និយាយ​តាម​ត្រង់​ទៅ​មើល​រវាង​ One Direction និង EXO មួយ​ណា​ដែល​អ្នក​ចង់​ឲ្យ​មក​សម្ដែង​ក្នុង​ប្រទេស​កម្ពុជា​ជាង?

បើ​និយាយ​ពី One Direction (1D) និង EXO យុវវ័យ​តិច​ណាស់​ដែល​ថា​មិន​ស្គាល់​ ដែល​ក្រុម​ទាំង​ពីរ​នេះ​សុទ្ធ​សឹង​តែ​ជា​ក្រុម​ចម្រៀង​ដ៏​ពេញ​និយម​​ ដោយ​មួយ​គឺ​ជា​ក្រុម​ចម្រៀង​របស់​អង់គ្លេស​ និង​មួយ​ទៀត​គឺ​ជា​ក្រុម​ចម្រៀង​របស់​កូរ៉េ​ខាង​ត្បូង។

One Direction ឬ 1D គឺ​ជា​ក្រុម​ចម្រៀង​មួយ​ដ៏​ពេញ​និយម​របស់​អងគ្លេស​​ដែល​យុវវ័យ​ជា​ច្រើន​ស្គាល់​តាម​រយៈ​បទ​ចម្រៀង​ដែល​មាន​ចំណង​ជើង​ថា What make you beautiful និង បទ One Thing។ ហើយ​សព្វ​ថ្ងៃ​នេះ​ 1D នៅ​សល់​សមាជិក​ត្រឹម​តែ 4 នាក់​ប៉ុណ្ណោះ​ក្រោយ​សមាជិក​ម្នាក់​ដែល​មាន​ឈ្មោះ​ថា Zayn Malik បាន​ចាក​ចេញ​ពី​ក្រុម​ដោយ​មូលហេតុ​ផ្ទាល់​ខ្លួន។

ចំណែក​ឯ EXO វិញ​សម្រាប់​អ្នក​ចូលចិត្ត​តន្ត្រី KPOP ប្រាកដ​មិន​រំលង​ក្រុម​ចម្រៀង​យុវវ័យ​ដ៏​ល្បី​របស់​កូរ៉េ​មួយ​នេះ​ទេ។ បទ​ល្បី​បំផុត​របស់ EXO ដែល​យុវវ័យ​ស្គាល់​ច្រើន​បំផុត​នោះ​គឺ Growl ។ សមាជិក​ទាំង​អស់​របស់​ EXO ទាំង​អស់​មាន​ចំនួន 12 នាក់​ ប៉ុន្តែ​សមាជិក​ 3 រូប​គឺ Luhan, Kris និង​ Tao ពួក​គេ​បាន​ចាក​ចេញ​ពី EXO ហើយ នេះ​បើ​តាម​សារព័ត៌មាន​អន្តរជាតិ​ជា​ច្រើន​បាន​ចុះ​ផ្សាយ​​។ ប៉ុន្តែ​ខាង SMTOWN បាន​និយាយ​ថា​ ពួក​នៅ​ជាប់​កុងត្រា​ជាមួយ​នឹង ផលិត​កម្ម​នៅឡើយ​ទេ ហើយ​ក៏​ធ្លាប់​មាន​ព័ត៌មាន​ទាក់​ទង​ទៅ​នឹង​ការ​​ប្ដឹង​ផ្ដល់​រវាង​​ខាង​ផលិតកម្ម​ SMTOWN និង​សមាជិក​ដែល​ចាក​ចេញ​ ផង​ដែរ។

ក្រោយ​ដឹង​ពី​ស្ថាន​ភាព​ខ្លះ​ៗ​របស់​ក្រុម​ទាំង 2 នៅ​ពេល​បច្ចុប្បន្ន​នេះ​ហើយ បង្វែរ​មក​សំនួរ​យើង​វិញ​ម្ដង​ តើ​រវាង​ក្រុម​ទាំង 2 មួយ​ណា​ដែល​អ្នក​ចង់​ឲ្យ​មក​សម្ដែង​នៅ​ក្នុង​ប្រទេស​កម្ពុជា​ជាង​ ?​​

អត្ថបទដោយ ៖ Mr DEE
រក្សាសិទ្ធិដោយ ©CAMBOMAG


  • និយាយ​តាម​ត្រង់​ទៅ​មើល​រវាង​ One Direction និង EXO មួយ​ណា​ដែល​អ្នក​ចង់​ឲ្យ​មក​សម្ដែង​ក្នុង​ប្រទេស​កម្ពុជា​ជាង?已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/05/12  Category:កំសាន្ត
Tags: