខេត្តកណ្ដាល ៖ យុវជន​ម្នាក់​បាន​ចាប់​ខ្ទប់មាត់​ក្មេង​ស្រី​អាយុ​១១​ឆ្នាំ​រហូត​ដល់​សន្លប់ បន្ទាប់​មក​បាន​ធ្វើ​សកម្មភាព​រំលោភ​សេពសន្ថវៈ​រហូត​បាន​សម្រេច ព្រមទាំង​គំរាម​មិន​ឲ្យ​ប្រាប់​គេ​ដោយ​ឲ្យ​លុយ​៥​ពាន់​រៀល​ដើម្បី​បំ​បិត​មាត់ ។ ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​១១​ព្រឹក ថ្ងៃ​ទី​១០ ខែឧសភា ឆ្នាំ​២០១៦ នៅ​ចំណុច​ចម្ការ​ល្មុត ស្ថិត​នៅ​ភូមិ​ថ្កុ​ល ឃុំ​ត្រើយ​ស្លា ស្រុក​ស្អាង ខេត្តកណ្តាល ។

មន្ត្រី​នគរបាល​ស្រុក​ស្អាង​បានឱ្យ​ដឹង​ថា ជន​ស​ង្ស័​ដែល​ត្រូវ​បាន​បាន​ឃាត់ខ្លួន​ឈ្មោះ ឡេ​ង ជា ភេទ​ប្រុស អាយុ​១៨​ឆ្នាំ រស់នៅ​ភូមិ​ថ្កុ​ល ឃុំ​ត្រើយ​ស្លា ស្រុក​ស្អាង ខេត្តកណ្តាល មុខរបរ​កសិករ ។ ចំណែក​ក្មេង​ស្រី​រង​គ្រោះជា​សិស្សសាលា​ទើបតែ​មាន​អាយុ​១១​ឆ្នាំ​ប៉ុណ្ណោះ ។

មន្ត្រី​ដដែល​បានឱ្យ​ដឹង​បន្ថែម​ទៀត​ថា នៅ​វេលា​ម៉ោង​១១​ព្រឹក ថ្ងៃ​ទី​១០​ឧសភា ក្មេង​ស្រី​រង​គ្រោះ​បាន​ដើរ​ចូល​ចម្ការ​ល្មុត​របស់​ឈ្មោះ ម៉ា​ប់ ដើម្បី​រក​បេះ​ផ្លែ​ល្មុត​ហូប ពេល​នោះ​ឈ្មោះ ឡេ​ង ជា បាន​ដើរមក​ពី​ទិស​ខាងកើត​សំដៅ​ចូល​មក​ចម្ការ​ល្មុត​ខាងលើ​ដែរ ពេល​មក​ដល់​ឈ្មោះ ឡេ​ង ជា បាន​ស្ទុះ​មក​ចាប់​ខ្ទប់មាត់​និង​ច្រមុះ​នាង​បណ្តាល​ឲ្យ​ថប់ដង្ហើម​រហូត​សន្លប់​តែ​ម្តង ។ លុះ​ពេល​ក្មេង​ស្រី​រង​គ្រោះ​ដឹងខ្លួន​ឡើង​វិញ​ឃើញ​ខោខ្លី​ស្រាត​ចេញ​ផុត​ពី​ខ្លួន​ទើប​ដឹង​ថា​ត្រូវ​ជន​ស​ង្ស័​រំលោភ ពេល​ជាមួយ​គ្នា​នោះ​ជនសង្ស័យ​បាន​គំរាម​មិន​អោយ​ជន​រង​គ្រោះ​និយាយ​ប្រាប់​អ្នក​ណា​ឡើយ ព្រមទាំង​ឲ្យ​លុយ​៥​ពាន់​រៀល ហើយ​ក៏​បាន​ដើរ​ត្រឡប់​មក​ផ្ទះ​វិញ​រៀង​ៗ​ខ្លួន ។

នៅ​វេលា​ម៉ោង​៥​ល្ងាច​ថ្ងៃ​ដដែល ក្រោយ​ពេល​សម្ថ​កិច្ច​នគរបាល​ប៉ុស្តិ៍​ត្រើយ​ស្លា​ទទួល​បាន​ព​ត័​មាន​ពី​ម្តាយ​ក្មេង​ស្រី​រង​គ្រោះ ក​ម្លាំ​ប៉ុស្តិ៍​រដ្ឋបាល​ក៏​បាន​ហៅ​ជនសង្ស័យ​មក​ធ្វើការ​សាកសួរ​នៅ​ប៉ុស្តិ៍​រដ្ឋបាល​ត្រើយ​ស្លា ។ នៅ​ចំពោះ​មុខ​សមត្ថកិច្ច ឈ្មោះ ឡេ​ង ជា បាន​សារភាព​ថា ខ្លួន​ពិតជា​បាន​រំលោភ​សេពសន្ថវ​:​ក្មេង​ស្រី​រង​គ្រោះ​ក្នុង​ចំការ​ល្មុត​របស់​ឈ្មោះ ម៉ា​ប់ រួច​បាន​ឲ្យ​លុយ​៥​ពាន់​រៀល​ពិតប្រាកដ​មែន ៕