ខ្យល់កន្ត្រាក់ បំផ្លាញផ្ទះពលរដ្ឋ ជាង៦០០រយខ្នង និងរបួសយ៉ាងតិច បីនាក់នៅ ខេត្តកំពង់ចាម

កំពង់ចាម៖ នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៦នេះ មានភ្លៀងធ្លាក់ជាង ៥ម៉ោងបណ្ដាល ឲ្យមានខ្យល់កន្ត្រាក់ បំផ្លាញផ្ទះពលរដ្ឋជាង៦០០ខ្នង និងរបួសយ៉ាងតិចបីនាក់ នៅខេត្តកំពង់ចាម។

យោងតាមរបាយការណ៍របស់សមត្ថកិច្ចខេត្តកំពង់ចាមបានឲ្យដឹងថា ហេតុការណ៍បាក់រលំផ្ទះពលរដ្ឋនិង របួសមនុស្សយ៉ាងតិចបីនាក់ របួសធ្ងន់ស្ត្រី ម្នាក់ហើយបានដឹកយកព្យាបាលមន្ទីរពេទ្យខេត្តនិងបាក់ដើមឈើមានដើមកៅស៊ូ ដើមស្វាយចន្ទីរាប់សិបដើមទៀត លើចំនួន៦ភូមិ ស្ថិតនៅឃុំដងក្តារ ស្រុកស្ទឹងត្រង់ ចំនួន៦៦ខ្នងផ្ទះ ស្រុកបាធាយ ៤៩៨ ខ្នង ស្រុកព្រៃឈរ៥ខ្នងផ្ទះនិង ស្រុកជើងព្រៃមួយចំនួនទៀត ដោយសរុបក្នុង ខេត្តកំពង់ចាម ជាង៤០០ខ្នងផ្ទះ។ 

សមត្ថកិច្ចបានបានរៀបរាប់ថា តួលេខនេះ ជាទូរលេខមិនទាន់ផ្លូវការទេ អាចមានច្រើនជាងនេះ ហើយខ្យល់កន្ត្រាក់ ចាប់ផ្តើមបោកបក់ ខ្លាំង កំឡុងម៉ោង២រសៀលនៅស្រុកស្ទឹងត្រង់ និង កំឡុងម៉ោងបី នៅស្រុកជើងព្រៃ ព្រៃឈរ និងស្រុកបាធាយ៕ 

ប្រភព ៖

ការកត់សម្គាល់ខ្មែរឡូត៖

ក៏ដូចជាកាលពីល្ងាចអាជ្ញាធរខេត្តមណ្ឌលគិរី មានការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះបញ្ហាគ្រោះថ្នាក់គ្រោះធម្មជាតិខ្យល់កន្រ្តាក់ បណ្តាលឱ្យផ្ទះសម្បែងប្រជាពលរដ្ឋ នៅស្រុកពេជ្រាដា១៥៨ខ្នង ត្រូវដួលរលំខូចខាត និងមានមនុស្សស្លាប់ម្នាក់ រងបួសធ្ងន់ចំនួន៤នាក់ ខណៈស្រុកកែវសីមាដួលរលំផ្ទះចំនួន១៧ខ្នង ពុំមានមនុស្សរងការគ្រោះថ្នាក់ទេ។

នៅក្នុងនោះ លោក អ៊ីត កៃ ជំទប់ទីមួយឃុំពូជ្រៃ ស្រុកពេជ្រាដា បានឲ្យដឹងថា លំនៅដ្ឋានដែលបានរងការខូចខាត នៅឃុំពូជ្រៃមានចំនួន១១៧ ខ្នងខូចខាតទាំងស្រុងចំនួន១៤ខ្នង ក្រៅពីនេះ ខូចខាតធ្ងន់និងស្រាលចំនួន១០៣ខ្នង ខូចខាតម៉ូតូចំនួន៥គ្រឿង មនុស្សម្នាក់បានស្លាប់ និងមនុស្សចំនួន៤នាក់រងរបួសធ្ងន់។ នៅឃុំក្រង់តេះ ស្រុកពេជ្រាដា ផ្ទះប្រជាពលរដ្ឋបានរង ការខូចខាតចំនួន៤១ខ្នង និងនៅស្រុកកែវសីមា។

លោក ប៊ុត សំអ៊ែល មេឃុំស្រែខ្ទុម ស្រុកកែវសីមា បានឲ្យដឹងថា ផ្ទះសម្បែងបងប្អូនប្រជាពលរដ្ឋ ត្រូវបានបំផ្លាញដោយគ្រោះធម្មជាតិមានចំនួន១៧ខ្នង តែពុំបណ្តាលឲ្យមានរងរបួសមនុស្សឡើយ។ សរុបការខូចខាតផ្ទះរបស់ប្រជាពលរដ្ឋ២ស្រុក មានចំនួនកើនឡើង១៧៥ខ្នងផ្ទះ។

លោក ស្វាយ សំអ៊ាង អភិបាលមណ្ឌលគិរី បានឲ្យដឹងថា លោកបានបញ្ជាឲ្យអាជ្ញាធរខេត្ត ស្រុក-ឃុំ ចុះទៅពិនិត្យនៅកន្លែងកើតហេតុ នៅពីយប់មិញជាបន្ទាន់ ហើយទំហំខូចខាត នៅព្រឹកថ្ងៃទី៦ ខែឧសភានេះ អាជ្ញាធរខេត្តរួមទាំងកាកបាទក្រហមខេត្ត ស្រុក ឃុំបានចុះទៅកន្លែងកើតហេតុ ដើម្បីផ្តល់ជំនួយអំណោយមនុស្សធម៌ ដល់ពួកគាត់ជាបន្ទាន់បើ ទោះបីជំនួយនោះមានចំនួនតិចតួចក្តីត្រូវចែកជូន។

លោកអភិបាលខេត្ត បានអំពាវដល់សប្បុរសជននានាក្នុង និងក្រៅស្រុករួមទាំងបណ្តាក្រុមហ៊ុនផ្សេងៗផងដែរ សូមមេត្តាជួយឧបត្ថមជាសម្ភារៈក្តី ថវិកាក្តី ដើម្បីយកទៅចូលរួមផ្តល់ ជូនពួកគាត់ពេលមានធុរៈធ្ងន់ធ្ងរ និងទទួលយកបុណ្យរៀងៗខ្លួន៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

ខ្យល់កន្ត្រាក់ បំផ្លាញផ្ទះពលរដ្ឋ ជាង៦០០រយខ្នង និងរបួសយ៉ាងតិច បីនាក់នៅ ខេត្តកំពង់ចាម

ខ្យល់កន្ត្រាក់ បំផ្លាញផ្ទះពលរដ្ឋ ជាង៦០០រយខ្នង និងរបួសយ៉ាងតិច បីនាក់នៅ ខេត្តកំពង់ចាម
ផ្ទះដែលខូចខាត

ខ្យល់កន្ត្រាក់ បំផ្លាញផ្ទះពលរដ្ឋ ជាង៦០០រយខ្នង និងរបួសយ៉ាងតិច បីនាក់នៅ ខេត្តកំពង់ចាម
ផ្ទះដែលខូចខាត