៨ ចំណុច​ដើម្បីឱ្យ​ជីវិត​មានន័យ​ពេល​ឈានដល់​ក្រោយ​វ័យ ៤០ ឆ្នាំ​

6 Videos


តើអ្នកឈានដល់វ័យ ៤០ ឆ្នាំហើយឬនៅ ? នេះជាវ័យមួយដែលធ្វើឲ្យអាយុអ្នកឈានដល់វ័យកណ្តាលនិងជួបប្រទះជីវិតដ៏រីករាយ និងអវិជ្ជមានមួយចំនួន ។ ប៉ុន្តែវាក៏មិនមែនជាវ័យមួយដែលជីវិតរបស់អ្នកអស់នូវភាពរីករាយនិងគោល ដៅនោះទេ ។ បើអ្នកមានអារម្មណ៍តានតឹងនិងដំណើរជីវិតរបស់អ្នក អ្នកគួរធ្វើតាមយុទ្ធាសាស្ត្រមួយចំនួនដូចខាងក្រោម ៖

៨ ចំណុច​ដើម្បីឱ្យ​ជីវិត​មានន័យ​ពេល​ឈានដល់​ក្រោយ​វ័យ ៤០ ឆ្នាំ​

១. បន្តប្រែក្លាយខ្លួនអ្នកនិងជីវិតរបស់អ្នកអោយមានន័យ ហើយវាមិនមែនជារឿងជ្រុលពេលក្នុងដំណើរ ជីវិតនោះឡើយ ។
២. ស្វែងយល់នូវអ្វីដែលជាខ្លួនអ្នកពិតប្រាកដដោយឈោងចាប់យកឱកាសតាមបំណងមានទំនួលខុសត្រូវ និងមានគោលដៅក្នុងជីវិតច្បាស់លាស់ គឺត្រូវសម្រេចតាមក្តីសុបិន ដោយមិនត្រូវចុះចាញ់នោះទេ ។
៣. ធ្វើអារម្មណ៍ខ្លួនឯងអោយនៅក្មេងព្រោះខួរក្បាលនិងរាងកាយអាចសម្របតាមគ្នាបាន នោះវានឹងធ្វើឲ្យអ្នកមានអារម្មណ៍ថានៅក្មេង ។ អ្នកត្រូវទទួលយកនូវបែបបទនៃឥរិយាបថ របស់អ្នកណាម្នាក់ដែលវ័យក្មេងមកធ្វើតាមក៏បាន ព្រោះឥរិយាបថក្មេងទាំងនោះ វានឹងជួយអោយអ្នកមានជីវិតរស់រវើក រីករាយនិងមានក្តីសង្ឃឹមក្នុងជីវិត ។

៤. ត្រូវលុបបំបាត់ការគិតនូវកំហុសពីវ័យចំណាស់ថាមិនអាចសម្រេចអ្វីបានអ្នកត្រូវជំនួសមកវិញនូវការគិតមួយដែលថា វាមិនទាន់ហួសពេលសម្រាប់អ្នកនោះទេ ។
៥. លុបចោលនូវភាពសោកស្តាយ និងបន្តទៅមុខ ព្រោះការសោកស្តាយវាមិនត្រលប់មកវិញនិងធ្វើឲ្យជីវិតអ្នកប្រសើរនោះទេ។ អ្នកត្រូវបង្កើតឱកាសថ្មីអោយខ្លួនឯងមានភាពជឿជាក់និងសំឡឹងទៅមុខ ។
៦. ជ្រើសរើសសម្លៀកបំពាក់ ទៅតាមចំណង់ដោយត្រូវចេះជ្រើសរើសបែកសីល្បះ និងតុបតែងខ្លួន តាមបែបបទផ្សេងៗ ដោយមិនត្រូវអោយមានភាពដដែលៗនោះទេ។ ម៉ូដសម័យថ្មី អាចធ្វើអោយអ្នករីករាយនិងបង្ហាញពីអ្វីដែលអ្នកមានពីធម្មជាតិដ៏ពិតប្រាកដ ។

៧. ទទួលយកនូវឥរិយាបថដែលយល់ថា អ្នកមានជិវិតតែមួយប៉ុណ្ណោះ ដូច្នេះអ្នកត្រូវតែខំធ្វើអ្វីទៅតាមលទ្ធភាពនិងអាចទៅរួច តែត្រូវខិតខំតាមក្តីប្រាថ្នា នោះជីវិតអ្នកនឹងរីករាយ ។
៨. ត្រូវកំណត់អាយុជីវិតខ្លួនឯងថា ខ្លួនចង់រស់នៅអោយបានវែងហើយត្រូវចេះទទួលយកនូវទស្សនៈផ្លូវ ចិត្ត តាំងចិត្ត បន្ថយភាពតានតឹងក្នុងអារម្មណ៍និងផ្តោតលើអ្វីដែលអ្នកចង់បានចំពោះអត្ថន័យនៃជីវិតហើយត្រូវផ្សារភ្ជាប់ទៅនឹងមនុស្សនិងទំនាក់ទំងក្នុងសង្គមអោយបានច្រើន ៕ សុផល