រឿង​កំពូល​អ្នក​ស្រវឹង​ស្រា​ទាំង​៣​

មានថ្ងៃមួយមានបុរស៣នាក់ជាមិត្តភ័ក្ដិនឹងគ្នា បានបបួលគ្នាទៅជប់លៀងផឹកស្រាឲ្យអស់ដៃម្ដង លុះក្រោយមកពេលដែលស្រវឹងខ្លាំងពេក ពួកគេក៏ហៅតាក់ស៊ីនៅជិតនោះមកជិះដើម្បីជូនទៅផ្ទះ ។

តាក់ស៊ីឃើញសភាពបុរសទាំង៣នាក់នោះស្រវឹងខ្លាំងបែបនេះ ក៏មានគំនិតខូច រួចក៏ចាប់ផ្ដើមបញ្ឆេះម៉ាស៊ីនឡានបន្តិចប្រហែលជា១នាទីរួចក៏ពន្លត់ម៉ាស៊ីនឡានវិញ រួចនិយាយលឺៗថា “ពួកយើងមកដល់ទីកន្លែងត្រូវចុះហើយ” ។

ពេលនោះបុរសទី១ បានហុយលុយឲ្យកាន់ដោយមិនចាំយកលុយអាប់នោះទេ ឯបុរសទី២វិញ ក៏និយាយថា “អរគុណច្រើនបងប្រុសដែលជូនពួកយើងដល់ផ្ទះ” ។ មួយរំពេចនោះស្រាប់តែបុរសទី៣ស្ទះទៅទះកំផ្លៀងអ្នកបើកតាក់ស៊ីនោះ១ដៃយ៉ាងខ្លាំង ។ ម្ចាស់តាក់ស៊ីចាប់ផ្ដើមភ័យបុកពោះជាខ្លាំង ព្រោះគិតថា បុរសទី៣នេះដឹងថាខ្លួនលេងល្បិចបោកយកលុយពួកគេ តែដោយស្មារតីនៅក្នុងខ្លួន គាត់ក៏សួរថា “ហេតុអ្វីក៏ទះកំផ្លៀងខ្ញុំ?” ។

បុរសទី៣ក៏តបថា “ជិះថ្ងៃក្រោយកុំលឿនពេក មិញវិះតែបុកឡានគេ កុំអីស្លាប់ទាំងអស់គ្នាហ្នឹង
ប្រែសម្រួលដោយ ៖ Limbique


  • រឿង​កំពូល​អ្នក​ស្រវឹង​ស្រា​ទាំង​៣​已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/05/12  Category:វីដេអូ
Tags: