ស្គាល់​អតីត​កីឡាករ​រូប​នេះ​អត់​ គាត់​នេះ​ហើយ​ជា​កីឡាករ​ដែល​ស៊ុត​បញ្ចូល​ច្រើន​បំផុត​និង​នៅ​ English Premier League

ក្របខណ្ឌ English Premier League គឺជាក្របខណ្ឌបាល់ទាត់ដ៏ល្បីមួយនៅក្នុងពិភពលោកដែលប្រមូលផ្ដុំសុទ្ធតែជាកីឡាករជើងខ្លាំងជាច្រើន ។ ចុះប្រិយមិត្តធ្លាប់លួចឆ្ងល់ទេតើនៅក្នុងក្របខណ្ឌដ៏ល្បីមួយនេះ តើកីឡាកររូបណាដែលស៊ុតបញ្ចូលទីបានច្រើនជាងគេឬទេ ?

កីឡាករដែលស៊ុតបញ្ចូលទីបានច្រើនបំផុតនៅក្នុងក្របខណ្ឌ English Premier League គឺមានឈ្មោះថា Alan Shearer ដែលជាខ្សែប្រយុទ្ធមួយរូបសញ្ជាតិអង់គ្លេស ហើយចំនួនគ្រាប់បាល់ដែលគាត់ស៊ុតនៅក្របខណ្ឌមួយនេះគឺចំនួន២៦០គ្រាប់

ប្រវត្តិខ្លះពេលគាត់លេងនៅ EPL

គាត់បានលេងជាមួយក្លឹប Blackbrun Rover ចន្លោះឆ្នាំ១៩៩២-៩៦ដោយគាត់បានស៊ុតបញ្ចូលទីចំនួន១៣០គ្រាប់ក្នុងការបង្ហាញខ្លួន១៧១ប្រកួតគ្រប់ការប្រកួតទាំងអស់ ដោយឡែកសម្រាប់តែក្របខណ្ឌ EPL គាត់បានស៊ុតបញ្ចូលទីចំនួន១១២គ្រាប់ក្នុងការបង្ហាញខ្លួន១៣៨ប្រកួត ។ ហើយគាត់បានជួយឲ្យ Blackburn Rover ឈ្នះពាន EPL នៅក្នុងឆ្នាំ១៩៩៤-៩៥ផងដែរ ។

ក្រោយមកគាត់បានចេញពីក្លឹប Blackburn Rover ហើយផ្លាស់ទៅលេងជាមួយក្លឹប Newcastle United ដោយគាត់ស្នាក់ជាមួយ Newcastle ពីឆ្នាំ១៩៩៦-២០០៦ ។ ក្នុងការស្នាក់រយៈពេល១០ឆ្នាំនេះគាត់បានស៊ុតបញ្ចូលទីសរុបចំនួន២០៦គ្រាប់ក្នុងការបង្ហាញខ្លួន៤០៥ប្រកួត ដោយឡែកសម្រាប់ក្របខណ្ឌ EPL គាត់បានស៊ុតបញ្ចូលទីចំនួន១៤៨គ្រាប់ក្នុងការបង្ហាញខ្លួន៣០៣ប្រកួត ។ ក្នុងការស្នាក់នៅជាមួយ Newcastle គាត់អត់បានឈ្នះពានអ្វីទេ គឺអាចត្រឹមឈរត្រឹមចំណាត់ថ្នាក់ទី២នៅ EPL នៅឆ្នាំ១៩៩៦-៩៧ និងឡើងដល់វគ្គផ្ដាច់ព្រ័ត្រ FA Cup ២ឆ្នាំជាប់គ្នានៅឆ្នាំ១៩៩៨និង១៩៩៩ តែសុទ្ធតែបរាជ័យ ។

ប្រភព ៖
ប្រែសម្រួល ៖ វិចទ័រ


  • ស្គាល់​អតីត​កីឡាករ​រូប​នេះ​អត់​ គាត់​នេះ​ហើយ​ជា​កីឡាករ​ដែល​ស៊ុត​បញ្ចូល​ច្រើន​បំផុត​និង​នៅ​ English Premier League已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/05/12  Category:វីដេអូ
Tags: