បុរស​មុខ​ស្រួច​តារា​អ៊ីនធឺណិត​ចិន​​ ធ្វើ​ឲ្យ​ប្រជាជន​សិង្ហបុរី​ខឹង​សម្បារ​​ព្រោះ​បង្ហោះ​​ថា​ ប្រទេស​សិង្ហបុរី​គួរឲ្យ​ស្អប់

តារា​អ៊ីនធើណេត​​របស់​ចិន​ម្នាក់​ដែល​មាន​ឈ្មោះ​ Liu Zichen ដែល​គេ​គ្រប់​​ហៅ​ថា​ “snake spirit boy” (​ព្រោះ​តែ​ការ​វះកាត់​ទម្រង់​​មុខ​ស្រួច​ដូច​ជា​មុខ​ពស់) បាន​ធ្វើ​ប្រជាជន​សិង្ហបុរី​ខឹង​សម្បារ​យ៉ាង​ខ្លាំង​ បន្ទាប់​​ពី​រូបគេ​បាន​បង្ហោះ​នូវ​ប្រយោគ​មួយ​ឃ្លា​នៅ​លើ​គណនី Facebook របស់​ខ្លួន​ថា​ “ខ្ញុំ​ស្អប់​កន្លែង​ដែល​មិន​ទាន់​សម័យ​មួយ​​នេះ​​បំផុត” ​ការ​បង្ហោះ​នេះ​ធ្វើ​ឡើង​ក្រោយ​ពី​រូបគេ​បាន​ទៅ​លេង​ប្រទេស​មួយ​នេះ។

最讨厌这没水准的地方

Posted by on 

ក្រោយ​ពី​ប្រយោគ​នេះ​ត្រូវ​បាន​បង្ហោះ​ជនជាតិ​សិង្ហបុរី​​បាន​ចូល​ទៅ​ Comment ប្រាប់​ទៅ​ Liu ថា “សូម​ចេញ​ឲ្យ​ឆ្ងាយ​ពី​ប្រទេស​របស់​យើង ហើយ​កុំ​ត្រលប់​មក​ជាន់​ប្រទេស​របស់​យើង​ទៀត យើង​មិន​ស្វាគមន៍​នោះ​ទេ”។​ ហើយ​ប្រជាន​សិង្ហបុរី​ជា​ច្រើន​ទៀត​ក៏​បាន​ចូល​ទៅ​បញ្ចេញ​កំហឹង​នៅ​ក្នុង​ Post នោះ​ផង​ដែរ។ ក្នុង​នោះ​ដែរ​ក៏​មាន​ប្រជាជន​ចិន​ខ្លះ​បាន​ចូល​ទៅ​ Comment ស្ដី​បន្ទោស​ទៅ​ដល់ Liu ផង​ដែរ​ថា “អ្នក​គួរ​ទៅ​ពង្រឹង​ទំនាក់​ទនង​រវាង​អ្នក​នឹង​​អ្នក​គាំទ្រ​នៅ​ទី​នោះ មិន​មែន​ទៅ​បង្ក​បញ្ហា​ជាមួយ​នឹង​ពួកគេ​នោះ​ទេ” ។

មិន​ត្រឹម​តែ​ប៉ុណ្ណោះ Liu ​ក៏​ធ្លាប់​បាន​បង្ហោះ​មើល​ងាយ​ប្រជាជន​សិង្ហបុរី​ដោយ​ប្រយោគ​នៅ​លើ Facebook ថា​ “កុំ​គិត​ថា​អ្នក​ឯង​អស្ចារ្យ​ជាង​ខ្ញុំ​ដោយ​គ្រាន់​តែ​ចេះ​និយាយ​ភាសា​អង់គ្លេស​នោះ ទោះ​ខ្ញុំ​មិន​ចេះ​ភាសា​អង់គ្លេស​ដូចជា​អ្នក​ ប៉ុន្តែ​ខ្ញុំ​នៅ​តែ​កាលីប​ជាង​អ្នក”៕

ប្រែសម្រួល ៖ ជលស័យ

  • បុរស​មុខ​ស្រួច​តារា​អ៊ីនធឺណិត​ចិន​​ ធ្វើ​ឲ្យ​ប្រជាជន​សិង្ហបុរី​ខឹង​សម្បារ​​ព្រោះ​បង្ហោះ​​ថា​ ប្រទេស​សិង្ហបុរី​គួរឲ្យ​ស្អប់已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/05/12  Category:បច្ចេកវិទ្យា
Tags: