ផ្អើល​ពេញ​ពិភព​លោក​ ស្រ្តី​ម្នាក់​សម្រាល​បាន​កូន​ភ្លោះ​៥នាក់​

ស្រ្តី​ជា​ម្ដាយ​សញ្ជាតិ​អូស្រ្តាលី​ម្នាក់​ បាន​ធ្វើ​ឱ្យ​បណ្ដា​អ្នក​ប្រើ​ប្រាស់​ប្រព័ន្ធ​បណ្ដាញ​សង្គម​នានា​ ភ្ញាក់​ផ្អើល​ និង​ស្ងើច​សរសើរ​ចំពោះ​នាង​ ដែល​ជា​ស្រ្តី​ដ៏​កម្រ​ប្រចាំ​ទសវត្សរ៍ ​ដែល​នាង​បាន​សម្រាល​កូន​ភ្លោះ​ចំនួន​៥នាក់​ ហើយ​ពេលនេះ​ពួក​គេ​កើត​មក​មាន​សុវត្ថិភាព ​និង​មាន​សុខភាព​ល្អ​ទាំង​៥នាក់​ នេះ​បើ​យោង​តាម​សារពត៌មាន​ CCTV​ ។
មាន​វ័យ២​៦ឆ្នាំ ​Tucci គឺ​ជា​ម្ដាយ​របស់​កូន​ភ្លោះ​ទាំង​៥​នាក់​ នាង​មក​ពីរដ្ឋ ​Perth នៃប្រទេសអូស្រ្តាលី​ ។ ការ​ពិតទៅ​ Tucci​បាន​បង្កើត​កូន​ភ្លោះ​ទាំង​៥​នាក់​នេះ​តាំង​ពី​ខែ​មករា​កន្លង​ទៅ​ម៉្លេះ​ ប៉ុន្តែ​នាង​ទើប​តែ​យក​រូបថត​មក​បង្ហោះ​ឱ្យ​ដឹង​ជា​សាធារណៈ​នៅ​លើ​ប្រព័ន្ធ​បណ្ដាញ​សង្គម ​ទើប​នាំ​ឱ្យ​មាន​ការ​ភ្ញាក់​ផ្អើល​ផ្អើល​ពេញ​ពិភព​លោក​ ស្រ្តី​ម្នាក់​សម្រាល​បាន​កូន​ភ្លោះ​៥នាក់​ផ្អើល​ពេញ​ពិភព​លោក​ ស្រ្តី​ម្នាក់​សម្រាល​បាន​កូន​ភ្លោះ​៥នាក់​ផ្អើល​ពេញ​ពិភព​លោក​ ស្រ្តី​ម្នាក់​សម្រាល​បាន​កូន​ភ្លោះ​៥នាក់​ ។ កូនភ្លោះទាំង៥នាក់ដ៏គួរឱ្យស្រឡាញ់របស់នាង គឺមានប្រុសម្នាក់ ស្រី៤នាក់ ។ ចាប់តាំងពីថ្ងៃដែលពួកគេបានកើតមក ខាងមន្ទីរពេទ្យស្នើរឱ្យកូនភ្លោះទាំង៥នាក់របស់ Tucci សម្រាកនៅមន្ទីរពេទ្យក្រោមការមើលថែយ៉ាងយកចិត្តទុកដាក់រយៈពេល៦សប្ដាហ៍សិន ទម្រាំតែពួកគេបានរឹងដៃរឹងជើងល្មម ទើបអនុញ្ញាតឱ្យនាំទៅកាន់គេហដ្ឋាន ។ 
សូមជម្រាបជូនថា មុនមានកូនភ្លោះទាំង៥នាក់នេះ Tucci បានមានកូនស្រីតូចៗក្រោមអាយុ៥ឆ្នាំពីរនាក់ជាមួយប្ដីក្រោយ និងកូនប្រុសអាយុ៩ឆ្នាំម្នាក់ជាមួយប្ដីមុនរួចមកហើយ ។ មានមតិសាធារណៈជនមួយចំនួនបានយករឿងនេះមកនិយាយលេងបែបមែនថា៖ ឥលូវនេះ Tucci មានកូនតូចៗក្រោមអាយុ៥ឆ្នាំដល់ ៧នាក់ ដែលត្រូវការការមើលថែទាំជាប្រចាំ ម៉្យាងទៀត នាងត្រូវបំបៅដោះកូនៗភ្លោះទាំង៥នាក់របស់នាងក្នុងថ្ងៃតែមួយ ស្មើនឹង១០ពេលក្នុងមួយថ្ងៃ និងត្រូវផ្លាស់ប្ដូរកន្ទបឱ្យកូនៗរបស់ពួកគេយ៉ាងហោចណាស់៣៥០កន្ទបក្នុងមួយសប្ដាហ៍ ។ នេះពិតជារវល់ណាស់ ប៉ុន្តែសម្រាប់ Tucci និងស្វាមីវិញយល់ថា៖ នេះគឺជាពេលវេលាដ៏មានតម្លៃណាស់នៅក្នុងជីវិតរបស់ពួកគេ ៕

ដោយ៖ ឈូក ស
ប្រភព៖ CCTV