Ronaldo នៅ​តែ​ប្រាថ្នា​ចង់​ទៅ​លេង​នៅ​ក្លឹប​ Man Utd ម្ដង​ទៀត​

កីឡាករ​ Cristiano Ronaldo នៅ​តែ​ប្រាថ្នា​ថា​រូប​គេ​អាច​នឹង​ត្រលប់​ទៅ​លេង​នៅ​ក្លឹប​ Manchester United ម្ដង​ទៀត​នេះ​បើ​យោង​តាម​អត្ថបទ​ដែល​សរសេរ​ពី​ជីវប្រវត្តិ​ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​ព័រទុយហ្គាល់​រូប​នេះ​​ ។

ដោយ​នៅ​ក្នុង​អត្ថបទ​នោះ​បាន​សរសេរ​ថា​ « Ronaldo នៅ​តែ​ប្រាថ្នា​ចង់​ទៅ​លេង​នៅ​ក្លឹប​ Man Utd សារ​ជា​ថ្មី​ ហើយ​គេ​នៅ​តែ​ចង​ចាំ​អនុស្សាវរីយ៍​ល្អៗ​នឹង​នៅ​តែ​នឹក​រលឹក​ដល់​អ្នក​គាំទ្រ​ដែល​នៅ​ទីនោះ​ដូច​នេះ​គេ​នៅ​តែ​ចង់​ត្រលប់​ទៅ​ទី​នោះ​ម្ដង​ទៀត​ » ។

ហើយ​បើ​យោង​តាម​សម្ដី​របស់​កីឡាករ​ Patrick Evra ដែល​ជា​អតីត​មិត្ត​រួម​ក្រុម​ Ronaldo ពេល​នៅ​ Man Utd បាន​បង្ហើប​ឲ្យ​ដឹង​ថា​កាល​ពី​ឆ្នាំ​២០១៣​កីឡាករ​ Ronaldo បាន​សម្រេច​ចិត្ត​៩៩%​ទៅ​ហើយ​ដែល​គ្រោង​នឹង​ផ្លាស់​ទៅ​លេង​នៅ​ក្លឹប​ Man Utd វិញ​ ប៉ុន្តែ​ដោយ​សារ​តែ​ការ​ចូល​និវត្តន៍​របស់​លោក​ Sir Alex Ferguson បាន​ធ្វើ​ឲ្យ​ Ronaldo បញ្ឈប់​បំណង​មួយ​នេះ​តែ​ម្ដង​ ហើយ​ដោយ​សារ​តែ​មូល​ហេតុ​នោះ​បាន​ធ្វើ​ឲ្យ​ Ronaldo សម្រេច​ចិត្ត​បន្ត​កុង​ត្រា​ថ្មី​រយៈ​ពេល​៥​ឆ្នាំ​ជាមួយ​ក្លឹប​ Real Madrid ។

ទោះ​យ៉ាង​ណា​បច្ចុប្បន្ន​ក្លឹប​ Man Utd កំពុង​តែ​ព្យាយាម​ក្នុង​ច​ចារ​ដើម្បី​នាំ​យក​ Ronaldo ឲ្យ​ត្រលប់​ទៅ​ទឹក​ដី​ Old Traford សារ​ជា​ថ្មី​នៅ​រដូវ​កាល​ក្រោយ​ ។ ប៉ុន្តែ​ក្រៅ​ពី​ Man Utd ក្លឹប​ PSG ឯណោះ​វិញ​ក៏​កំពុង​តែ​ចង់​បាន​ខ្សែ​ប្រយុទ្ធ​រូប​នេះ​ដូច​គ្នា​ ។

គួរ​បញ្ជាក់​ថា​កីឡាករ​ Ronaldo ធ្លាប់​បាន​លេង​នៅ​ក្លឹប​ Man Utd ចំនួន​៦​ឆ្នាំ​គឺ​ចន្លោះ​ពី​ឆ្នាំ​២០០៣​ដល់​ឆ្នាំ​២០០៩​ហើយ​រូប​គេ​បាន​ស៊ុត​បញ្ចូល​ទី​ចំនួន​១១៨​គ្រាប់​ក្នុង​ការ​បង្ហាញ​ខ្លួន​២៩២​ដង​ ហើយ​បាន​ជួយ​ Man Utd ឈ្នះ​ពាន​ Premier League ចំនួន​៣​ដង​ ឈ្នះ​ពាន​ League Cup ចំនួន​២​ដង​ ឈ្នះ​ FA Cup ម្ដង​ ហើយ​ឈ្នះ​ UEFA Champion League នឹង​ Club World Cup ចំនួន​ម្ដង​ដូច​គ្នា​ ។ កីឡាករ​ Ronaldo បាន​ចាក​ចេញ​ពី​ក្លឹប​ Man Utd ទៅ​កាន់​ក្លឹប​ Real Madrid កាល​ពី​ឆ្នាំ​២០០៩​ក្នុង​តម្លៃ​ផ្ទេរ​៨០​លាន​ផោន​ ។

ប្រភព ៖  & 
ប្រែសម្រួល ៖ វិចទ័រ


  • Ronaldo នៅ​តែ​ប្រាថ្នា​ចង់​ទៅ​លេង​នៅ​ក្លឹប​ Man Utd ម្ដង​ទៀត​已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/05/12  Category:កំសាន្ត
Tags: